ប្រធានាធិបតីអ៊ុយក្រែនថ្មី បដិសេធសម្បទានជាមួយប្រទេសរ៉ូស្សី
បន្ទាប់ពីបានស្បថចូលកាន់តំណែង ប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ុយក្រែន បានបញ្ជាក់នៅក្នុងសុន្ទរកថាលើកដំបូងថា លោកបដិសេធ នូវរាល់កិច្ចព្រមព្រៀងទាំងឡាយ ដែលកើតចេញពីការធ្វើសម្បទាន ជាមួយនឹងប្រទេសរ៉ូស្សី។
លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ ប្រធានាធិបតីទី៥ របស់ប្រទេសអ៊ុយក្រែន ដើរត្រួតពល បន្ទាប់ពីបានកាន់តំណែង។ (រូបថត Reuters)
វិបត្តិអ៊ុយក្រែន - មហាសេដ្ឋីដែលនិយមលោកខាងលិច លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ (Petro Porochenko) បានក្លាយជាប្រធានាធិបតីទី៥ របស់ប្រទេសអ៊ុយក្រែនឯករាជ្យ នៅក្នុងពិធីស្បថចូលកាន់ដំណែងមួយ នៅថ្ងៃសៅរ៍ទី៧ ខែមិថុនានេះ ក្នុងរដ្ឋសភាជាតិ នារដ្ឋធានីគៀវ នៅចំពោះវត្តមានរបស់ប្រមុខរដ្ឋ និងតំណាងរដ្ឋាភិបាលនៃប្រទេសជាច្រើន។
[...]