រដ្ឋាភិបាលគ្មានសមត្ថភាពរកឃាតករ«ពិត» ដែលបាញ់សម្លាប់ ជា វិជ្ជា?
«ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤-ថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤» ជាខួប១០ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជជាណាចក្រកម្ពុជា។ ការអតីតប្រធានសហជីពខាងលើ ដោយជនប្រដាប់អាវុធមួយក្រុម ដែលជាឃាតករបាញ់សម្លាប់យ៉ាងព្រៃផ្សៃ នៅពេលដែលលោក កំពុងឈរអានកាសែតមុខតូបមួយ ខាងលិចអែបរបងវត្តសង្កា ផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកកងមួយ ចំការមន រាជធានីភ្នំពេញ។
ពិធីរំលឹកខួប១០ឆ្នាំ នៃការបាញ់សម្លាប់មេដឹកនាំសហជីព នៅទីតំកល់រូបចម្លាក់របស់លោកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - ក្រោយការបាញ់សម្លាប់លោកជា វិជ្ជា ដែលគិតមកត្រឹមថ្ងៃនេះ មានរយៈពេល១០ឆ្នាំគត់នោះ រដ្ឋាភិបាលកម្ពុជា នៅមិនទាន់ស្វែងរកមុខឃាតករ«ពិត» [...]