គ.ជ.ប និងក្រសួងមហាផ្ទៃ៖ កន្ទុយសន្លឹកមានត្រា PEC អាចបោះឆ្នោតបាន
ជាសេចក្ដីណែនាំរួម រវាងក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលធ្លាក់មកដល់ នៅតែ៣ថ្ងៃ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យនេះ។
សេចក្ដីណែនាំរួម ដែលមានចុះហត្ថលេខា ដោយលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងលោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ បានសរសេរថា ដោយមើលឃើញ ពីភាពលំបាក របស់ប្រជាពលរដ្ឋ ក្នុងការទៅស្នើសុំឯកសារ បញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត និងក្នុងគោលបំណង ជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណ ក្នុងពេលចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ មានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត ក្រសួងមហាផ្ទៃ និង គ.ជ.ប បានធ្វើការណែនាំ ឲ្យអនុវត្តនីតិវិធីបន្ថែម អំពីការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យបោះឆ្នោត ដូចខាងក្រោម៖
១) ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ [...]