សំដីចុងក្រោយរបស់អ្នកបើកយន្ដហោះរ៉ូស្ស៊ី មុនធ្លាក់ចូលសមុទ្រខ្មៅ
ទិន្នន័យហោះហើរ និងសម្លេងថតទុក នៅក្នុងប្រអប់ខ្មៅ របស់យន្ដហោះយោធា ប្រភេទ «Tupolev Tu-154» ដែលបានជួបគ្រោះថ្នាក់ ធ្លាក់ចូលសមុទ្រ កាលពីថ្ងៃទី២៥ ខែធ្នូកន្លងមកនេះ បានប្រាប់ឲ្យដឹង ពីបញ្ហាបច្ចេកទេស នៅនឹងស្លាបយន្ដហោះ ដែលបានកើតឡើង នៅពេលយន្ដហោះបានហោះងើបខ្លួន ចេញពីព្រលានយន្ដហោះ។ នេះបើតាមរបាយការណ៍ ដែលសារព័ត៌មានរ៉ូស្ស៊ីជាច្រើន បានផ្សាយឲ្យដឹង។
ហើយសម្លេង ក្នុងប្រអប់ខ្មៅនោះ ក៏បានឲ្យដឹង ពីការជជែកគ្នាចុងក្រោយ របស់អ្នកបើកបរ យន្ដហោះទាំងពីរនាក់ និងការប្រឈមមុខរបស់ពួកគេ នៅចំពោះស្ថានការណ៍ មុនពេលយន្ដហោះ ធ្លាក់ចូលទឹកសមុទ្រនោះដែរ។ សារព័ត៌មាន «Life News» បានស្រង់ប្រភព ពីក្រុមអ្នកស៊ើបអង្កេត មកសរសេរថា ម្នាក់ពីក្នុងចំណោម អ្នកបើកបរទាំងពីរនាក់ បានស្រែកឡើងថា៖ «អាស្លាបយន្ដហោះចង្រៃវាយក៍!» បន្ទាប់មក អ្នកបើកបរដដែល ដែលជាជំនួយការបើកបរ បានស្រែកទៅកាន់ [...]