វិបត្តិឧបទ្វីបកូរ៉េ៖ អាមេរិកបានកំណត់ច្បាស់ នឹង«ការពារ»ជប៉ុន
អាមេរិក កំណត់យ៉ាងច្បាស់ ថានឹងការពារប្រទេសជប៉ុន។ នេះជាការប្រកាស របស់ប្រមុខការទូតអាមេរិក លោក ចន ឃែរី (John Kerry) នាទីក្រុងតូក្យូនៅថ្ងៃអាទិត្យទី១៤ខែមេសានេះ ក្នុងដំណើរចុងក្រោយបង្អស់ នៃបេសកកម្មការទូតរបស់លោកនៅតំបន់អាស៊ី។
លោកចន ឃេរី និងលោក ហ៊្វូមីយ៉ូ គីស្សីដា នៅក្នុងសន្និសិតកាសែតរួមគ្នា។
«សហរដ្ឋអាមេរិក ពិតជាបានកំណត់យ៉ាងច្បាស់ ថានឹងការពារប្រទេសជប៉ុន» នេះជាការបញ្ជាក់ របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោកចន ឃេរី នៅក្នុងសន្និសិតកាសែត ជាមួយនឹងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ៊្វូមីយ៉ូ គីស្សីដា (Fumio Kishida) នៅបន្ទាប់ពីជំនួបរវាងគ្នារួចមក។ កាលពីថ្ងៃសុក្រ ប្រទេសកូរ៉េខាងជើង បានគម្រាមប្រទេសជប៉ុន ពីការវាយលុក«នុយក្លេអ៊ែរ»មួយ ក្រោយពេលដែលទីក្រុងតូក្យូ [...]