Posts tagged as "Mu Sochua"

មូរ សុខហួរ ស្រែក​ថា ចោរ​«ប្លន់»​បដា​ក្រដាស! (vdo)

មូរ សុខហួរ ស្រែក​ថា ចោរ​«ប្លន់»​បដា​ក្រដាស! (vdo)

ការប្រឈមមុខគ្នារយៈពេលខ្លី រវាងលោកស្រី មូរ សុខហួរ និងកងសន្តសុខថែរក្សាសណ្តាប់ធ្នាប់ខណ្ឌ បានកើត​ឡើងនៅព្រឹក​ថ្ងៃ​ទី១១ ខែមិថុនានេះទៀត ក្រោយពីសន្តិសុខម្នាក់ បានឆក់យកបដាក្រដាសពីលោកស្រី។ ទង្វើរបស់​សន្តិសុខ​​រូប​នោះ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត មណ្ឌលបាត់ដំបង របស់គណបក្សសង្គ្រោះជាតិរូបនេះ បាន​ចោទសន្តិសុខ​ទាំងនោះ ថាជា«ចោរ»។


លោកស្រី មូរ សុខហួរ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ - នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤នេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត មកពីគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ បានប៉ះទង្គិចគ្នាជាថ្មីទៀត ជាមួយក្រុមសន្តិសុខ [...]

សេរីភាព​នៅ​ទីលាន​​ប្រជាធិបតេយ្យ រង​គ្រោះ​ព្រោះ​​«លួសបន្លា»

សេរីភាព​នៅ​ទីលាន​​ប្រជាធិបតេយ្យ រង​គ្រោះ​ព្រោះ​​«លួសបន្លា»

«យើងឃើញសេរីភាពយើង ដែលជាប់នៅអន្ទាក់នៃរបាសបន្លាលួស បន្លាលួសនេះ គឺជាបន្លាដែលចងជាប់​សេរីភាព​របស់យើង» នេះជាការថ្លែងឡើងរបស់លោកស្រី មូរ សុខហួរ ខណៈពេលអ្នកស្រីបានព្យាយាមទៅបញ្ចេញមតិ នៅ​លើទីលានប្រជាធិបតេយ្យ និងយកផ្កាឈូកពណ៌ស ដែលជាតំណាងឱ្យភាពស្មោះស សន្តិភាព និងលិទ្ធិ​ប្រជាធិបតេយ្យ​ យកទៅដោតជាប់បន្លាលួស ដែលអាជ្ញាធរធ្វើការហាមឃាត់ មិនឱ្យប្រជាពលរដ្ឋចូលក្នុងទីលាន​ប្រជាធិតេយ្យ។


នៅក្រោយការបំបែកបន្ទាយបាតុកម្មរបស់គណបក្សប្រឆាំង នៅទីលានប្រជាធិបតេយ្យថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.vary)

សេរីភាព - ច្រកចេញចូលទីលានប្រជាធិបតេយ្យ គ្រប់ច្រកល្ហកទាំងអស់ ត្រូវបានហ៊ុំព័ន្ធដោយបន្លាលួស។ ការបិទ​ច្រកចេញចូលទីលានប្រជាធិបតេយ្យនេះដែរ ស្របពេលដែល លោកស្រី មូរ [...]

ប្រតិកម្ម​អ្នក​សង្កេត​ការណ៍ និង​អ្នក​តវ៉ា ​ទៅ​លើ​សវនាការ​នៃ​ជន​ទាំង​២១

ប្រតិកម្ម​អ្នក​សង្កេត​ការណ៍ និង​អ្នក​តវ៉ា ​ទៅ​លើ​សវនាការ​នៃ​ជន​ទាំង​២១

«ទាំងចៅក្រមកាត់សេចក្តីលំអៀង យ៉ាងធ្ងន់ធ្ងរ ទៅលើដើមបណ្តឹងរដ្ឋប្បវេណី បានកាត់នូវការសួរដេញដោលរបស់​មេធាវីជាច្រើន នៅពេលមេធាវីសួដេញដោលទៅលើអង្គហេតុជាក់លាក់ ចៅក្រមខ្លួនឯងអ្នកកាត់ជំនួសតំណាង​អយ្យការទៀត។ នេះជាភាពលំអៀង នៃដំណើរការសវនាការក្នុងពេលព្រឹកនេះ។» នេះជាការលើកឡើង របស់លោក នី ចរិយា ប្រធានផ្នែកអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅ​មុខ​សាលាដំបូងក្រុងភ្នំពេញ។


ក្រុមអ្នកតវ៉ានៅមុខសាលាដំបូងរាជធានី។ (រូបថត សហការី)

ប្រព័ន្ធយុត្តិធម៌ - ក្រោមទិដ្ឋភាពនៃការសួរដេញដោល លោក នី ចរិយា លើកឡើងថា ចៅក្រមសវនាការ​សំអាង​លើ​រូបថតតែពីរសន្លឹក និងស្ថិតនៅក្រៅអង្គហេតុ [...]

ក្រុម​អ្នក​តវ៉ា​ថា ​តុលាការ​​កម្ពុជា​ខ្សោយ

ក្រុម​អ្នក​តវ៉ា​ថា ​តុលាការ​​កម្ពុជា​ខ្សោយ

បេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និងក្រុមសកម្មជនទាមទារតវ៉ាជាច្រើន បាន​ប្រតិកម្មទៅនឹងការកាត់ទោស របស់សាលាដំបូងរាជធានី ទៅលើជនជាប់ចោទទាំង២៣នាក់ ដោយបានដាក់ការ​ទទួលខុសត្រូវទៅលើ ភាពលំអៀងរបស់តុលាការមួយនេះ។


ក្រុមអ្នកតវ៉ានៅមុខសាលាដំបូងរាជធានី។ (រូបថត សហការី)

សិទ្ធិ - សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ នេះ បានបើកសវនាការកាត់ទោស ជន​ទាំង២៣នាក់ ទាំងប្រទាំងប្រទើស ជាមួយនឹងការបិទផ្លូវគ្រប់ច្រក ក៏ព្រោះតែមានសកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស និងកម្មករច្រើនរយនាក់បានព្យាយាម ទៅកាន់មុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យតុលាការ​ដោះលែង​ជនទាំង២៣នាក់នោះ។

លោកស្រី មូរ [...]

អភិបាល​ខណ្ឌ​ដូនពេញ ស្វាគម​ទទួល​បណ្តឹង​របស់ មួរ សុខហួរ

អភិបាល​ខណ្ឌ​ដូនពេញ ស្វាគម​ទទួល​បណ្តឹង​របស់ មួរ សុខហួរ

«ប្តឹង? ឲ្យដាក់សិនមក រឿងស្អី ខ្ញុំមិនទាន់ដឹងរឿងអ្វីផង» នេះជាការថ្លែងបញ្ជាក់យ៉ាងខ្លីរបស់លោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤នេះ ពីបញ្ហានៃការ​គ្រោងដាក់ពាក្យបណ្តឹងប្តឹង លោក សុខ ពេញវុធ ដែលជាសេនាធិការផ្ទាល់របស់ខ្លួនលោក ដោយលោកស្រី មួរ សុខហួរ តំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ។


លោកស្រីមួរ សុខហួរ ត្រូវបានសែងដោយក្រុមសន្តិសុខ​សាលា​រាជធានី​ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ប្រព័ន្ធច្បាប់ - ជាមួយនឹងគម្រោងប្តឹងព្យួតំណែង ឬព្យួរការងាររបស់លោកសុខ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...