Posts tagged as "Accident routiere"

ឆ្លង​ថ្នល់​ពេល​ចេញ​ពី​ធ្វើ​ការ ត្រូវ​ម៉ូតូ​ឌុប​បុក​រង​របួស​ក្បាល

ឆ្លង​ថ្នល់​ពេល​ចេញ​ពី​ធ្វើ​ការ ត្រូវ​ម៉ូតូ​ឌុប​បុក​រង​របួស​ក្បាល

អ្នកឃើញហេតុការណ៍នេះ លោក រិទ្ធ អាយុ ៣២ ឆ្នាំរស់នៅភ្នំពេញ បានប្រាប់ទស្សនាវដ្តីមនោរម្យអាំង.ហ្វូថា នៅ​មុនពេលកើតហេតុ ម៉ូតូដែលមានស្លាកលេខ ភ្នំពេញ ១AW-០៤១១ ធុន សង់ឌ្រីមសេរី១០១១ ត្រូវបានម្ចាស់ម៉ូតូ បើកយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត។ ស្រាប់តែមកដល់មុខ មណ្ឌលសុខភាពទឹកថ្លា បានបុកពេញ​ទំហឹង ជាមួយស្រ្តីម្នាក់ដែលកំពុងដើរឆ្លងថ្នល់។

ម្ចាស់ម៉ូតូ លោក នួន លី បានប្រាប់ឲ្យដឹងដែរថា លោកគ្មានចេតនាទេ លោកជាអ្នករត់ម៉ូតូឌុប ពេលមាន​គ្រោះ​ថ្នាក់នេះ លោកកំពុងតែឌុបភ្ញៀវទៅផ្សារសូរិយា ហើយក៏ស្រាប់តែមាន គ្រោះថ្នាក់បែបនេះ។ លោកថា៖ «ខ្ញុំ​មើល​មិនឃើញមានមនុស្សទេ ដោយដើរបាំងឡាន»។

ជនរងគ្រោះ អ្នកស្រី ទាវ សុគន្ធា បាននិយាយនៅពេលភ្លាមៗ ទាំងស្មារតីមិនទាន់មានច្បាស់ នៅបន្ទាប់ពីកើត​ហេតុថា អ្នកស្រីជាអ្នកធ្វើការោងចក្រ នៅក្បែរនោះឈ្មោះ អេវើរហ្រ្គីន អឹភែរឹល (AEC)។ បច្ចុប្បន្នជនរងគ្រោះ ស្នាក់នៅភូមិទឹកថ្លា [...]

អាច​«វ៉ា»​បាន​ឬ​ទេ? មើល​អេក្រង់​ដ៏ធំ​ពី​ក្រោយ​រថយន្ដ​នេះ​សិន!

ប្រព័ន្ធសុវត្ថិភាព នៃការប្រើប្រាស់ទ្រូងផ្លូវមួយ ដែលមានឈ្មោះជាភាសាអង់គ្លេស «Safety Truck» ត្រូវបាន​បង្កើត​ឡើង នៅប្រទេសអាហ្សង់ទីន ដែលសម្បូរទៅដោយគ្រោះថ្នាក់ចរាចរណ៍ សឹងជារៀងរាល់ម៉ោង។ ហើយ​គឺក្រុមហ៊ុនបច្ចេកវិទ្យា «សាមស៊ុង» របស់ប្រទេសកូរ៉េខាងត្បូង ជាអ្នកសិក្សា និងអភិវឌ្ឍន៍ពីប្រព័ន្ធ​សុវត្ថិភាព​នេះ មុននឹងដាក់ឲ្យប្រើប្រាស់ នៅក្នុងប្រទេស។

មិនសូវខុសគ្នាប៉ុន្មាន ពីការដាក់អេក្រង់វីដេអូក្នុងរថយន្ដ ឲ្យអ្នកបើកបរអាចមើលឃើញ ពីផ្លូវខាងក្រោយ​របស់​ខ្លួននោះទេ គ្រាន់តែប្រព័ន្ធនេះ ធ្វើបញ្ច្រាសមកវិញ គឺចង់ឲ្យអ្នកបើកបរ ពីក្រោយរថយន្ដធុនធ្ងន់ មើលឃើញ​ឲ្យច្បាស់ ពីផ្លូវដែលនៅខាងមុខ មុននឹងសម្រេចចិត្ត ថាតើអាច«វ៉ា»បាន ឬអត់។

នៅក្នុងប្រព័ន្ធនេះ ក្រុមហ៊ុនបានបំពាក់កាម៉េរ៉ាវីដេអូមួយ នៅមុខរថយន្ដធុនធ្ងន់ ហើយបញ្ជូនរូបភាព​ដែល​ចាប់​បាន ពីផ្លូវថ្នល់ខាងមុខ ទៅឲ្យអេក្រង់ទូរទស្សន៍ចំនួន៤ បំពាក់នៅផ្នែកក្រោយ [...]

ចេញ​ពី​ក្លិប បុក​ជញ្ជាំង​ផ្លូវ ខ្ទេច​ឡាន​បាឡែន​ទាំង​កណ្តាល​យប់

ចេញ​ពី​ក្លិប បុក​ជញ្ជាំង​ផ្លូវ ខ្ទេច​ឡាន​បាឡែន​ទាំង​កណ្តាល​យប់

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ០១ រំលងអាធ្រាត យប់ថ្ងៃទី១៩ ចូលមកព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រថយន្ត​ដែលបង្ករគ្រោះថ្នាក់នេះ ម៉ាកកាមារីបាឡែន ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ២AD-3004 ត្រូវបាន​គេ​ស្គាល់ថា បើកបរដោយក្មេងស្ទាវម្នាក់ មិនស្គាល់អត្តសញ្ញាណ ដែលមានសភាពស្រវឹងស្រឿងៗ ទំនងចេញពី​ក្លិប។

អ្នកដែលឃើញហេតុការណ៍នេះ បានបញ្ជាក់ថា ដំបូងគេឃើញ រថយន្តមួយគ្រឿងនេះខាងលើ បើកយ៉ាង​លឿន តាមបណ្តោយជាតិលេខ២ ក្នុងគោលដៅពីជើង ទៅត្បូងយ៉ាងលឿន ស្រាប់តែមកដល់ កន្លែងកើតហេតុ​ខាង មុខ«ឃ្លីក្លិប» រថយន្តបានរេចង្គូត ទៅបុកនឹងជញ្ជាំងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យថ្មជញ្ជាំងផ្លូវ បាក់បែកជា​ពីរ-បីកំណាត់។ ចំណែករថយន្ដវិញ បានរងការខូចខាត ផ្នែកខាងមុខ ស្ទើរទាំងស្រុង រីឯម្ចាស់រថយន្ត មិនមាន​គ្រោះថ្នាក់អ្វី ធ្ងន់ធ្ងរនោះទេ។

នគរបាលចររាចរណ៍ [...]

គ្រោះ​ថ្នាក់​ដ៏​រន្ធត់៖ ស្លាប់​១​របួស​ធ្ងន់​២ ឯ​អ្នក​បើក​ឡាន​គេច​ខ្លួន

គ្រោះ​ថ្នាក់​ដ៏​រន្ធត់៖ ស្លាប់​១​របួស​ធ្ងន់​២ ឯ​អ្នក​បើក​ឡាន​គេច​ខ្លួន

សឹងតែជាក្លាយជាវប្បធម៌មួយ ដែលអ្នកប្រើប្រាស់ទ្រូងថ្នល់ទូទៅ បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍រួច បាន​រត់​ចោលកន្លែងកើតហេតុ ជាពិសេសនៅពេលដែលដឹងថា ភាគីម្ខាងទៀត បានរងគ្រោះធ្ងន់ធ្ងរ។ តើលទ្ធផល​ចុង​ក្រោយជាអ្វី? លទ្ធផលនៃការទទួលខុសត្រូវ នឹងធ្លាក់មកលើ អ្នកប្រើប្រាស់ទ្រូវផ្លូវ ដែលរត់ចោល កន្លែងកើត​ហេតុនោះដដែល ដោយត្រូវចាត់ទុក មិនត្រឹមតែបានបំពាន ច្បាប់​ចរាចរណ៍ជាធរមាននោះទេ តែថែមទាំងជា​ទង្វើអសីលធម៌ គ្មានមនុស្សធម៌។

នេះជាហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រហូតមានមនុស្សស្លាប់ ដ៏អាណោចអធមមួយទៀត ដែលបានកើត​ឡើង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង១៦ និង៣០នាទី នៅលើផ្លូវលេខ ១២៩ ស្ថិតក្នុងភូមិទួល​ចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ រវាងរថយន្ត និងម៉ូតូ ២គ្រឿង ដែលបើកបរ ក្នុងទិសដៅបញ្ច្រាស់គ្នា។

បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាល ស្រុកសំរោង បានឲ្យដឹងថា រថយន្តម៉ាក កូរ៉េ ពណ៌ ស មិន​ស្គាល់​ផ្លាកលេខ [...]

មាជ សុវណ្ណារ៉ា បដិសេធ​​ពាក្យ​ចចាម​អារាម នៃ​ការ​ប៉ង​ធ្វើ​ឃាត

មាជ សុវណ្ណារ៉ា បដិសេធ​​ពាក្យ​ចចាម​អារាម នៃ​ការ​ប៉ង​ធ្វើ​ឃាត

សកម្មជនគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី១២ ខែមុថុនា នេះថា លោកបានជួប នូវគ្រោះថ្នាក់ចរាចរណ៍នេះ ជារឿងចៃដន្យប៉ុណ្ណោះ មិនមែនជាគម្រោងការ ឬ​ផែនការអ្វីឡើយ។ លោកបាននិយាយ ពាក់ព័ន្ធនឹងម្ចាស់រថយន្ដ ដែលបង្កគ្រោះថ្នាក់ ហើយបានគេច​ខ្លួនបាត់​នោះ យ៉ាងដូច្នេះថា៖ «ធម្មតាទេ ម្ចាស់គ្នាបុក រត់សិនហើយ ខ្លាចក្រែងលោគេវាយគេអី។ នៅខ្មែរយើង អញ្ចឹង។»

យ៉ាងណា លោកមិនបានធ្វើការចាប់ថ្នាក់ ឬយកកំហុស លើម្ចាស់រថយន្ត ដែលបានបង្កគ្រោះថ្នាក់នោះឡើយ។ ព្រោះលោកយល់ថា នេះជាអចេតនា ក្នុងការធ្វើចរាចរណ៍ប៉ុណ្ណោះ។ លោកថែមទាំងបញ្ជាក់ទៀតថា៖ «ជា​អចេតនា​ទេ គ្នាវ៉ាឡានធំ មកវ៉ាក់អើជាមួយយើង ដូចលេងបិទពួនអញ្ចឹង។»

លោកនៅតែអះអាងថា នេះមិនអាចជាករណី ក្នុងការប៉ងធ្វើឃាតឡើយ។ លោកបន្តថា ទ្រង់ទ្រាយនៃការប៉ង​ធ្វើ​ឃាតនោះ គេនឹងរៀបចំឲ្យមានលក្ខណៈ ម៉ត់ចត់បំផុត។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...