បុរសមិនមែនជាបាតុករម្នាក់ ត្រូវបានវាយឲ្យបែកក្បាល ពេលបង្រ្កាប
ការបង្រ្ការបស់សមត្ថកិច្ចនៅព្រឹកថ្ងៃទី២៧ ខែ មករានេះបានបង្កអោយមនុស្សរបួសជាច្រើនាក់ ក្នុងនោះដែររួមមានអ្នករត់ម៉ូតូឌុបម្នាក់ ដែលមិនចូលរួមជាមួយបាតុករ ក៏ត្រូវបានគេវាយ អោយរងរបួសយ៉ាងដំណំដែរ។
អ្នករត់ម៉ូតូឌុប លោក សុខ នី រងការវាយដំទាំងមិនដឹងអី។ (រូបថត MONOROOM.info/ O. Vary)
ហិង្សា - ក្នុងពេលបង្រ្កាបររបស់កងកម្លាំងសមត្ថកិច្ច ទៅលើក្រុមបាតុកររបស់លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ អាយុ ៣៥ឆ្នាំ ត្រូវសន្តិសុខវាយអោយបែកក្បាល ខណៈពេលដែលលោកបានជិះម៉ូតូឡើងចិញ្ចើមផ្លូវម្ខាង មុខក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិក ទល់មុខឈៀងខាងជើងក្រសូងព័ត៌មាន ស្របពេលដែលក្រុមបង្រ្កាបបាតុករមកដល់។
ពេលលោក សុខ នី ដែលជាអ្នករត់ម៉ូតូឌុប [...]