ក្រសួងមហាផ្ទៃនឹងចាប់សម រង្សីតាមដីកាតុលាការ បើលោកមានវត្តមាននៅកម្ពុជា
ភ្នំពេញ៖ ខណៈមេដឹកនាំគណបក្សប្រឆាំងកាលពីចុងសប្តាហ៍មុន បានប្រកាសថាលោកនឹងវិលត្រឡប់មកប្រទេសកម្ពុជា ឲ្យបានមុនថ្ងៃបោះឆ្នោតនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក គៀត ច័ន្ទថារិទ្ធ ឯណេះវិញ បានបង្ហាញថាលោកនឹងប្រើដីការបស់តុលាការ ដើម្បីចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងភ្លាម បើវត្តមានរបស់លោកមាននៅលើទឹកដីប្រទេសកម្ពុជា។
ជាចំណាត់ការ ដែលសម្រាប់អ្នកវិភាគនយោបាយ និយាយថារដ្ឋាភិបាលត្រូវតែធ្វើ ដើម្បីបញ្ជៀសភាព«ទន់ខ្សោយ»របស់ខ្លួន។
លោក សម រង្សី រូបថតនៅក្នុងបណ្ដាញហ្វេសប៊ុក របស់លោក។
សេចក្ដីប្រកាសរបស់គេហទំព័រក្រសួងមហាផ្ទៃ កាលពីម្សិលម៉ិញ ដែលបានឆ្លើយតបទៅនឹងការវិលត្រឡប់មកវិញ នៃមេដឹកនាំបក្សប្រឆាំង នាមុនថ្ងៃបោះឆ្នោតនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា៖ «លោក [...]