សេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ មានអនាគតល្អក្នុងប្រាំឆ្នាំទៅមុខ
តម្រូវការផ្ទៃក្នុង និងការបណ្ដាក់ទុន អាចអោយបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនសូវអាស្រ័យ នឹងការនាំចេញ ច្រើនទៀតទេ ពីនេះរហូតដល់ឆ្នាំ២០១៧។
រូបថតជុំគ្នា ក្រោយកិច្ចប្រជុំអាស៊ានបូកបីថ្ងៃទី១៩វិច្ចិកា នៅទីក្រុងភ្នំពេញ។ រូបថត MONOROOM.info/ Phnom Thom
មើលទៅទំនងជា មិនមានសេណារីយ៉ោ ណាមួយសរសេរទុក សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍នោះទេ។ នៅចំពោះ សេដ្ឋកិច្ច របស់ក្រុមបណ្ដាប្រទេស ដែលមានអរិយធម៌ចំណាស់ជាងគេ ក្នុងពិភពលោក ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ កំពុងតែផ្ដល់សន្ទុះ ក្នុងពេលបច្ចុប្បន្ននេះ ទៅអោយសេដ្ឋកិច្ចដែលមានវ័យក្មេងរបស់ខ្លួន ហើយជានិច្ចជាកាល សម្រាប់ តម្រូវការខាងក្នុង និងការបណ្ដាក់ទុន អោយមានកំរិត កាន់តែខ្លាំង។ [...]