បុរស​មិន​មែន​ជា​បាតុករ​ម្នាក់ ត្រូវ​បាន​វាយ​ឲ្យ​បែក​ក្បាល ពេល​បង្រ្កាប

ការបង្រ្ការបស់សមត្ថកិច្ចនៅព្រឹកថ្ងៃទី២៧ ខែ មករានេះបានបង្កអោយមនុស្សរបួសជាច្រើនាក់ ក្នុងនោះដែររួម​មាន​អ្នករត់ម៉ូតូឌុបម្នាក់ ដែលមិនចូលរួមជាមួយបាតុករ ក៏ត្រូវបានគេវាយ អោយរងរបួសយ៉ាងដំណំដែរ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបង្រ្ការបស់សមត្ថកិច្ចនៅព្រឹកថ្ងៃទី២៧ ខែ មករានេះបានបង្កអោយមនុស្សរបួសជាច្រើនាក់ ក្នុងនោះដែររួម​មាន​អ្នករត់ម៉ូតូឌុបម្នាក់ ដែលមិនចូលរួមជាមួយបាតុករ ក៏ត្រូវបានគេវាយ អោយរងរបួសយ៉ាងដំណំដែរ។


អ្នករត់ម៉ូតូឌុប លោក សុខ នី រងការវាយដំទាំងមិនដឹងអី។ (រូបថត MONOROOM.info/ O. Vary)

ហិង្សា - ក្នុងពេលបង្រ្កាបររបស់កងកម្លាំងសមត្ថកិច្ច ទៅលើក្រុមបាតុកររបស់លោក ម៉ម សូណង់ដូ ប្រធានវិទ្យុ​សំបុកឃ្មុំ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ អាយុ ៣៥ឆ្នាំ ត្រូវសន្តិសុខវាយអោយបែកក្បាល ខណៈពេលដែលលោក​បាន​ជិះម៉ូតូឡើងចិញ្ចើមផ្លូវម្ខាង មុខក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិក ទល់មុខឈៀងខាងជើងក្រសូងព័ត៌មាន ស្រប​ពេលដែលក្រុមបង្រ្កាបបាតុករមកដល់។

ពេលលោក សុខ នី ដែលជាអ្នករត់ម៉ូតូឌុប ឡើងលើចិញ្ចើមផ្លូវទាំងមិនបានឈប់ម៉ូតូផង ស្រាប់តែមានក្រុមក្នុង​សំលៀកបំពាក់ស៊ីវិល ពាក់មួកខ្លុបមួយក្រុមមានគ្នាជិត១០នាក់ បានមកចោមរោមវាយទាត់ធាក់យ៉ាងដំណំ។ ដំណាលនឹងការដកថយរបស់ក្រុមនេះ មានបុរសម្នាក់ក្នុងឯកសណ្ឋានជាសន្តិសុខសណ្តាប់ធ្នាប់ បានលោតមក វាយជាមួយដំបងស្មិតពណ៌ខ្មៅរឹងមួយ ទៅលើអ្នករត់ម៉ូតូឌុបរូបនេះ ដែលដៃទាំងពីរកំពុងជាប់លើកម៉ូតូ។ សន្តិសុខ​រូបនោះបានវាយ ទៅលើក្បាលរបស់គាត់ជាច្រើនដំបង រហូតដល់ដំបងនោះបានបាក់ចេញជាពីរ ទើបសន្តិសុខរត់​ចេញទៅ។ ឯបុរសអ្នករត់ម៉ូតូឌុបរូបនេះវិញ បានបែកក្បាលឈាមហូរស្រក់ពេញផ្ទៃមុខ។

លោក សុខ នី ជាប្រជាពលរដ្ឋមកពីខេត្ត កំពង់ចាម លោកបានចាកចេញស្រុកកំណើត​ ដើម្បីមកប្រកបមុខរបរជា​អ្នករត់ម៉ូតូឌុបនៅឯររាជធានីភ្នំពេញ។ លោកបានអះអាងថា លោកមិនមែនបាតុករ ដែលមកចូលរួមធ្វើបាតុកម្ម​នោះទេ។ ក្នុងសភាពដែលមានឈាមកំពុងហូរនៅលើផ្ទៃមុខ ដែលបណ្តាលមកពី បែកក្បាលដោយសារការ​វាយ​សំពង​ពីសន្តិសុខរក្សាសណ្តាប់ធ្នាប់នោះ លោក សុខ នី បានរៀបរាប់ថា លោកបានឌុបស្រ្តីម្នាក់មក​ឈប់នៅកន្លែង​ក្បែរផ្លូវនេះ ដោយសារមិនអាចទៅមុខបាន ដោយសារគេបិទផ្លូវ។ លោកមិនដឹងពីមូលហេតុច្បាស់ទេ ថាហេតុអី​បានជាលោក ត្រូវបានគេវាយបែបនេះ។

ការប្រើអំពើហិង្សា ទៅអ្នកដែលមិនជាប់ពាក់ព័ន្ធ​ និងដោយគ្មានមូលហេតុនេះ លោកយល់ថា វាជារឿងមួយដែល​អយុត្តិធម៌ណាស់សំរាប់ប្រជាពលរដ្ឋខ្មែរ ដែលកើតនៅក្នុងសង្គមប្រជាធិបតេយ្យ តែត្រូវបានគេរិតត្បិតសេរីភាព និងប្រើអំពើហិង្សាលើប្រជាពលរដ្ឋ ដែលអ្វីមកតតាំងជាមួយគេសោះ។ នេះជាការអះអាងរបស់លោក «វាជារឿង​មួយដែលអយុត្តិធម៌សំរាប់ប្រជាពលរដ្ឋខ្មែរយើង ដែលយើងមិនដឹងអីសោះ ក៏ត្រូវបានវាយដែរ»។

ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បុរសអ្នករត់ម៉ូតូរូបនេះបានចាត់ទុកថា ការប្រើហិង្សាទៅលើ​រូប​លោក និងការបង្រ្កាបរបស់សមត្ថកិច្ចទៅលើបាតុករដែលមកចូលរួមតវ៉ាវាជាការខុសនឹងច្បាប់ជាតិ និងអន្តរជាតិ។

សូមទស្សនាវីដេអូ ទាក់ទងនឹងព្រឹត្តិការណ៍នេះ៖

-----------------------------------------------
ដោយ ក. ចាន់នីតា និង អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...