ម៉ម សូណង់ដូ៖ រដ្ឋាភិបាលរំលោភរដ្ឋធម្មនុញ្ញ មិនមែនពលរដ្ឋទេ
ប្រធានវិទ្យុសំបុកឃ្មុំលោក ម៉ម សូណង់ដូ បានរិះគន់ដោយឥតសំចៃមាត់ថា រដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា គឺជាអ្នករំលោភរដ្ឋធម្មនុញ្ញ យ៉ាងពិតប្រាកដ ចំណែកឯពលរដ្ឋកម្ពុជាមិនបានរំលោភរដ្ឋធម្មនុញ្ញនោះទេ តែពួកគេគឺជាជនរងគ្រោះ ពីការរំលោភដោយរដ្ឋាភិបាល។
លោក ម៉ម សូណង់ដូ នៅមុខសាលារាជធានី។ (រូបថត MONOROOM.info/ O.Vary)
វិបត្តិសង្គម - ក្នុងពិធីហែញត្តិដាក់តាមស្ថានទូតនានា ទាមទារឲ្យដោះលែងលោក វន់ ពៅ និងជន២២នាក់ផ្សេងទៀត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ នេះ លោក ម៉ម សូណង់ដូ ជាប្រធានវិទ្យុសំបុកឃ្មុំ បានអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មានថា អ្វីដែលពលរដ្ឋ និងអង្គការសង្គមស៊ីវិលបានធ្វើ គឺដើម្បីទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ [...]