អីយ៉ា! ពេជ្រ សោភា ផាត់​មុខ​ថ្មី ស្អាត​ឬ​ទេ? (pic)

បើទោះបីជាទស្សនិកជនមើលឃើញថា កញ្ញា ពេជ្រ សោភា កំពុងតែជួបរឿងក្រៀមក្រំក៏ដោយ តែតាមហ្វេសប៊ុក​របស់នាង មើលទៅនាង មិនបង្ហាញអារម្មណ៏ក្រៀមក្រំអ្វីនោះទេ។ ជាពិសេសជាងនេះទៅទៀត ថ្មីៗនេះ ពេជ្រ សោភា បានលេង«ស្ទីល»តែងមុខថ្មី ក្មេងជាងមុន មើលសឹងតែមិនចង់ស្គាល់។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះបីជាទស្សនិកជនមើលឃើញថា កញ្ញា ពេជ្រ សោភា កំពុងតែជួបរឿងក្រៀមក្រំក៏ដោយ តែតាមហ្វេសប៊ុក​របស់នាង មើលទៅនាង មិនបង្ហាញអារម្មណ៏ក្រៀមក្រំអ្វីនោះទេ។ ជាពិសេសជាងនេះទៅទៀត ថ្មីៗនេះ ពេជ្រ សោភា បានលេង«ស្ទីល»តែងមុខថ្មី ក្មេងជាងមុន មើលសឹងតែមិនចង់ស្គាល់។


កញ្ញា ពេជ្រ សោភា អ្នកចម្រៀង របស់ផលិកម្មហង្សមាស។ (រូបថត ហ្វេសប៊ុក)

តារា - ជាមួយរូបថតជាច្រើនសន្លឹក ដែលបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងរចនាបទផាត់មុខថ្មី ពេជ្រ សោភា មើលទៅប្រៀបបាន តារាកូរ៉េវ័យ១៧ឆ្នាំ។ បើទោះបីជាវ័យរបស់កញ្ញា កាន់តែជ្រេបន្តិចមែន តែរូមសម្ផស្ស​របស់កញ្ញានៅតែស្រស់ស្អាត បាន ឆក់ដួងចិត្តបុរសមិនតិចនោះទេ។ តែគួរឱ្យស្តាយ ដែលកញ្ញាមានម្ចាស់ចិត្តរួច​ទៅ​ហើយ។

ក្នុងពេលថ្មីៗនេះ ចម្រៀងស្រីពូកែរាំរែករូបនេះ ហាក់ជួបទុក្ខផ្ទួនៗគ្នា ព្រោះឪពុកកំពុងតែឈឺធ្ងន់ នៅឯមន្ទីរពេទ្យ​ឯ​ណោះ។ រីឯម្ចាស់ស្នេហ៍ ដែលទើបនឹងភ្ជាប់ពាក្យថ្មីថ្មោង ក៏នៅឆ្ងាយពីនាងដូចមេឃ និងដីថែមទៀត។ លើសពីនេះ​ទៅទៀត នាងក៏ត្រូវរងការគម្រាមកំហែង ពីសំណាក់អ្នកដែលធ្លាប់រួមដំបូងផ្ទះតែមួយ គឺប៉ីប៉ីឌី តារាហ្វេសប៊ុកល្បី​ឈ្មោះ ដែលចង់កូកកាយបើកទម្លាយរឿងអាស្រូវរបស់នាង ទោះបីជា ប៉ីប៉ីឌី មិនបានបញ្ចេញអត្តសញ្ញាណ តែគេ​ប្រាកដណាស់ថា តារាស្រីម្នាក់ដែលប៉ីប៉ីឌី ចប់បកអាក្រាតនោះ គឺកញ្ញា ពេជ្រ សោភា នេះតែម្ដង។

យ៉ាងណាក៏ដោយ ការលេងស្តាយថ្មីរបស់នាង ត្រូវទទួលបានការស្ងើចសរសើរពីអ្នកគាំទ្រ និងតារាហ្វេស​យ៉ាងព្រោងព្រាត៕

សូមទស្សនារូបភាពរបស់នាង ដែលផ្សព្វផ្សាយលើបណ្ដាញសង្គម ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...