ក្រុងព្យុងយ៉ាង នឹងមានសារជាតិ«ព្លុយតូនីញ៉ូម»ជាថ្មីទៀត?
ប្រទេសកូរ៉េខាងជើង កំពុងពង្រីកលទ្ធភាពជាថ្មីរបស់ខ្លួន ដើម្បីបង្កើតសារជាតិ ព្លុយតូនីញ៉ូ នៅក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរ «Yongbyon» ហើយនឹងអាចរក្សាទុកសារជាតិនេះ នៅក្នុងប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានខែដ៏ខ្លី នាពេលខាងមុខ។ នេះបើតាមការអះអាង របស់អ្នកសម្របសម្រួល ផ្នែកចារកម្មរបស់អាមេរិក លោក ជេម ក្លាផើរ (James Clapper)។
លោក ក្លាផើរ បានថ្លែងដូច្នេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់លោក ដែលលើកឡើងពីការគម្រាមធំៗនានា នៅក្នុងពិភពលោក ហើយបានចេញផ្សាយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ លោកបានពន្យល់ ក្នុងរបាយការណ៍ថា៖ «យើងបានរំពឹងថា ប្រទេសកូរ៉េខាងជើង បានដាក់ឲ្យដំណើរការ នូវម៉ាស៊ីនប្រតិកម្មដែលមានរយៈពេលវែងមួយ ដើម្បីមានលទ្ធភាពបង្កើត នូវសារជាតិ ព្លុយតូនីញ៉ូម ពីពេលនេះទៅប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានខែខាងមុខ»។
របាយការណ៍បានសរសេរដែរថា៖ «ទីក្រុងព្យុងយ៉ាង បានសម្រេចចិត្ត [...]