អាជ្ញាធររងការរិះគន់ថា ដឹកសពមនុស្សដូចដឹកខ្មោចសត្វ
គួរឲ្យរន្ធត់ពេកក្រៃ ដែលបច្ចុប្បន្នេះ គេត្រូវទទួលយកទម្លាប់ ក្នុងការទស្សនា ឬយល់ពីទិដ្ឋភាពដ៏អាក្រក់ៗ នៅក្នុងប្រទេសកម្ពុជា បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ ការឆក់ប្លន់ ឬជម្លោះកាប់សម្លាប់គ្នា ដែលកើតមានឡើង សឹងជារៀងរាល់«ម៉ោង»។ ប្រសិនបើពលរដ្ឋកម្ពុជា មិនដឹងត្រូវបង្ខំចិត្ត ទទួលយកទិដ្ឋភាពទាំងនេះ ដោយរបៀបណានោះ តែសម្រាប់អាជ្ញាធរកម្ពុជា ក៏ពិបាកនឹងធ្វើឲ្យគេឯងយល់ទៅទៀតថា តើវិជ្ជាជីវៈ ក្នុងការគ្រប់គ្រងស្ថានការណ៍ទាំងអស់ មានដល់កម្រិតណានោះដែរ។
ដូចជានៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ ដែលបានកើតឡើង នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ បង្កឲ្យមានជនរងគ្រោះដល់ជីវិត រហូតដល់ទៅ១០នាក់។ ប៉ុន្តែកូនគេ ចៅយើង ស្លាប់ទៅហើយ បែរទៅត្រូវកម្លាំងអាជ្ញាធរនៅនឹងកន្លែង លើក (ឬចាប់បោះ) យកមកដាក់ត្រួតលាយឡំគ្នា ក្រឡាប់ផ្កាប់ផ្ញារ [...]