ហ្គោហ្គ័ល បង្ហើបប្រាប់ឈ្មោះជំនាន់ថ្មីនៃអេនដ្រយ៤.៤៖ «គីតកាត់»
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនហ្គោហ្គ័ល (Google) ទើបតែប្រកាសចេញ នូវប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបង្អស់ ៤.៣ ជេលីបីន (Android - 4.3 Jelly Bean) ដែលអាចដំណើរការនៅលើពពួកទូរស័ព្ទដៃវ៉ៃឆ្លាត ឬថេប្លិតស៊េរីថ្មីៗ។ ប៉ុន្តែមិនទាន់ស្កប់ស្កល់នៅឡើយទេ ព្រោះពេលនេះ ហ្គោហ្គ័លបានបង្ហើបឲ្យដឹងថា ជំនាន់ថ្មី ៤.៤ នឹងចេញក្នុងពេលឆាប់ៗខាងមុខនេះបន្តទៀត។
គីតកាត់ ជាឈ្មោះរបស់នំសូកូឡាមួយ តែបានក្លាយជាឈ្មោះរបស់ប្រព័ន្ធប្រតិបត្តិការរបស់ហ្គោហ្គ័ល។ (រូបថត google.com)
យើងធ្លាប់លឺថា ហ្គោហ្គ័ល នឹងចេញ អេនដ្រយ៥.០ ឃី លីមភី (Android 5.0 Key Lime Pie) ដែលជាប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីបន្ទាប់។ ប៉ុន្តែជាក់ស្តែងហ្គោហ្គ័ល បានបញ្ជាក់ថា ជំនាន់បន្ទាប់នោះគឺ អេនដ្រយ៤.៤ មានឈ្មោះថា «គីតកាត់» [...]