Posts tagged as "Accident routiere"

ជ្រុះ​ពី​រថយន្ដ​មុខ ក្មេង​ប្រុស​ម្នាក់​នេះ​ត្រូវ​រថយន្ដ​មួយ​ទៀត​កិន

រូបភាពខាងលើនេះ បានធ្វើឲ្យស្រៀវដល់ឆ្អឹងខ្នង។ ជាហេតុការណ៍មួយ ដែលបានកើតឡើងក្នុងក្រុង «Zhaotong» ស្ថិតនៅភាគនារតី នៃប្រទេសចិន និងត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព សម្រាប់​ឃ្លាំ​មើល​នៅនឹង​ផ្លូវបំបែក។

នៅពេលរថយន្ដដឹកទំនិញ បានឈប់នៅនឹងភ្លើងស្ដុប គេពិតជាមិនដឹងថា នឹងមានរឿងអ្វីកើតឡើងឡើង។ តែ​បន្ទាប់ពីភ្លើងស្ដុប បានអនុញ្ញាតឲ្យរថយន្ដនេះ រំកិលខ្លួនទៅមុខ ឃ្លុបខាងក្រោយ ដែលបិទមិនជិតល្អ បាន​បណ្ដាល​ឲ្យជ្រុះកុមារាម្នាក់ មកលើផ្លូវថ្នល់។

ដោយសារកុមារា បានដួលនៅលើថ្នល់ ជាហេតុធ្វើឲ្យរថយន្ដខាងក្រោយ មើលមិនឃើញ ហើយបានបរ​កិន​ពី​លើកុមារ មុននឹងឪពុកម្ដាយរបស់កុមារ បានស្ទុះចុះពីរថយន្ដដឹកទំនិញ (ដែលនៅខាងមុខ) និងបាន​ស្រែក​ឲ្យ​រថយន្ដ​តូច បើកថយក្រោយ ដើម្បីពួកខ្លួនអាចលើកកូនមកវិញ។

ជាសំណាងល្អ ដែលកុមារមានរបួសសើរស្បែក តែបន្តិចបន្តួច។ តែកុមារត្រូវបាននាំ ទៅកាន់មន្ទីរពេទ្យ ដើម្បី​ឆ្លុះមើលខ្លួនប្រាណ [...]

រថយន្ដ​តូច​ចាស់តាំងពីឆ្នាំ៧០ តែ​យកមក​​ប្រណាំង ខ្លាំង​ដូច​រន្ទះ!

អ្នកបើកបរយានយន្ដតូច ដែលជាកាកសំណល់ (ឬរថយន្ដជជុះ) សល់តាំងពីជាង៤០ឆ្នាំមកនេះ ជាជនជាតិ​ប៉ូឡូញ​មួយរូប គឺលោក «Piotr Filapek»។ លោកស្គាល់រថយន្ដតូចនេះ ចង់ច្បាស់ជាងបាតដៃ​របស់​លោក​ទៅ​ទៀត។ សូមទស្សនាវីដេអូខាងលើ... លោកអ្នកពិតជាទ្រាំ មិនកោតសរសើមិនបានឡើយ ... បើ​សូម្បី​រថយន្ដ​ផ្អៀង​ខ្លួន ចង់ក្រឡាប់ហើយក៏ដោយ ក៏នៅតែ«គ្មានបញ្ហា» ហើយលោកបានបន្តបើកបរ រហូតដល់​ការ​ប្រណាំង ត្រូវបានបញ្ចប់។

ជាការពិតហើយ រថយន្ដប្រភេទ «Fiat 126» នេះត្រូវបានយកមកកែឆ្នៃខ្លះៗបន្ថែម ប៉ុន្តែបើមើលពីដំណើរ​ការ​របស់​វា នៅលើផ្លូវប្រណាំង ដែលត្រូវបានរៀបចំឡើង ជាមួយនឹងឧបសគ្គជាច្រើនផងនោះ ប្រហែលជា​គ្មាន​នរណាម្នាក់ ចង់ទិញរថយន្ដផ្សេងទៀត ដែលទើបនឹងផលិតចេញ នៅក្នុងពេលបច្ចុប្បន្ននេះទេ យក​មក​ប្រលង​ប្រណាំង​នោះ​ទេ៕

ចិន៖ ហេតុអ្វី​ក៏​រថយន្ដ​ទាំង​បី​នេះ បំប៉ើង​ខ្លួន​ឡើង​ដ៏​ចម្លែក​ដូច្នេះ?

តើនរណាអាចដឹងបាន ថាអព្ភូតហេតុដ៏ចម្លែក នឹងកើតឡើងនៅលើពិភពលោក ក្នុងថ្ងៃណាមួយ? មនុស្ស​ពិភព​​ដទៃ​បញ្ចេញមហិទ្ធិរិទ្ធិ ឬកម្លាំងអសុរកាយ ចង់បង្ហាញឲ្យមនុស្សនៅលើផែនដី ឲ្យដឹងពី៌ឥទ្ធិពល​ដ៏​អស្ចារ្យ​របស់ពួកគេ​។ល។ ទាំងនេះ សុទ្ធសឹងជាការលើកឡើង របស់បណ្ដាជនចិន ដើម្បីពន្យល់​ពី​ហេតុការណ៍​នៅក្នុងវីដេអូ (ខាងលើ) ដែលត្រូវបានថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព ក្បែរនឹងផ្លូវ​ខ្វែងជា​បួន​មួយ កណ្ដាលក្រុង វីងតៃ។

យ៉ាងហោចណាស់ រថយន្ដចំនួនបីគ្រឿង បានហោះបង្ហើបខ្លួនឡើងពីដី ខណៈមិនមាននរណាម្នាក់ទៅក្បែរ និងមិនមានការប៉ះពារគ្នាសូម្បីបន្តិច។ នេះជាអ្វី ដែលគេមើលឃើញ ពីក្នុងវីដេអូមួយនេះ។ រថយន្ដចំនួនពីរ (នៅ​ខាងស្ដាំ) គ្រាន់តែបានហើបជើងពីដី ហើយបានទម្លាក់ខ្លួនមកវិញ ដូចធម្មតា ខណៈរថយន្ដ​ទេសចរណ៍ (នៅ​ខាងឆ្វេង) បានទម្លាក់ខ្លួនក្រឡាប់ភីង ទៅលើថ្នល់ និងថែមទាំងរបូតកង់ ចេញពីតួទៀតផង ខណៈ​មនុស្ស​ម្នា​ដែលនៅក្នុងហេតុការណ៍ [...]

រនាំង​ផ្លូវ​នៅ​ស្ដុប​ដេអ៊ិន បន្ទើស​ផ្លូវ​ជន​ស្រវឹង​បើក​ឡាន​ផ្លាក ខ.ម

រនាំង​ផ្លូវ​នៅ​ស្ដុប​ដេអ៊ិន បន្ទើស​ផ្លូវ​ជន​ស្រវឹង​បើក​ឡាន​ផ្លាក ខ.ម

រនាំងផ្លូវបានដួលបែកបាក់ អស់ជាច្រើនផ្ទាំង ព្រោះទើសផ្លូវ របស់ជនស្រវឹងស្រា ដែលកាន់ចង្កូតឡាន មាន​ពាក់​ផ្លាកលេខ «ខ.ម»។ ជាលទ្ធផល ទាំងរនាំងផ្លូវទាំងរថយន្ដ បានខូចខាតទាំងសងខាង ខណៈមិនមាន​នរណា​ផ្សេង រងរបួស ឬមានគ្រោះថ្នាក់អ្វីផ្សេងឡើយ។

សាក្សីម្នាក់ នៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ខាងលើ កើតឡើងកាលពីវេលាម៉ោង ០១ រំលង​អធ្រាត យប់ថ្ងៃទី០៣ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចជិតស្តុបដេអ៊ិន ក្នុងសង្កាត់មិត្តភាព ខណ្​ឌមករា រាជធានីភ្នំពេញ។ សាក្សីបន្តថា ឡានរងគ្រោះធុន Nissan Navara ពាក់ស្លាកលេខ​ ខេមរៈភូមិន្ទ ២-១២៥០ បើកបរដោយបុរស មិនស្គាល់អត្តសញ្ញាពីរនាក់ ទាំងអការៈស្រវឹង។

សាក្សីប្រាប់បន្ថែមទៀតថា ឡានបង្កបើកបរ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់កន្លែងកើតហេតុ ជិតស្តុបដេអ៊ិន បានរ៉េចង្កូត ទៅបុករនាំងថ្មចែកផ្លូវ​ពេញទំហឹង បណ្តាលឲ្យបាក់អស់ជាច្រើនផ្ទាំង។ ដោយ​ឡែកឡានបង្ក រងការខូចខាតផ្នែកខាងមុខ [...]

បើក​លឿន​ដូច​ហោះ ជ្រុល​ទៅ​បុក​អ្នក​ឆ្លង​ថ្នល់​របួស​ធ្ងន់​ទាំងពីរ

បើក​លឿន​ដូច​ហោះ ជ្រុល​ទៅ​បុក​អ្នក​ឆ្លង​ថ្នល់​របួស​ធ្ងន់​ទាំងពីរ

មនុស្សពីរនាក់ បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើង កាលពីវេលាម៉ោង ២០និង​១០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ គ្រោះថ្នាក់នេះ បានបង្កឡើង ដោយអ្នកជិះម៉ូតូម៉ាក់ហុងដា សេ១២៥ ពណ៌​ខ្មៅ មានស្លាក់លេខ ១CW-៩៦៣៣ បើកបរក្នុងទិសដៅ ពីជើងទៅត្បូង ដោយល្បឿនលឿន។ នេះបើ​តាម​សាក្សី ដែលបានឃើញហេតុការណ៍ ដោយផ្ទាល់ភ្នែក។

សាក្សីបន្តថា លុះមកដល់ចំនុចកើតហេតុ ក៏ប្រទះជាមួយ និងម៉ូតូហុងដាវ៉េវ ព័ណខ្មៅ ស្លាក់លេខ ភ្នំពេញ ១BN-៣៣៩៧ បើកបរដោយបុរសម្នាក់ កំពុងឆ្លង់ផ្លូវ ពីជើងទៅត្បូង បណ្តាល ឲ្យអ្នកឆ្លងថ្នលរងរបួស បែក​ក្បាល ហើយសន្លប់បាត់មាត់ឈឹង ចំណែកឯអ្នកបង្កវិញ រងរបួស នៅត្រង់កូនដៃ ប៉ោងគ្រាប់ភ្នែក និងមាន​ឈាម​ហូរតាមត្រជៀក ទៀតផង។

តាមមន្ត្រីសមត្ថកិច្ច ដែលបានទៅធ្វើការពិនិត្យ នៅក្រោយពេលកើតហេតុ បានប្រាប់ឲ្យដឹងថា យុវជនអ្នក​បង្ក​មាន​ឈ្មោះ ចូវ យ៉ាំតាង មានអាយុ១៩ឆ្នាំ ជាជនជាតិវៀតណាម មុខរបរ ជាកម្មករសំណង់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...