រ៉ឺម៉កដឹកស្លឹកគ្រៃបុកលិចស៊ីសពីក្រោយ រួចសំពះសុំការអនុគ្រោះ
គ្រោះថ្នាក់ចររាចរណ៍ មិនជាធំដុំ តែបានបង្កការភ្ញាក់ផ្អើល នៅតាមបណ្តោយផ្លូវ ២០៥ កែងផ្លូវ ៣២៨ក ហើយវាក៏ជាហេតុការណ៍ ដែលបានប្រាប់ ទៅអ្នកប្រើប្រាស់ទ្រូងផ្លូវគ្រប់រូប ថាត្រូវមានការប្រុងប្រយ័ត្ន គោរពពីគម្លាតនៃការបើកបរ (រវាងយាន្ដពីរ) និងមានការយល់អធ្យាស្រ័យគ្នា។
ឡានដែលរងការខូចខាតម៉ាក LEXUS RX ៣៥០ ស្លាកលេខភ្នំពេញ ២AD-៣៤៥៩ បើកបរដោយបុរសម្នាក់ ជិះជាមួយប្រពន្ធ កំពុងធ្វើដំណើរទៅតាមផ្លូវខាងលើ ត្រូវបានរ៉ឺម៉កដឹកស្លឹកគ្រៃបុកពីក្រោយ នៅពេលដែលគាត់ជាន់ហ្វ្រាំងឈប់ភ្លាមៗ ព្រោះផ្លូវចង្អៀត។ ដោយឡែក រ៉ឺម៉កដែលមានដឹកស្លឹកគ្រៃ មិនអាចឈប់ ទាន់ពេលបាន ក៏ជ្រុលទៅបុកឡានខាងលើ ពីក្រោយបណ្តាលឲ្យ មានការខូចខាតមួយចំនួន។
ភ្លាមៗ បន្ទាប់ពីមានបញ្ហា ម្ចាស់រ៉ឺម៉កដឹកស្លឹកគ្រៃ ដែលជាយុវជនម្នាក់ អាយុប្រមាណជាង២០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ និងដែលកំពុងធ្វើដំណើរចេញ ពីផ្សារដើមគ ឆ្ពោះទៅកាន់កំពង់ដរអរិយ៍ក្សត្រនោះ [...]