Posts tagged as "Environnement"

រលំ​ដើម​អម្ពិល​ចំណាស់​ខូច​ម៉ូតូ​ចំនួន​១០​គ្រឿង

រលំ​ដើម​អម្ពិល​ចំណាស់​ខូច​ម៉ូតូ​ចំនួន​១០​គ្រឿង

ហេតុការណ៍ដួលរលំដើមអម្ពិល ដ៏សម្បើមនេះ កើតឡើងនៅម៉ោង ប្រមាណជាង ៩ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ​២០១៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ជាប់ខាងកើតអគារកាណាឌីយ៉ា ដែលមានទីតាំង នៅក្នុងសង្កាត់វត្ដភ្នំ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតម៉ូតូ របស់បុគ្គលិកដែលធ្វើការនៅទីនោះ (អាគារ កាណាឌីយ៉ា) អស់ចំនួន ១០ គ្រឿង។

ដើមអម្ពិលនេះ បានដួលរលំដោយឯកឯង ដោយគ្មានអ្វី មកប៉ះទង្គិចឡើយ សូម្បីតែភ្លៀង ឬខ្យល់បន្តិច ក៏​មិន​មានដែរ។ នេះដោយសារតែអាយុកាល របស់ដើមអម្ពិលដែលចាស់ ហើយក៏ដល់ពេល ត្រូវផុតជីវិត​ពីផែនដី​នេះ។ នេះបើតាមការអះអាង របស់សមត្ថកិច្ចសង្កាត់វត្តភ្នំ នៅការកើតហេតុ។

ភ្នាក់ងារ របស់ក្រុមសមត្ថកិច្ច បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ដើមអម្ពិលនេះ មានអាយុកាលចាស់​ណាស់ហើយ ទើបបានជាមានការដាច់ឬស គល់ និងដួលរលំដូច្នេះ។ ភ្នាក់ងាររូបនោះ បានបន្ថែមទៀតថា នេះ​សំណាងហើយ​ ដែលមិនបណ្តាលឲ្យប៉ះពាល់ ដល់មនុស្ស [...]

កាណាដា៖ នៅ​ពេល​កូន​ភ្នំ​ទឹក​កក​បែក បង្ក​រលក​យក្ស... (vdo)

បើលោកអ្នកភ័យបារម្ភ នឹងរលក ឬខ្លាចកូនភ្នំទឹកកកក នោះប្រាកដហើយថា វីដេអូនេះមិនល្អមើល សម្រាប់​លោកអ្នកទេ។ វីដេអូនេះ ត្រូវបានយកមកបង្ហោះ នៅថ្ងៃទី៥ ខែសីហា បង្ហាញពីកូនភ្នំទឹកកកក បានមក​បំបែក​ខ្លួន នៅក្បែរឆ្នេរ ហើយបានបង្ក ឲ្យមានរលកធំៗជាច្រើន។ ហេតុការណ៍បានកើតឡើង នៅភាគឦសាន នៃ​ប្រទេសកាណាដា ក្នុងខេត្ត«Terre-Neuve-et-Labrador»។

ហេតុការណ៍នេះ មិនមែនចម្លែកខុសពីធម្មតានោះទេ តែគេអាចពន្យល់បានថា កូនភ្នំទឹកកកនេះ បាន​អណ្ដែត​មកជិតឆ្នេរ ហើយចាប់ផ្ដើមរលាយ និងបន្ទាប់មកបានក្រឡាប់ បង្កឲ្យកូនភ្នំនេះ បានបែកខ្លួនជាបំណែកៗ ហើយ​បានធ្លាក់ទៅក្នុងទឹក។ ដោយសារតែបំណែកធំៗ នៃដុំទឹកកកទាំងនេះ ធ្លាក់ចុះទៅលើទឹក ដូច្នេះហើយ​ទើប​បង្ក ឲ្យមានរង្វង់រលកធំៗ បានប្រដេញគ្នាចេញពីកន្លែង ដែលផ្ទាំងទឹកកកស្ថិតនៅ។ រលកទាំងនោះ បានរត់​សំដៅ​មកឆ្នេរ តែមិនបានបង្ក ឲ្យមានការខូចខាតអ្វីទេ។

វិទ្យសម្លេងកាណាដា បានផ្សាយឲ្យដឹងថា កូនភ្នំទឹកកកនេះ [...]

ហ្វេសប៊ុក ហ៊ុន សែន «សង្កេត»​ឃើញ​ទឹក​​លិច​ភ្នំពេញ!

ហ្វេសប៊ុក ហ៊ុន សែន «សង្កេត»​ឃើញ​ទឹក​​លិច​ភ្នំពេញ!

មិនធម្មតាទេ ប្រសិនជានាយករដ្ឋមន្ត្រី បីទសវត្សន៍របស់កម្ពុជា បានដឹងពីករណីដ៏គ្រាំគ្រា នៃបណ្ដាអ្នក​រស់​នៅ ក្នុងរាជធានីភ្នំពេញ នាពេលនេះ។ តែអ្នកចុះផ្សាយ នៅក្នុងទំព័រ«Samdech Hun Sen, Cambodian Prime Minister» ដែលតែងជំនួសមុខ ឲ្យលោក ហ៊ុន សែន ទើបតែ»សង្កេត»ឃើញ ពីករណីនេះ និងសង្កត់ធ្ងន់ តែ​ទៅ​លើ​ការ​«កក​ស្ទះចរាចរណ៍»ប៉ុណ្ណោះ។

នៅលើជញ្ជាំងទំព័រហ្វេសប៊ុកមួយនេះ មានដាក់បង្ហោះ នាព្រឹកថ្ងៃទី០២ ខែសីហានេះ នូវរូបថតមួយចំនួន ទាក់​ទងនឹងការដាក់ប្រព័ន្ធលូ នៅក្នុងរាជធានី និងទិដ្ឋភាពនៃទឹកលិចវិថី ដ៏ល្ហាចល្ហិម ក្នុងរាជធានីភ្នំពេញ បន្ទាប់​ពី​ភ្លៀងធ្លាក់ពីរមេ ក្នុងពីរថ្ងៃជាប់គ្នានេះ។ នៅអមនឹងរូបថតទាំងនេះ ទំព័រ«Samdech Hun Sen, Cambodian Prime Minister» បានសរសេរថា «ភ្លៀងធ្លាក់២ថ្ងៃជាប់គ្នា ជាទ្រង់ទ្រាយធំ តាំងពីម្សិលមិញ គឺយើង​សង្កេត​ឃើញ មាន​ទឹកលិចនៅតាមដងផ្លូវ (...) [...]

ភ្នំពេញ រាជធានី​«ទឹក»

ភ្នំពេញ រាជធានី​«ទឹក»

តើនេះជាទស្សនៈវិស័យ វ័យឆ្ងាយ ស៊ីជម្រៅ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឃន៍ ស្ពានអាកាស នៅរាជធានី​ភ្នំពេញឬ? ចម្លើយ អាចខុសពីនេះ។ ប៉ុន្តែគេក៏មិនសូវយល់ ប៉ុន្មានដែរ ព្រោះបើតាមទម្លាប់ នៃការសាង​សង់​សំណង់​ថ្មីៗ ក្នុងរាជធានី នាសម័យនេះ គេត្រូវលើកដីសង់ផ្ទះ ឬផ្លូវឲ្យខ្ពស់ៗ ដើម្បីបញ្ជៀសការលិចទឹក នៅ​ពេល​មាន​ភ្លៀងធ្លាក់។ ហើយទម្លាប់ ដែលសឹងតែក្លាយ ជា«វប្បធម៌»នេះ បានបង្កការហួសចិត្តមិនតិចទេ ដល់​ពលរដ្ឋ​អ្នករស់នៅ ក្នុងរាជធានីកម្ពុជាខ្លួនឯង។

ការហួសចិត្ត ជារឿងមួយ និងចេះតែទ្រាំ តាមយថកម្មទៅ។ តែការខ្មាសអៀន គឺជារឿងមួយទៀត ជាពិសេស​ការខ្មាសអៀន នឹងពលរដ្ឋកម្ពុជា ដែលមកពីខេត្ត ឬជនបទស្រុកស្រែចំការ នេះតែម្ដង។ «នេះភ្លៀងតែមួយមេ លិចថ្នាក់ហ្នឹង ចុះបើភ្លៀងពីរបីមេ ទីក្រុងភ្នំពេញ មិនក្លាយទៅជាទីក្រុងទឹក ទៅហើយទេ?» នេះជាការលើឡើង របស់ស្រ្តីម្នាក់ មកពីខេត្តតាកែវ អ្នកស្រី មុំ លើកឡើងបែបនេះ ខណៈដែលអ្នកស្រី [...]

អន្លង់​​ទឹក​គួច​នេះនៅ​អាមេរិក​មាន​កម្លាំង​ខ្លាំង អាច​លេប​នាវា​មួយ!

បាតុភូតធម្មជាតិមួយនេះ មានលក្ខណៈគួរឲ្យចាប់អារម្មណ៍ណាស់។ អន្លង់ទឹកគួចមួយ ទើបនឹងពន្លេច​ខ្លួន​ឡើង នៅក្នុងបឹង តិសូម៉ាូ ដែលមានទីតាំងស្ថិតនៅលើព្រំប្រទល់ រវាងរដ្ឋអូក្លាអូម៉ា និងរដ្ឋតិចសាស សហរដ្ឋ​អាមេរិក។

វីដេអូខាងលើ ដែលត្រូវបានដាក់បង្ហោះលើ យូធូប និងថត ដោយក្រុមវិស្វកម្ម នៃកងទ័ពអាមេរិកនោះ បាន​បង្ហញថា អន្លង់ទឹកគួចមានអង្កត់ផ្ចិតប្រមាណជា ២,៥ម៉ែត្រ។ បើតាមអ្នកជំនាញ បាននិយាយថា អន្លង់​ទឹក​គួចនេះ មានកម្លាំងខ្លាំងណាស់ រហូតមានលទ្ធភាពអាចស្រូបយកនាវាតូចមួយបាន។ ដោយសារតែ​ហេតុនេះ​ហើយ ទើបអាជ្ញាធរបានបង្កើតឡើង នូវតំបន់ហាមឃាត់មួយ នៅជុំវិញអន្លង់នោះ ដើម្បីការពារឲ្យ​នរណា​ម្នាក់ ឬទូកកាណូតណាមួយ អាចចូលទៅជិតបាន។

បើតាមបុគ្គលិករក្សាបឹង ដែលត្រូវបានស្រង់សម្ដី ដោយ«Business Insider» បានឲ្យដឹងថា៖ «អន្លង់នេះ​កើត​ឡើង ដូចអ្នកបង្ហូទឹកចេញ ពីចានងូតទឹកមួយ ដែលមានទឹកពេញអញ្ចឹង»។ បុគ្គលិករូបនោះ បានពន្យល់ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...