កែវ នីសា មានបញ្ហាអ្វី បានជាចង់យំ?
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 02, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីតារាសម្តែងល្បីឈ្មោះ អ្នកនាង កែវ នីសា បានបង្ហោះសារចេញពីដួងចិត្ត ទស្សនិកជនអ្នកគាំទ្ររូបនាង បានឆ្ងល់ថា តើសារនេះមានហេតុភេទកើតចេញពីអ្វី? តើពេលនេះ អ្នកនាង កែវ នីសា កំពុងជួបបញ្ហាឬ?
អ្នកនាង កែវ នីសា។ (រូបថតហ្វេសប៊ុក)
តារា - ជាមួយរូបថតមួយសន្លឹក និងសារដែលសរសេរនៅលើទំព័រហ្វេសប៊ុក ដែលមានគណនីឈ្មោះ Keo NiSa នៅថ្ងៃនេះ តារាស្រីសម្តីស្រទន់អ្នកនាង កែវ នីសា បានធ្វើឱ្យប្រិយមិត្តអ្នកចូលចិត្តនាង និងទស្សនិកជន ចោទជាចម្ងល់ថា តើមានបញ្ហាអ្វីកើតឡើង ចំពោះម៉េម៉ាយសាច់សខ្ចីរូបនេះ បានជាធ្វើឱ្យអ្នកនាងចង់យំ យ៉ាងដូច្នេះ?
បើទោះជាគេមិនដឹងឲ្យប្រាកដ ថាតើទំព័រហ្វេសប៊ុកនោះ ជារបស់នាងពិតប្រាកដ ឬយ៉ាងណាក៏ដោយ តែសារដែលទំព័រនេះសរសេរថា «ហត់ចិត្តណាស់ សុំយំមួយសិន» បូករួមនឹងព័ត៌មានដែលបានលេចលឺថ្មីៗនេះ បានធ្វើឲ្យគេកាន់តែងឿងឆ្ងល់ថា តើនាងពិតជាចង់យំ ដោយសារជំងឺចាស់រើឡើងវិញ ឬយ៉ាងណា? តើការពិបាកចិត្តរបស់អ្នកនាង អាចបណ្តាលមកពី បញ្ហាជម្លោះពាក្យសម្ដីជាមួយកញ្ញាជីជី ឬ?
ក្នុងរយៈកាលចុងក្រោយនេះ មានពាក្យចចាមអារ៉ាម ខ្សឹបខ្សៀវតៗគ្នា និងបណ្តាញសារព័ត៌មានជាច្រើន បានធ្វើការចុះផ្សាយពីបញ្ហាជម្លោះពាក្យសម្ដី របស់អ្នកម៉េម៉ាយសាច់សខ្ចីផូងង់រូបនេះ ជាមួយពិធីការនីវ័យក្មេងរបស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ីន កញ្ញាជីជី។
សារព័ត៌មានក្នុងស្រុកមួយចំនួនទៀត ក៏បានឱ្យដឹងថា អ្នកនាង កែវ នីសា បានទទួលសម្ពាធ ពីមន្ត្រីដែលនាងធ្វើការឱ្យ និងមានបញ្ហាជម្លោះពាក្យសម្ដី នៅក្រោយខ្នងខ្លះៗជាមួយពិធីការិនី ជីជី ផង បានធ្វើឱ្យអ្នកនាងសម្រេចចិត្ត លាឈប់ពីស្ថានីយ៍ទូរទ្សន៍ម៉ាយធីវី។ ភ្លាមៗនោះ មន្ត្រីរបស់ទូរទស្សន៍បាយ័ន ក៏បានបញ្ជាក់ដែរថា ពិធីការិនីរូបនេះ ចូលមកកាន់កម្មវិធី«តន្រ្តីយុវវ័យ» ដែលជាកម្មវិធីផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង១២ថ្ងៃត្រង់។
ប៉ុន្តែនៅទីបំផុត ដំណឹងចម្រូងចម្រាស់ រវាងតារាសម្ដែងល្បីល្បាញអ្នកនាង កែវ នីសា និងស្ថានីយ៍ទូរទស្សន៍ម៉ាយធីវី ក៏ ត្រូវបានបញ្ចប់ បន្ទាប់ពីនាងសម្រេចចិត្តបន្តការងារនៅទីនោះបន្តទៀត៕