ក្រុមហ៊ុនឡាវ៉ា ចេញក្ដាបញ្ជាលើកដំបូងឈ្មោះថា«ស្សូឡូថេប»
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: September 10, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនផលិតឧបករណ៏បច្ចេកវិទ្យា របស់ប្រទេសឥណ្ឌា ឡាវ៉ា (Lava) ដែលមានយីហោ ស្សូឡូ (Xolo) បានចេញនូវក្ដាបញ្ជាលើកដំបូងបង្អស់របស់ខ្លួន កាលពីថ្ងៃសុក្រ ឈ្មោះថា «ស្សូឡូថេប»។
ក្ដាបញ្ជា របស់ឥណ្ឌា ស្សូឡូ។ (រូបថត ក្រុមហ៊ុន)
ឧបករណ៏ថ្មីនេះ ដំណើរការណ៏ដោយប្រព័ន្ធប្រតិបត្តិការ អេនដ្រយ ៤.១ ជេលីបីន (Android 4.1 Jelly Bean), មានអេក្រង់ ៨អ៊ីញ និងមានតម្លៃប្រហែល ២០៥ដុល្លារ។ «ស្សីឡូថេប» អាចបង្ហាញរូបភាព បានទំហំធំបំផុត ១០២៤ X ៧៦៨ ភិចស្ស៊ែល។
ក្ដាបញ្ជាស៊េរីថ្មីនេះ មានម៉ាស៊ីនទំហំ ១.២ ជីហ្គាអែក ប្រភេទឃ្វាដខរ (quad-core processor) និងមានអង់ចងចាំ (RAM) ទំហំ ១ជីហ្គាបៃ។ វាអាចផ្ទុកបានទំហំ ៤ជីហ្គាបៃ និងអាចបន្ថែមកាតមីក្រូអេសឌី (microSD) ពីលើបាន។
កាមេរ៉ាផ្នែកខាងក្រោយ មានទំហំ ២ម៉េហ្គាភិចស្យ៊ែល ខណៈដែលកាមេរ៉ាមុខជាប្រភេទ វីជីអេ (VGA camera)។ ចំពោះផ្នែកភ្ជាប់ទំនាក់ទំនងរបស់វា មានដូចជា៖ ២ជី (2G), ៣ជី (3G), វ៉ៃហ្វៃ (Wi-Fi), ប្លូធូស ៣.០ (Bluetooth 3.0) និង មីក្រូយូអេសប៊ី ២.០ (microUSB 2.0)។ ថ្មរបស់វា មានកំរិតថាមពល ៤០០០មីលីអំពែម៉ោង និងមានទំងន់ ៤៨០ក្រាម។
សង្ខេបសរុបចំណុចសំខាន់ៗរបស់វា មានដូចជា៖
• អេក្រង់៖ ៨ អ៊ីញ ប្រភេទ អាយភីអេស (IPS)
• ប្រព័ន្ធដំណើរការ៖ អេនដ្រយ ៤.១ ជេលីបីន
• ម៉ាស៊ីន៖ ១.២ ជីហ្គាអែក ឃ្វាដខរ
• អង់ចងចាំ៖ ១ ជីហ្គាបៃ
• អាចផ្ទុកបាន៖ ៤ ជីហ្គាបៃ និងអាចថែមកាតមីក្រូអេសឌី រហូតដល់ ៣២ជីហ្គាបៃ
• កាមេរ៉ា៖ ២មេហ្គាភិចស្យ៊ែល, ០.៣មេហ្គាភិចស្យ៊ែល (ខាងមុខ)
• ថ្ម៖ ៤០០០ មីលីអំពែម៉ោង
ក្រុមហ៊ុនបានបញ្ជាក់ប្រាប់ថា ថេប្លិត «ស្សីឡូថេប» នេះ នឹងមានចេញលក់បណ្តើរៗ នៅដើមសប្តាហ៏ក្រោយ។ ប៉ុន្តែជាជំហ៊ានដំបូង អតិថិជនអាចមានជម្រើសតែ ១ពណ៌តែប៉ុណ្ណោះ ពោលគឺមានតែពណ៌ស។ ចំពោះពណ៌ផ្សេងៗ ក្រុមហ៊ុននឹងចេញនៅពេលក្រោយបន្តទៀត៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ