ធី សុវណ្ណថា គំរាម​ចាត់ការ​ជន​«បង្ក​អសន្តិសុខ​សង្គម»

កញ្ញា ធី សុវណ្ណថា «ចៅតា» បានអះអាងថា នឹងស្នើទៅសមត្ថកិច្ច ឲ្យចាត់ការប្រឆាំងអ្នក«បង្កអសន្តិសុខសង្គម»​ទាំង​អស់ ដើម្បីអ្វីមួយ ដែលអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារូបនេះ និយាយថា ដើម្បី​កុំឲ្យ​ក្លាយ​ជាគំរូ​អាក្រក់​ដល់​​កុមារ និង​​យុវជន​​កម្ពុជា។
ធី សុវណ្ណថា គំរាម​ចាត់ការ​ជន​«បង្ក​អសន្តិសុខ​សង្គម»
ពីឆ្វេងទៅស្ដាំ៖ កញ្ញា ធី សុវណ្ណថា និងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 08, 2017
  • ប្រធានបទ: តារាហ្វេសប៊ុក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវតីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា កញ្ញា ធី សុវណ្ណថា បានហៅបណ្ដាជនជាច្រើន នៅក្នុងបណ្ដាញសង្គម ថា«គឺកំពុងបង្កអសន្តិសុខសង្គម» ហើយបានគម្រាមនោះ ថានឹងស្នើទៅសមត្ថកិច្ច ឲ្យចាត់ការជនទាំងនោះ ទៅតាមច្បាប់។ តែក្រុមជន ដែល«កំពុងបង្កអសន្តិសុខសង្គម»នោះ មិនមែនដោយ​សារ​អ្នក​ទាំងនោះ បានប្រពឹត្តិអំពើឆក់ប្លន់ បាញ់បោះ ឬកាប់សម្លាប់ទេ តែដោយសារសារជនទាំងនោះ ប្រើ«ពាក្យអសុរោះ ជេរ លាបពណ៌» ដូចជា «មី ង៉ែង យួន សំផឹង ក្បត់ជាតិ លក់ក្បាល អាចម៌ ឆ្កែ...»។

ខាងលើនេះ ជាដំណកស្រង់ ចេញពីការអះអាង របស់កញ្ញា ធី សុវណ្ណថា «ចៅតា» ដែលបានសរសេរដូច្នេះ នៅមុននេះបន្តិច ក្នុងទំព័រហ្វេសប៊ុករបស់នាង។ អតីតអ្នកគាំទ្រគណបក្សប្រឆាំង ដែលងាកមកគាំទ្រគណបក្សកាន់អំណាច បានសរសេរថា៖ «ខ្ញុំស្វាគមន៍ Comments បញ្ចេញមតិស្រប រឺប្រឆាំង តែខ្ញុំមិនស្វាគមន៍ទេ ពាក្យអសុរោះ ជេរ ចោទលាបពណ៌»។ «ចៅតា» បានសរសេរគម្រាមថា៖ «ខ្ញុំនឹងស្នើសមត្ថកិច្ច ចាត់ការអ្នកជេរខ្ញុំទាំងអស់ តាម​ច្បាប់ ដើម្បីកុំឲ្យក្លាយជាគំរូអាក្រក់ ដល់កុមារ និងយុវជនកម្ពុជា»។

សួរថា តើមានមូលដ្ឋានច្បាប់អ្វី ដើម្បីរកការងារឲ្យសមត្ថកិច្ចនៅកម្ពុជា បើកការសើបអង្កេត ទៅលើក្រុមមនុស្សដ៏ច្រើន ដែលបានចូលទៅបញ្ចេញមតិយោបល់ នៅលើបណ្ដាញសង្គមនោះ? មាន គឺពិតជាមាន! ព្រោះបណ្ដាជនទាំងនោះ ត្រូវបានកញ្ញា «ចៅតា» ចោទថា «កំពុងបង្កអសន្តិសុខសង្គម»។ យុវតី​វ័យ​២២ឆ្នាំ បានសរសេរថា៖ «អ្នកជេរ គឺកំពុងបង្កអសន្តិសុខសង្គម។ អ្នកជេរទាំងអស់ កំពុងត្រូវបានសើបអង្កេតអត្តសញ្ញាណ។ អ្នកជេរ នឹងត្រូវសម្អាត ដើម្បីរក្សាភាពថ្លៃថ្នូរប្រជាជនខ្មែរ»។

ប្រតិកម្មខាងលើ របស់កញ្ញា ធី សុវណ្ណថា បានធ្វើឡើងជាបន្តបន្ទាប់ នៅថ្ងៃនេះ ដែលហាក់ដូចជាងាកចេញ ពីគន្លងផ្លូវដើររបស់នាង ដែលចង់ហក់ចូលទៅក្នុងវិថីសិល្បៈ បន្ទាប់ពីនាងបានថតស្បតមួយ ដែលជាការ«លេងកំសាន្ដ» កាលពីសប្ដាហ៍មុន។ នៅពេលចេញផ្សាយស្បតនោះ ម្ចាស់ស្ប៉តដែលគេស្គាល់​ឈ្មោះ «RooSter_​KooL Photography» បានអះអាងថា ស្ប៉តនេះ «មិនមែនជាការឃោសនា ឲ្យផលិតផលណាមួយឡើយ»។

 

ប៉ុន្តែផ្ទុយពីការចែករំលែក រហូតដល់ជាង៤០០០ដង នៅលើបណ្ដាញសង្កម ស្ប៉តមួយនេះ បែរជារងការរិះគន់យ៉ាងចាស់ដៃ ពីក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម។ តារាហ្វេសប៊ុកមួយរូប ដែលដាក់ឈ្មោះ «PeyPey DY» បានបង្ហោះវីដេអូមួយ កាលពីយប់ម្សិលម៉ិញ ចំអកបែបបញ្ឆិតបញ្ឆៀង និងដោយមិនចំឈ្មោះ ទៅនឹងការថតស្ប៉ត ជាការកំសាន្ដ ខាងលើ។ យុវជន ប៉ីប៉ី ឌី បាននិយាយចំអកថា៖ «ស្អាតឬអត់? ថាខ្ញុំអត់ស្អាត ប្រយ័ត្នខ្ញុំប្ដឹងណា!»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...