Posts tagged as "Accident routiere"

បើក​ម៉ូតូ​លឿន​ប៉ះ​ដៃ​ចង្កូត​គ្នា ម្នាក់​សន្លប់​ម្នាក់​ទៀត​របួស​បាក់​ជើង

បើក​ម៉ូតូ​លឿន​ប៉ះ​ដៃ​ចង្កូត​គ្នា ម្នាក់​សន្លប់​ម្នាក់​ទៀត​របួស​បាក់​ជើង

បុរសម្នាក់សន្លប់ ហើយកុមារម្នាក់ បានរងរបួសបាក់ជើង នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ នៅ​តាម​បណ្តោយផ្លូវជាតិ លេខ០៦A ត្រង់ចំណុចទល់មុខ រោងចក្រសម្លៀកបំពាក់ ខោប៊យ មួយ ស្ថិតក្នុង​ភូមិ​ខ្ទរ សង្កាត់បាក់ខែង ខណ្ឌឬស្រីកែវ រាជធានីភ្នំពេញ។

ប្រពភពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា ដំបូងគែឃើញម៉ូតូទាំងពីរគ្រឿង បើកបរស្របគ្នាពីត្បួងទៅ​ជើង តាមបណ្តោយផ្លូវខាងលើ យ៉ាងលឿន។ មកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូទាំងពីរ បានប៉ះ​ដៃ​ចង្គូត​គ្នា បណ្តាលឲ្យដួលបោក ទៅលើថ្នល់រៀងៗខ្លូន។

សាក្សីបន្តថា បុរសម្ចាស់ម៉ូតូ ជិះតែម្នាក់ឯង ឈ្មោះ នឹម ចំរើន អាយុ៤៥ ឆ្នាំជិះម៉ូតូប្រភេទឌ្រីម សេរីឆ្នាំ២០១០ ពណ៍ខ្មៅ ស្លាកលេខកណ្តាល ១N-០១៧០រងរបួស ដាច់មុខហូរឈាម ស្រោចស្លឹកត្រចៀក សន្លប់ស្តូកស្តឹង នៅកន្លែងកើតហេតុ។ ចំណែកឯភាគីម្ខាងទៀត ជិះម៉ូតូឌ្រីមដូចគ្នា តែមានគ្នាបីនាក់ ឪពុកម្តាយ និងកូនម្នាក់ អាយុប្រមាណ១០ឆ្នាំ ក្នុងនោះកូនតូច [...]

ម៉ូតូ​ប៉ះ​ម៉ូតូ​នៅ​ព្រៃ​នប់ ស្លាប់​ម្នាក់​របួស​ម្នាក់

ម៉ូតូ​ប៉ះ​ម៉ូតូ​នៅ​ព្រៃ​នប់ ស្លាប់​ម្នាក់​របួស​ម្នាក់

បុរសម្នាក់បានស្លាប់ និងម្នាក់ទៀត បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូ នៅចំណុច​មុខ​វិទ្យាល័យ ហ៊ុនសែនវាលរេញ តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៨០-១៨១ ស្ថិតក្នុង​ភូមិ​វាល​មាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង៥ និង ០០នាទី​ព្រឹក។

ទំព័រហ្វេសប៊ុក របស់«ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ» បានឲ្យដឹងថា មុនពេលកើតហេតុ បុរស​រង​គ្រោះដែលបានស្លាប់ បានជិះម៉ូតូ នៅតាមបណ្តោយផ្លូវជាតិលេខ៤។ លុះមកដល់កន្លែងកើតហេតុ ខាងលើ ក៏បើកឆ្លងថ្នល់ ពីកើតទៅលិច។ ខណះនោះមានម៉ូតូមួយគ្រឿង បើកក្នុងទិសដៅ ពីខេត្តព្រះសីហនុ​ទៅ​រាជធានី​ភ្នំពេញ បានមកបុកពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់ នៅនឹងកន្លែង ចំណែកបុរសម្នាក់ ដែល​បើក​ម៉ូតូម្ខាងទៀត បានរងរបួសធ្ងន់។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ឡេង ហ៊ី អាយុ ៧៣ឆ្នាំ ជិះម៉ូតូប្រភេទ វ៉េវ ពណ៍កាប់ស្តាំង គ្មាន​ផ្លាកលេខ [...]

ខូច​ម៉ូតូ​ចុះ​បណ្តើរ តែ​ត្រូវ​ឡាន​បុក​ពី​ក្រោយ ទារ​សំណង​មិន​បាន

ខូច​ម៉ូតូ​ចុះ​បណ្តើរ តែ​ត្រូវ​ឡាន​បុក​ពី​ក្រោយ ទារ​សំណង​មិន​បាន

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង១៧ និង២០នាទី ល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅតាមបណ្តោយផ្លូវ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសជា​ម្ចាស់​ម៉ូតូ ដែលសុំលាក់អត្តសញ្ញាណ បានរៀបរាប់ឲ្យដឹងថា លោកជិះម៉ូតូធុន យ៉ាម៉ាហា ពណ៍ខ្មៅ​លាយ​លឿង មិន​ទាន់​មានស្លាកលេខ ស្រាប់តែជិះ ជិតដល់កន្លែងកើតហេតុ ម៉ូតូរបស់លោករលត់។

ក្រោយមក លោកបានចុះបណ្តើរ ប្រមាណ១៥០ម៉ែត្រ ស្រាប់តែមានឡានមួយគ្រឿង ធុនសាំយ៉ុង ដែលគេ​ស្គាល់ថា ជាឡាន របស់ក្រុមហ៊ុនស្រាបៀរលីអូ ពណ៍ក្រហម ស្លាកលេខភ្នំពេញ ២V-២៧៥២ បាន​បើក​យ៉ាង​លឿន មកពីក្រោយ ក្នុងទិសដៅស្របគ្នា រួចវ៉ាឡានក្រុងធំមួយគ្រឿង ទាំងមិនបន្ថយល្បឿន ក៏ជ្រុលចង្កូត ទៅ​បុកម៉ូតូរបស់លោក កំពុងបណ្តើរពេញទំហឹង បណ្តាលឲ្យដួលបែកបាក់ និងខូចខាតមួយចំនួន។ តែលោក​ជា​ម្ចាស់​ម៉ូតូ មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។

ក្រោយពីកើតហេតុភ្លាមៗ [...]

រថយន្ដ​ផ្ទុក​កុងតេន័រ បើក​លឿន​មិន​ប្រយ័ត្ន ក្រឡាប់​បះ​ជើង

រថយន្ដ​ផ្ទុក​កុងតេន័រ បើក​លឿន​មិន​ប្រយ័ត្ន ក្រឡាប់​បះ​ជើង

ហេតុការណ៍គ្រោះថ្នាក់ ក្រឡាប់រថយន្តដឹកទំនិញនេះ បានកើតមាន នៅវេលាម៉ោង៨ និង៤០នាទី ព្រឹក​ថ្ងៃ​ទី០៣ ខែវិច្ឆកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចបំបែក ផ្លូវជាតិលេខ១ ចូលទៅរោងចក្រផលិតស្រាបៀរ ថៃហ្គើ (Tiger) ក្នុងភូមិទួលតាចន្ទ សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួស អ្នក​បើក​រថយន្ត​ស្រាល និងខូចខាតរថយន្ត។

តាមលោក ឯក សារ៉ន ជាអធិការងសណ្តាប់ធ្នាប់ចរាចរណ៍ ខណ្ឌច្បាអំពៅ បានឲ្យដឹងថា មុនកើតហេតុ ឃើញ​រថយន្តផ្ទុកកុងតេន័រខាងលើ បើកបរក្នុងទិសដៅ ពីអ្នកលឿងទៅភ្នំពេញ លុះមកដល់កន្លែងកើតហេតុ អ្នក​បើកបរ​មិនបន្ថយល្បឿន ក៏ទប់ចង្កួតមិនជាប់ ធ្វើឲ្យក្រឡាប់តែម្តងទៅ។

បើតាមសម្តី របស់អ្នកធ្វើដំណើរ តាមផ្លូវជាតិលេខ ១បាននិយាយថា នេះសំណាងល្អហើយ ពេលក្រឡាប់​រថយន្ត មិនប៉ះពាល់ ដល់អ្នកធ្វើដំណើរតាមផ្លូវនេះ និងទ្រព្យសម្បត្តិសាធារណះ។ អ្នកដំណើររូបនោះ បាន​ថ្លែងថា បើប៉ះវិញប្រាកដជាស្លាប់ [...]

បើក​​ម៉ូតូ​​លឿន ​ជ្រុល​ទៅ​​បុក​​ឡាន​​កំពុង​​បត់​​ស្លាប់​​ភា្លមៗ

បើក​​ម៉ូតូ​​លឿន ​ជ្រុល​ទៅ​​បុក​​ឡាន​​កំពុង​​បត់​​ស្លាប់​​ភា្លមៗ

គ្រោះថ្នាក់ចរាចរណ៍ បានផ្ដាច់ជីវិមនុស្សម្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង២០នាទី​យប់ថ្ងៃ​ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ៩៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា គុយ វុទ្ធី អាយុប្រមាណ៣០ឆ្នាំ មានបុខរបរ​ជា​ជាង​ដែក ស្នាក់នៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុម្នាក់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញឡានមួយគ្រឿធុន RANGE ROVER ពណ៍ខ្មៅមិនស្គាល់ស្លាកលេខ បើកតាមបណ្តោយផ្លូវ ព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បួង​ទៅ​ជើង។ មក​ដល់កន្លែងកើតហេតុ ឡានខាងលើបានបត់ ចូលផ្លូវលេខ៩៦ ស្រាប់តែមានម៉ូតូចមួយគ្រឿង ដែល​បាន​បើក​យ៉ាងលឿន បញ្ច្រាសទិសគ្នា មកបុកឡានពេញទំហឹង។ ម៉ូតូឃ្លិចពណ៍ខ្មៅបានរងការខូចខាត​ខ្ទេច ផ្នែក​ខាង​មុខទាំងស្រុង ចំណែកម្ចាស់ម៉ូតូ បានបាត់បង់ជីវិតភ្លាមៗ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...