Posts tagged as "Mu Sochua"

រដ្ឋាភិបាល​គ្មាន​សមត្ថភាព​រក​ឃាតករ​«ពិត» ដែល​បាញ់​សម្លាប់​ ជា វិជ្ជា?

រដ្ឋាភិបាល​គ្មាន​សមត្ថភាព​រក​ឃាតករ​«ពិត» ដែល​បាញ់​សម្លាប់​ ជា វិជ្ជា?

«ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤-ថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤» ជាខួប១០ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីត​ប្រធានសហជីពសេរីកម្មករ នៃព្រះរាជជាណាចក្រកម្ពុជា។ ការអតីតប្រធានសហជីពខាងលើ ដោយជន​ប្រដាប់​អាវុធ​មួយក្រុម ដែលជាឃាតករបាញ់សម្លាប់យ៉ាងព្រៃផ្សៃ នៅពេលដែលលោក កំពុងឈរអានកាសែតមុខតូបមួយ ខាង​លិចអែបរបងវត្តសង្កា ផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកកងមួយ ចំការមន រាជធានីភ្នំពេញ។


ពិធីរំលឹកខួប១០ឆ្នាំ នៃការបាញ់សម្លាប់មេដឹកនាំសហជីព នៅទីតំកល់រូបចម្លាក់របស់លោកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - ក្រោយការបាញ់សម្លាប់លោកជា វិជ្ជា ដែលគិតមកត្រឹមថ្ងៃនេះ មានរយៈពេល១០ឆ្នាំគត់នោះ រដ្ឋាភិបាលកម្ពុជា នៅមិនទាន់ស្វែងរកមុខឃាតករ«ពិត» [...]

ពលរដ្ឋ​រិះ​គន់ ក្រុម​មនុស្ស​ពាក់​មួក​បិទ​មុខ ថា​ជា​ក្រុម​ជន​«បាត​ដៃ​ទី​បី»

ពលរដ្ឋ​រិះ​គន់ ក្រុម​មនុស្ស​ពាក់​មួក​បិទ​មុខ ថា​ជា​ក្រុម​ជន​«បាត​ដៃ​ទី​បី»

តើក្រុមជនបិទមុខ នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ជានរណា? មកពីណា? ឬជាកងកម្លាំង​សាធារណៈរបស់អាជ្ញាធរស្លៀកឯកសណ្ឋានស៊ីវិល ឬជាកងកម្លាំងឯកជន«ខុសច្បាប់»? យ៉ាងណាក៏ដោយ ក៏ពលរដ្ឋ​ដែលបានចូលរួមនៅក្នុងការតវ៉ា ទាមទាររកយុត្តិធម៌ឲ្យមេដឹកនាំគណបក្សប្រឆាំង បានសម្ដែងប្រតិកម្មរិះគន់ថា រដ្ឋាភិបាលកំពុងទុកឲ្យកងកម្លាំងបិទមុខទាំងនេះ មានលទ្ធភាព«មកបង្កហិង្សា»ផង នឹងអាចដើរតួជាកងកម្លាំងរបស់​អាជ្ញាធរដើម្បីចាំ«បង្ក្រាប»ផង។


ក្រុមមនុស្សពាក់មួកបិទមុខ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

បាតដៃទីបី - ជាទូទៅ នៅពេលមានព្រឹត្តិការណ៏ណាមួយកើតឡើង ឬបុណ្យជាតិ គេតែងឃើញមានកងកម្លាំង​របស់​អាជ្ញាធរ ដែលមានឯកសណ្ឋាន [...]

មួរ សុខហួរ៖ រដ្ឋាភិបាល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​រឿង​ទឹក​ជំនន់

មួរ សុខហួរ៖ រដ្ឋាភិបាល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​រឿង​ទឹក​ជំនន់

គណបក្សប្រឆាំងបានធ្វើការរិះគន់ ដល់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមិនបានយកចិត្តទុកដាក់ ដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ឲ្យបានពេញលេញ។ ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា ក្រោមរាជការដែល​ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមូលហេតុចំបង នៃការបង្កើតឲ្យមានគ្រោះធម្មជាតិនានា ដូចជា​ភាព​រាំង​ស្ងួត គ្រោះទឹកជំនន់ និងខ្យល់ព្យុះជាដើម។


លោកស្រី មួរ សុខហួរ តំណាងរាស្រ្ត​មណ្ឌល​បាត់ដំបង នៃគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការគណបក្សថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ក្រោយពីបានទទួលការគាំទ្រ ពីប្រជាពលរដ្ឋឲ្យមានសម្លេងច្រើនក្នុងរដ្ឋសភា នាអាណត្តិទីប្រាំនេះ គណបក្សសង្គ្រោះជាតិ បាននឹងកំពុងព្យាយាមជួយប្រជាពលរដ្ឋ [...]

គេហទំព័រ មង្គលរិទ្ធិ ថា «ដឹង ជឿន​ មិន​មែន​ជា​បុគ្គលិក​ខ្លួន»

គេហទំព័រ មង្គលរិទ្ធិ ថា «ដឹង ជឿន​ មិន​មែន​ជា​បុគ្គលិក​ខ្លួន»

ជាចម្លើយរបស់អ្នកតំណាងមួយរូប ពីគេហទំព័រ មង្គលរិទ្ធិ ដែលជនសង្ស័យបានពាក់ផ្លាក ថាខ្លួនជាបុគ្គលិកឲ្យ​គេហទំព័រ​នេះ។ ជនសង្ស័យដែលត្រូវបានគេឃើញថា បានយកអាវុធ (កាំភ្លើងខ្លី) ចូលក្នុងវេទិកាសាធារណៈកាលពីព្រឹក​ថ្ងៃទី១៣​ខែតុលា ឆ្នាំ២០១៣ និងរងការចោទប្រកាន់ថា មានចេតនាចង់ធ្វើឃាត លោក ស្រី មួរ សុខហួរ និងលោក រ៉ុង ឈុន។


បុរសជាជនសង្ស័យ បាក់លោមត្រូវបានគេគ្រា បន្ទាបពីការចោមវាយរបស់ពលរដ្ឋ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូបានស្វែងរកប្រតិកម្ម ពីគេហទំព័រដែលមានឈ្មោះថា មង្គលរិទ្ធិ អ៊ីម្សផត និងអិច្សផត ខូអិល​ធីឌី ដើម្បីចង់ដឹងថា តើបុរសឈ្មោះ ដឹង ជឿន ពិតជាអ្នកសារព័ត៌មានរបស់ស្ថាប័នខ្លួន ឬយ៉ាងណា។ [...]

មាន​គេ​ចង់​ធ្វើ​ឃាត មួរ សុខហួរ និង​រ៉ុង ឈុន ក្នុង​វេទិកា​សម្តែង​មតិ​?

មាន​គេ​ចង់​ធ្វើ​ឃាត មួរ សុខហួរ និង​រ៉ុង ឈុន ក្នុង​វេទិកា​សម្តែង​មតិ​?

តំណាលគ្នានឹងតំណាងគ្រូបង្រៀន មកពីខេត្តកំពង់ស្ពឺកំពុងឡើងថ្លែងពីការកង្វល់ ក្តីលំបាករបស់គ្រូៗនៅទូទាំងខេត្ត និង​ការចាប់អារម្មណ៍របស់អ្នកសារព័ត៌មាននៃការឡើងថ្លៃងនោះ ស្រាប់តែនៅមិនឆ្ងាយពីទីនេះប្រហែលជាប្រាំម៉ែត្រ សម្រែក​មួយដ៏ខ្លាំងបានស្រែកឡើងថា «កាំភ្លើងៗ។ មានគេយកកាំភ្លើងចូលជួយចាប់ ជួយដកកាំភ្លើង!»។ គឺជាសម្រែក​របស់​អ្នក​ដែលនៅក្បែរនោះ នៅពេលដែលខ្លួនបានឃើញ ជនសង្ស័យមានអាវុធខ្លីជាប់នៅនឹងខ្លួន។


បុរសជាជនសង្ស័យ អង្គុយបាក់លោម នៅផ្ទាលដី បន្ទាបពីការចោមវាយរបស់ពលរដ្ឋ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - បុរសម្នាក់ដែលជាជនសង្ស័យ ដែលត្រូវបានគេប្រទះឃើញកំពុងតែ«ដក»អាវុធប្រភេទខ្លី ហាក់​ដូច​ជា​មានចេតនា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...