អង់គ្លេស៖ ចង់បំបាត់រាជានិយម នឹងមានទោសនិរទេសខ្លួនតាមសមុទ្រ?
អ្នកដែលនិយាយពី«ការបំបាត់»រាជានិយម នៅចក្រភពអង់គ្លេស អាចនឹងមានទោសជាប់ពន្ធនាគារ ... បើសូម្បីជននោះ ប្រើប្រាស់ពាក្យនេះជាការលេងសើចក៏ដោយ។
ព្រះមហាក្សត្រីយ៉ានី អលីហ្សប៊េដ ២ នៃចក្រភពអង់គ្លេស។ (រូបថត ឯកសារ)
រាជានិយម - រាជធានីឡុងដ៍នៃចក្រភពអង់គ្លេស បានរំលឹកឡើងវិញ ពីរាល់ការថ្លែងឬការអំពាវនាវណាក៏ដោយ ដែលនិយាយដល់«ការបំបាត់»រាជានិយម នៅក្នុងប្រទេស នឹងត្រូវចាត់ទុកជានិច្ចកាល ថាជាបទល្មើសដែលត្រូវទទួលទោសជាប់ពន្ធនាគារមួយជីវិត។ ការរំលឹកនេះបានធ្វើឡើង នៅក្រោយពេលមានការភ្លេចភ្លាំងមួយ ត្រូវបានដាក់បញ្ចូលដោយចៃដន្យ ទៅក្នុងច្បាប់ថ្មីដែលរដ្ឋាភិបាលអង់គ្លេស ត្រៀមនឹងដាក់ផ្សាយនៅខែឧសភាខាងមុខ។
ច្បាប់ថ្មីនោះបានកំណត់ពី«ការលែងចាត់ទុក»ថាជាបទល្មើស ទៅក្នុងបញ្ជីមួយមានចំនួន [...]