អេស្សឺ ប្រកាសចេញទូរស័ព្ទដៃវ៉ៃឆ្លាតថ្មី «លីឃ្វីដ ហ្សឹដ៣» ស៊ីម២

ក្រុមហ៊ុនផលិតកុំព្យូទ័រ អេស្សឺ (Acer) បានប្រកាសជាផ្លូវការ ចេញនូវទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរីថ្មី១គ្រឿងទៀត ប្រតិបត្តិការ​ដោយប្រព័ន្ធអេនដ្រយ (Android) មានឈ្មោះថា «លីឃ្វីដ ហ្សឹដ៣» (Liquid Z3) មានទំហំអេក្រង់ ៣.៥អ៊ីញ និងអាច​ដំណើរការស៊ីមបាន២។ វាត្រូវបានផលិតឡើងតម្រូវសម្រាប់អ្នកប្រើប្រាស់មានជីវភាពមធ្យម និងមានតម្លៃ​ត្រឹមតែជាង​១០០ដុល្លាតែប៉ុណ្ណោះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនផលិតកុំព្យូទ័រ អេស្សឺ (Acer) បានប្រកាសជាផ្លូវការ ចេញនូវទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរីថ្មី១គ្រឿងទៀត ប្រតិបត្តិការ​ដោយប្រព័ន្ធអេនដ្រយ (Android) មានឈ្មោះថា «លីឃ្វីដ ហ្សឹដ៣» (Liquid Z3) មានទំហំអេក្រង់ ៣.៥អ៊ីញ និងអាច​ដំណើរការស៊ីមបាន២។ វាត្រូវបានផលិតឡើងតម្រូវសម្រាប់អ្នកប្រើប្រាស់មានជីវភាពមធ្យម និងមានតម្លៃ​ត្រឹមតែជាង​១០០ដុល្លាតែប៉ុណ្ណោះ។


ការបង្ហាញទូរស័ព្ទដំបូងនេះ ដោយក្រុមហ៊ុនអេស្សឺ។ (រូបថត ក្រុមហ៊ុន)

ទូរស័ព្ទដៃស៊េរីថ្មីនេះ មានម៉ាស៊ីន (CPU) ទំហំ ១ជីហ្គាបៃ ប្រភេទឌូខរ (dual-core processor) អាចផ្ទុកបានទំហំ ៤ជីហ្គាបៃ និងមានកាមេរ៉ាក្រោយ ៣ម៉េហ្គាភិចស្យ៊ែល។

ចំពោះអ៊ីនថើណែត លីឃ្វីដ ហ្សឹដ៣ អាចភ្ជាប់ប្រព័ន្ធគ្មានខ្សែ (Wi-Fi) ដែលអាចដំណើរដោយ ជីភីអេស (GPS) ឬ​អេចអេសភីអេ (HSPA+) ដែលមានល្បឿនលឿនបំផុតបានរហូតដល់ ២១ម៉េហ្គាបៃក្នុង១វិនាទី។

លីឃ្វីដ ហ្សឹដ៣ ដែលជាទូរស័ព្ទដៃទី៥ ដែលក្រុមហ៊ុនអេស្សឺចេញនៅឆ្នាំនេះ បាននាំមកជាមួយនូវ​លក្ខណៈ​សម្បត្តិ​សំខាន់ៗ ៤ប្រភេទផ្សេងៗគ្នា សម្រាប់តម្រូវឲ្យអ្នកប្រើប្រាស់ អាចប្រើបានគ្រប់វ័យ និងមានភាពងាយស្រួលក្នុង​ការ​កំណត់​លក្ខខ័ណក្នុងការប្រើប្រាស់ ក្នុងនោះមានដូចជា៖

• បេស្សិកម៉ូដ (Basic Mode)៖ សម្រាប់អ្នកប្រើប្រាស់ក្មេងៗ ដែលបានត្រឹមតែហៅចេញចូល (call) ឬផ្ញើសារ។
• សេនៀម៉ូដ (Senior Mode)៖ អាចផ្ញើសារ, វិទ្យុ, អាកាសធាតុ, នាឡិកា, ហៅចេញ និងមានសៀវភៅបញ្ជីឈ្មោះ (contacts)។
• ក្លាសិកម៉ូដ (Classic mode)៖ មុនងារសំខាន់ៗទាំងអស់ មានលក្ខណៈសាមញ្ញ និងមានទ្រង់ទ្រាយដូចទៅនឹង​មុខងារ​របស់ទូរស័ព្ទដៃវ៉ៃឆ្លាត។
• ឃីផេដម៉ូដ (Keypad mode)៖ សម្រាប់អ្នកប្រើប្រាស់ ដែលចូលចិត្តសម្លេង ឬការសន្ទនា ដែលនៅឆ្ងាយពីបន្ទះក្តាបញ្ជា (keypad)។

វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៏ អេនដ្រយ៤.២ ជីលីបីន (Android 4.2 Jelly Bean) មានវិមាត្រ ១០៩ X ៦០ X ១០.៤មីលីម៉ែត្រ និងមានទម្ងន់ ១២០ក្រាម។

ក្រុមហ៊ុនអេស្សឺ នឹងចាប់ផ្តើមបញ្ចេញលក់នៅលើទីផ្សារដំបូងគេ នៅប្រទេសប៊ែលហ្សិក ហូឡង់ អ៊ុយក្រែន បារាំង អេស្ប៉ាញ អង់គ្លេស អ៊ីតាលី អាឡឺម៉ង់ និងប្រទេសរុស្សី ដែលមាន២ពណ៌ឲ្យជ្រើសរើស មានពណ៌ស និងពណ៌ខ្មៅ។ ការលក់នឹងចាប់ផ្តើមនៅពាក់កណ្តាលខែសីហានេះ ដែលមានតម្លៃ ៩៩អ៊ឺរ៉ូ (១៣២ ដុល្លាសហរដ្ឋអាមេរិក)៕

សូមទស្សនារូបថត៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...