ក្រសួងបរិស្ថានថា NASA យកទិន្នន័យ«ចាស់»មកផ្សាយ
នៅព្រលប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ក្រសួងបរិស្ថានកម្ពុជា បានចេញសេចក្តីបំភ្លឺមួយ សម្តែងការសោកស្តាយ ចំពោះទិន្នន័យ ប្រើប្រាស់នៅក្នុងរបាយការណ៍ដ៏ខ្លី របស់អង្គការណាសា (NASA) ដែលក្រសួងហៅថា ជាទិន្នន័យ«ចាស់»។ ក្នុងសេចក្ដីបំភ្លឺ ដែលទស្សនាវដ្ដីទទួលបាន នៅមុននេះបន្តិច បានឲ្យដឹងថា ទន្និន័យ ដែលកម្មវិធីឃ្លាំមើលផែនដី របស់អង្គការ ណាសា បានយកមកសរសេរ នៅក្នុងរបាយការណ៍នោះ ជា«អាត្រាមធ្យមប្រចាំឆ្នាំ នៃការបាត់បង់គម្របព្រៃឈើ» តែមិនមែនជា «អត្រាបាត់បង់គម្របព្រៃឈើ មធ្យមប្រចាំឆ្នាំ» ដូចការផ្សាយ របស់សារព័ត៌មានមួយចំនួននោះទេ។
តើ«អាត្រាមធ្យមប្រចាំឆ្នាំ នៃការបាត់បង់គម្របព្រៃឈើ» ខុសពី«អត្រាបាត់បង់គម្របព្រៃឈើ មធ្យមប្រចាំឆ្នាំ» យ៉ាងដូចម្ដេច?
បន្ថែមពីលើនេះ ក្រសួងមិនបានបកស្រាយទេ ពីរូបភាពថតពីផ្កាយរណប ក្នុងចុងឆ្នាំ២០១៥ របស់អង្គការណាសា បង្ហាញពីក្រឡាជាច្រើន [...]