Posts tagged as "Cantonale Vote"

ឈាង វុន ថា​អាមេរិក​ចង់​យក​កម្ពុជា ជា​«ខ្ញុំ​បម្រើ​​តំបន់»

ឈាង វុន ថា​អាមេរិក​ចង់​យក​កម្ពុជា ជា​«ខ្ញុំ​បម្រើ​​តំបន់»

បើទោះជាការលើកឡើង ពី«បដិវត្តន៍ពណ៌» ត្រូវបានមេដឹកនាំរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា លើកឡើងមិនដាច់ពីមាត់ នៅក្នុងរយៈចុងក្រោយនេះក៏ដោយ តែក្រុមមេដឹកនាំទាំងនោះ មិនបានចោទដោយត្រង់ ទៅកាន់ប្រទេសមហាអំណាចណាមួយ ថានៅពីក្រោយចលនា «បដិវត្តន៍ពណ៌» នោះឡើយ។ ប៉ុន្តែលោក ឈាង វុន តំណាងរាស្ត្រ និងជាអ្នកនាំពាក្យរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា បានបោះជំហានដ៏វែងមួយ ដោយចោទសហរដ្ឋអាមេរិក ថានៅពីក្រោយចលនា នៃការធ្វើ «បដិវត្តន៍ពណ៌» ដែលមាន​​ការរៀបចំ​ជាមុន​​មួយ។ មន្ត្រីជាន់ខ្ពស់ របស់គណបក្សកាន់អំណាច​រូបនេះ បានថ្លែង​បញ្ជាក់ថា នោះ​គឺដោយ​សារ​តែប្រទេស​មហាអំណាច​ធំជាងគេ មានបំណងចង់ឲ្យកម្ពុជា ក្លាយជា«ខ្ញុំ​បម្រើ​នយោបាយ​តំបន់» របស់ខ្លួន។

ថ្លែងក្នុងបទបង្ហាញ ស្ដីអំពី «បដិវត្តន៍ពណ៌៖ វិនាសកម្មនៃសង្គ្រាម» ក្នុងវិមានរដ្ឋសភា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ លោក​ ឈាង វុន បានចោទ​រដ្ឋាភិបាលសហរដ្ឋអាមេរិក [...]

សម រង្ស៊ី៖ ការ​បោះ​ឆ្នោតនេះ​បង្ក​មន្ទិល ដល់​ភាព​ស្រប​ច្បាប់នៃ​​រដ្ឋាភិបាល ហ៊ុន សែន

សម រង្ស៊ី៖ ការ​បោះ​ឆ្នោតនេះ​បង្ក​មន្ទិល ដល់​ភាព​ស្រប​ច្បាប់នៃ​​រដ្ឋាភិបាល ហ៊ុន សែន

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបញ្ចេញប្រតិកម្ម នៅថ្ងៃអង្គារនេះ ទាក់ទងនឹង​ការ​បោះឆ្នោត​ នាពេលខាង​មុខ ដែល​នឹងប្រព្រឹតិទៅ ដោយគ្មាន​វត្តមាន​រូបលោក​ចូលរួម។ លោកបានហៅ​ការ​បោះឆ្នោត​​នេះ ថា«មិនយុត្តិធម៌ និងបង្កមន្ទិល ទៅ​ដល់​ភាព​ស្រប​ច្បាប់ នៃរដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន»។

នៅលើទំព័រទ្វីសធើរ​របស់​លោក មេដឹកនាំប្រឆាំងរូបនេះ បានសរសេរ​សារ​ ជាភាសាអង់គ្លេស និង​មាន​ន័យ​ជា​ខេមរភាសា​ថា៖ «ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលប្រព្រឹត្តិទៅ ក្នុងខណៈពេល​ដែល​ខ្ញុំ ត្រូវបាន​និរ​ទេស​ខ្លួន ដោយ​បង្ខំ​នេះ ជាការ​បោះឆ្នោត មិន​យុត្តិធម៌ និងបង្កមន្ទិល​ទៅដល់​ភាព​ស្រប​ច្បាប់ នៃ​រដ្ឋាភិបាល​​របស់​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន»។

ក្នុងពេលកន្លងទៅ ខណៈលោក​នៅមានតំណែង ជាប្រធានគណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ លោក សម រង្ស៊ី ធ្លាប់​បានថ្លែង​​​ទៅកាន់​មេដឹកនាំ​​បរទេស [...]

អាមេរិក​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា កុំ​ឲ្យ​មាន​ការ​គម្រាម​អ្នក​បោះ​ឆ្នោត

អាមេរិក​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា កុំ​ឲ្យ​មាន​ការ​គម្រាម​អ្នក​បោះ​ឆ្នោត

ក្រសួងការបរទេសអាមេរិក បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ត្រូវចាត់វិធានការបន្ទាន់ ដើម្បីធានាសេរីភាព នៃលំហរនយោបាយដែលគ្មានការគំរាមកំហែង ឬការបំភិតបំភ័យក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងអំឡុងពេល នៃការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ រហូតដល់ពេលបោះឆ្នោតរួច។

ស្រង់សំដីដោយវិទ្យុសម្លេងសហរដ្ឋអាមេរិក «VOA» អ្នកស្រី «Katina Adams» អ្នកនាំពាក្យក្រសួងការបរទេស​សហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានឲ្យដឹងថា៖ «យើងទទូចឱ្យរដ្ឋាភិបាល[កម្ពុជា ត្រូវ]ចាត់វិធានការបន្ទាន់ ដើម្បីធានាសេរីភាព នៃលំហរនយោបាយ ដែលគ្មានការគំរាមកំហែង ឬការបំភិតបំភ័យ ក្នុងប្រទេសកម្ពុជា។ យើងអំពាវនា​វ​ដល់រដ្ឋាភិបាលកម្ពុជា លើកកម្ពស់សិទ្ធិសេរីភាព ខាងការបញ្ចេញមតិ ដែល​មាន​ការ​ទទួលស្គាល់​ជាអន្តរជាតិ សម្រាប់ពលរដ្ឋកម្ពុជាទាំងអស់។»។

ការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ បានចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី២០ [...]

ការប្រកាសលទ្ធផល នៃការបោះឆ្នោត មានភាពយឺតយ៉ាវ?

ការប្រកាសលទ្ធផល នៃការបោះឆ្នោត មានភាពយឺតយ៉ាវ?

ការបោះឆ្នោតឃុំសង្កាត់អណត្តិទី៣  ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃអាទិត្យ ទី៣មិថុនាកន្លងទៅ បានប្រមូលប្រជាពលរដ្ខ អ្នកទៅបោះឆ្នោតប្រមាណតែជា ៥១,២៣ ភាគរយប៉ុណ្ណោះ។ តែអ្វីដែលគេបានកត់សម្គាល់ ក្រោយពីការបោះឆ្នោតនេះ គឺលទ្ធផល​នៃបោះ​ឆ្នោត​ ទោះជាមិនផ្លូវការ ​ហើយជាលក្ខណៈបណ្ដោះអាសន្ននោះក៏ដោយ ក៏មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ រហូត​មក​ដល់​ថ្ងៃ​ទី៦ មិថុនា នេះ។ សំនួរបានចោទសួរថា ហេតុអ្វីក៏ការរាប់សន្លឹកឆ្នោត រៀបចំចាត់ចែងដោយ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. នៅប្រទេសកម្ពុជាមានលក្ខណៈយឺតយ៉ាវម្លេះ?

ការបោះឆ្នោត បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យកន្លងទៅ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល។ ក្រោយពី​បិទ​ការិយាល័យបោះឆ្នោត​ នៅ​ម៉ោង៣រសៀលនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...