Posts tagged as "Android"

ទូរស័ព្ទ​ដៃ «ស៊ាំស្ស៊ុង ហិនណែស៊ី» អេក្រង់​២ ប្រកាស​ចេញ​ជា​ផ្លូវ​ការ

ទូរស័ព្ទ​ដៃ «ស៊ាំស្ស៊ុង ហិនណែស៊ី» អេក្រង់​២ ប្រកាស​ចេញ​ជា​ផ្លូវ​ការ

ក្រុមហ៊ុនស៊ាំស្ស៊ុងចិន (Samsung China) បានធ្វើការប្រកាសចេញជាផ្លូវការ នូវទូរស័ព្ទដៃស៊េរីទំនើបមួយ មានឈ្មោះថា «ស៊ាំស្ស៊ុង ហិនណែស៊ី» (Samsung Hennessy) ជាមួយនឹងអេក្រង់២, ស៊ីម២ និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៏ អេនដ្រយ (Android)។

«ស៊ាំស្ស៊ុង ហិនណែស៊ី» ជាប្រភេទទូរស័ព្ទដៃបើកបិទ (flip-phone) ដែលមានអេក្រង់ចំនួន២ ទំហំ ៣.៣អ៊ីញដូចគ្នា (ក្នុង១, ក្រៅ១) ហើយពួកគេអាចបង្ហាញរូបភាពបានទំហំធំបំផុតបាន ៣២០ X ៤៨០ភិចស្យែល។

ម៉ាស៊ីនរបស់វា (CPU) មានទំហំ ១.២ជីហ្គាអែក ប្រភេទឌូខរ (quad-core) ហើយមានអង់ចងចាំ (RAM) ទំហំ ១ជីហ្គាបៃ ដែលអាចឲ្យវាដំណើរការលើប្រព័ន្ធអេនដ្រយ ៤.១ ជីលីបីន (Android 4.1 [...]

ក្ដាបញ្ជា «អិលជី ជីផេដ» នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​កញ្ញា​ដែរ

ក្ដាបញ្ជា «អិលជី ជីផេដ» នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​កញ្ញា​ដែរ

ក្រុមហ៊ុនអិលជី (LG) របស់កូរ៉េខាងត្បូង នឹងធ្វើការបង្ហាញនូវ ក្ដាបញ្ជាដើជាមួយប្រព័ន្ធអេនដ្រយ (Android Tablet) ស៊េរីថ្មី​មួយទៀត នៅ​ដើម​ខែក្រោយ ក្នុងព្រឹត្តិការណ៏ អាយអេហ្វអេ២០១៣ (IFA 2013) ដែលមានឈ្មោះថា «អិលជី ជីផេដ» (LG G Pad)។


ក្ដាបញ្ជារបស់ក្រុមហ៊ុនអិលជី របស់ប្រទេសកូរ៉េខាងត្បូង។ (រូបថតជំនួស របស់ក្រុមហ៊ុន)

បន្ទាប់ពីប្រកាសចេញនូវទូរស័ព្ទដៃវ៉ៃឆ្លាត «អិលជី ជី២» (LG G2) កាលពីពេលថ្មីៗនេះរួចមក អិលជី នឹងបង្វែរការចាប់​អារម្មណ៏របស់ខ្លួន ទៅកាន់ក្ដាបញ្ជាប្រើប្រព័ន្ធអេនដ្រយវិញម្តង។ បើតាមសេចក្តីរាយការណ៏បានឲ្យដឹងថា ក្រុមហ៊ុននឹង​ធ្វើការបង្ហាញក្ដាបញ្ជា «អិលជី ជីផេដ» នៅក្នុងព្រឹត្តិការណ៏ អាយអេហ្វអេ២០១៣ ដើមខែកញ្ញាតែម្តង។

មុនពេលគម្រោងបង្ហាញក្ដាបញ្ជាស៊េរីថ្មីនេះ [...]

ទូរស័ព្ទ​ដៃ​«អិលជី ជី២» បង្ហាញ​ជា​ផ្លូវ​ការ មាន​អេក្រង់​៥.២​អ៊ីញ (VDO)

ទូរស័ព្ទ​ដៃ​«អិលជី ជី២» បង្ហាញ​ជា​ផ្លូវ​ការ មាន​អេក្រង់​៥.២​អ៊ីញ (VDO)

ក្រុមហ៊ុនផលិតទូរស័ព្ទដៃរបស់ប្រទេសកូរ៉េខាងត្បូង អិលជី (LG) បានធ្វើការបង្ហាញជាផ្លូវការ នូវប្រភេទទូរស័ព្ទដៃ​វ៉ៃ​ឆ្លាត​ស៊េរីថ្មីមួយ ដែលមានឈ្មោះថា «អិលជី ជី២» (LG G2) កាលពីថ្ងៃពុធ ជាមួយនឹងអេក្រង់ទំហំធំ៥.២អ៊ីញ។


ទូរស័ព្ទ អិលជី ជី២ ដែលបង្ហាញដោយតារាបង្ហាញម៉ូដកូរ៉េ។ (រូបភាពក្រុមហ៊ុន)

ជាមួយនឹងអេក្រង់ ៥.២អ៊ីញនេះ អាចនិយាយបានថា ជាទំហំអេក្រង់មួយធំដាច់គេ ក្នុងចំណោមប្រភេទទូរស័ព្ទដៃវ៉ៃឆ្លាត​ទាំងអស់ នាពេលបច្ចុប្បន្ន។ ប៉ុន្តែទោះជាយ៉ាងណា វាអាចបង្ហាញរូបភាពបានត្រឹមតែទំហំ ១៩២០ X ១០៨០ភិចស្យែល​ដូចគេដែរ។ អេក្រង់របស់វា ជាប្រភេទអាយភីអេស (IPS) ដែលអាចបង្ហាញរូបភាពបានយ៉ាងច្បាស់ត្រជាក់ភ្នែក។ ជា​ពិសេសវាភ្ជាប់មកជាមួយ ហ្រ្វាភិច រ៉េម (Graphic RAM) ដែលអាចជួយកាត់បន្ថយការចំណាយថាមពលថ្មបាន [...]

អេស្សឺ ប្រកាសចេញទូរស័ព្ទដៃវ៉ៃឆ្លាតថ្មី «លីឃ្វីដ ហ្សឹដ៣» ស៊ីម២

អេស្សឺ ប្រកាសចេញទូរស័ព្ទដៃវ៉ៃឆ្លាតថ្មី «លីឃ្វីដ ហ្សឹដ៣» ស៊ីម២

ក្រុមហ៊ុនផលិតកុំព្យូទ័រ អេស្សឺ (Acer) បានប្រកាសជាផ្លូវការ ចេញនូវទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរីថ្មី១គ្រឿងទៀត ប្រតិបត្តិការ​ដោយប្រព័ន្ធអេនដ្រយ (Android) មានឈ្មោះថា «លីឃ្វីដ ហ្សឹដ៣» (Liquid Z3) មានទំហំអេក្រង់ ៣.៥អ៊ីញ និងអាច​ដំណើរការស៊ីមបាន២។ វាត្រូវបានផលិតឡើងតម្រូវសម្រាប់អ្នកប្រើប្រាស់មានជីវភាពមធ្យម និងមានតម្លៃ​ត្រឹមតែជាង​១០០ដុល្លាតែប៉ុណ្ណោះ។


ការបង្ហាញទូរស័ព្ទដំបូងនេះ ដោយក្រុមហ៊ុនអេស្សឺ។ (រូបថត ក្រុមហ៊ុន)

ទូរស័ព្ទដៃស៊េរីថ្មីនេះ មានម៉ាស៊ីន (CPU) ទំហំ ១ជីហ្គាបៃ ប្រភេទឌូខរ (dual-core processor) អាចផ្ទុកបានទំហំ ៤ជីហ្គាបៃ និងមានកាមេរ៉ាក្រោយ ៣ម៉េហ្គាភិចស្យ៊ែល។

ចំពោះអ៊ីនថើណែត លីឃ្វីដ ហ្សឹដ៣ អាចភ្ជាប់ប្រព័ន្ធគ្មានខ្សែ (Wi-Fi) ដែលអាចដំណើរដោយ ជីភីអេស (GPS) ឬ​អេចអេសភីអេ [...]

ហ្គោហ្គល ប្រកាស​ចេញ អេនដ្រយ ៤.៣ ជា​ផ្លូវ​ការ

ហ្គោហ្គល ប្រកាស​ចេញ អេនដ្រយ ៤.៣ ជា​ផ្លូវ​ការ

ក្រុមហ៊ុនហ្គូហ្គល (Google) បានប្រកាសចេញជាផ្លូវការ នូវប្រព័ន្ធប្រតិបត្តិជំនាន់ថ្មីចុងក្រោយបង្អស់របស់ខ្លួន អេនដ្រយ ៤.៣ (Android 4.3) កាលពីថ្ងៃពុធម្សិលមិញ។ អេនដ្រយ ជំនាន់ថ្មីបំផុតនេះ បានធ្វើការកែប្រែបន្ថែមពីលើជំនាន់ចាស់ (អេនដ្រយ ៤.២) ជីលីបីន អូអេស (Jelly Bean OS) ពោលគឺវាអាចដំណើរការបានល្អជាងជំនាន់មុនៗ និងគាំទ្របន្ថែមនូវ​មុខងារអ្នកប្រើប្រាស់ច្រើននាក់ (multi-user)។


ផលិតផល អេនដ្រយ របស់ក្រុមហ៊ុនមហាយក្ស ហ្គូហ្គ័ល។ (រូបថត mashable.com)

ប្រព័ន្ធប្រតិបត្តិការណ៏ អេនដ្រយ ៤.៣ ជីលីបីន ក៏បានធ្វើកំណែប្រែ និងធ្វើការផ្លាស់ប្តូរកម្មវិធីមួយចំនួនទៅជាទ្រង់ទ្រាយថ្មី ដែលកម្មវិធីទាំងនោះមានដូចជា៖ ដ្រាយ (Drive), ផែនទី (Maps) និងហ្គ្រម (Chrome) ជាដើម។ ទម្រង់ការជូនដំណឹង (notification) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...