សកម្មជន​អាវ​លឿង​ថៃ វីរ៉ា ស៊ុមខ្វាមឃីត នឹង​ចាក​ចេញ​ពី​កម្ពុជា​ថ្ងៃ​នេះ

សកម្មជនអាវលឿងថៃលោក វីរ៉ា ស៊ុមខ្វាមឃីត (Veera Somkwamkid) ក្រោយការសម្របសម្រួល​ពីរដ្ឋាភិបាល​យោធាថៃ ហើយត្រូវបានរដ្ឋាភិបាលកម្ពុជា ទើបសម្រេចដោះលែងឲ្យមានសេរីភាព នៅល្ងាចម្សិលមិញ នឹងត្រូវចាក​ចេញពីកម្ពុជា ទៅកាន់ប្រទេសថៃនៅថ្ងៃនេះ។
សកម្មជន​អាវ​លឿង​ថៃ វីរ៉ា ស៊ុមខ្វាមឃីត នឹង​ចាក​ចេញ​ពី​កម្ពុជា​ថ្ងៃ​នេះ
សកម្មជនអាវលឿងថៃលោក វីរ៉ា ស៊ុមខ្វាមឃីត នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១០។ (រូបថត​សហការី
Loading...
  • ដោយ: អ៊ុំ បូរី ([email protected]) - ភ្នំពេញ ថ្ងៃទី០២ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 02, 2014
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សិទ្ធិ - អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក សម ប្រជាមានិត ឲ្យដឹងថាកាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤​នេះ លោក វីរ៉ា ស៊ុមខ្វាមឃីត សកម្មជនអាវលឿងថៃ ត្រូវបានតំណាងស្ថានទូតថៃ​ប្រចាំ​ប្រទេសកម្ពុជា ទៅទទួលនៅពន្ធនាគារព្រៃសរ។

លោក សម ប្រជាមានិត បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ នេះថា បន្ទាប់​ពីបានអនុវត្តទោស បានជាង៤ឆ្នាំមក លោក វីរ៉ា ស៊ុមខ្វាមឃីត  ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា នរោត្តម សីហមុនី តាមសំណើរបស់លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា បានឡាយព្រះហត្ថលេខា លើ​ព្រះរាជក្រិត្យលើកលែងទោស ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ ឲ្យសកម្មជនអាវលឿងថៃមានសេរីភាព។

បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជាដដែលនេះ បានពន្យល់ថា ការសម្រេចដោះលែងមុនកាលកំណត់នេះ ក៏​ក្នុងន័យសម្តែងមនុស្សធម៌ ខណៈប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ចូលរួមគោរពព្រះវិញ្ញាណខន្ធ និងដង្ហែ​ព្រះអដ្ឋិ​អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ខាងមុនេះ។

តែបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន របស់កាសែត ដឺណេសិន (The Nation) របស់ថៃ បានឲ្យដឹងថា មេ​ដឹក​នាំយោធាថៃបានស្វះស្វែង រកការដោះលែងលោក វីរ៉ា ស៊ុមខ្វាមឃីត ( Veera Somkwamkid )។ លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានយល់ព្រមចំពោះសំណើនេះ និងបានប្រាប់ដល់លោក ស៊ាហ៊ីសាក់ ភួងកេតកែវ (Sihasak Phuangketkoew ) រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេសថៃ ក្នុងជំនួបនៅទីក្រុងភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤។

គួរបញ្ជាក់ថា លោកវីរ៉ា ស៊ុមខ្វាមឃីត ( Veera Somkwamkid) សកម្មជនអាវលឿងថៃ ដែលគ្រោងនឹងចាក​ចេញពី​ប្រទេសកម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ នេះ ត្រូវបានកម្លាំងយោធាកម្ពុជា ចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១០ ហើយត្រូវតុលាការកម្ពុជា កាត់ទោសកាលពីខែកុម្ភៈ ឆ្នាំ២០១១ ពីបទចារកម្ម ដោយផ្តន្ទាទោសឲ្យជាប់​ពន្ធនាគារ​រយ:ពេល ៨ ឆ្នាំ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...