Posts tagged as "Syrie"

យន្ដហោះទួរគី ត្រូវបានបាញ់ធ្លាក់៖  ទួរគីបន្តឹងសម្លេងដាក់ស៊ីរី

យន្ដហោះទួរគី ត្រូវបានបាញ់ធ្លាក់៖ ទួរគីបន្តឹងសម្លេងដាក់ស៊ីរី

ប្រទេសទួរគីរបានធ្វើការចោទប្រកាន់  ប្រទេសស៊ីរី ថាបាន«បង្កអរិភាពកំរិតខ្លាំង»មួយ បន្ទាប់ពីបានបាញ់កម្ទេច យន្ដហោះ ចម្បាំងមួយរបស់ ប្រទេសទួរគី កាលពីថ្ងៃច័ន្ទទី២៥មិថុនាកន្លងទៅ។ ការចោទប្រកាន់នេះ បានធ្វើអោយមានការព្រួយបារម្ភ ជាទូទៅមួយ ពីវិបត្តិដែលអាចកើតមានបន្ថែមទៀតរវាង ប្រទេសជិតខាងទាំងពីរ នៅមុនបន្តិចតែប៉ុណ្ណោះ នៃការប្រជុំរបស់ អង្គការអូតង់។


នាយករដ្ឋមន្ត្រី ទួរគី រ៉េសេប តាយីប អេរដូហ្គង់ (Recep Tayyip Erdogan)។

សង្គ្រាមពាក្យសំដី បានផ្ទុះឡើងខ្លាំងរវាងប្រទេសទួរគី និងស៊ីរី នៅក្រោយពេលដែល កងកម្លាំងការពារដែនអាកាសរបស់ ស៊ីរី​ បានបាញ់កំទេច កាលពីថ្ងៃសុក្រទី២២មិថុនា នូវយន្ដហោះចំបាំងមួយ ធុន F-4 Phantom [...]

បណ្ដេញអ្នកការទូតស៊ីរី៖ ប្រទេសលោកខាងលិច តម្លើងសំលេងប្រឆាំង បាឆា អាល់-អាសាដ

បណ្ដេញអ្នកការទូតស៊ីរី៖ ប្រទេសលោកខាងលិច តម្លើងសំលេងប្រឆាំង បាឆា អាល់-អាសាដ

ក្រុមប្រទេសលោកខាងលិច បានតម្លើងសំលេង ប្រឆាំងរបប លោក បាឆា អាល់-អាសាដ Bachar al-Assad ប្រធានាធិបតីនៃប្រទេសស៊ីរី​។ ប្រទេសទាំងនោះ មានរួមទាំងនៅទ្វិបអ៊ឺរ៉ុប និងអាមេរិកផង បានបណ្ដេញចេញ ជាបណ្ដើរៗ និងម្ដងម្នាក់ បណ្ដាអ្នកការទូតរបស់ ប្រទេសស៊ីរី ចេញពីប្រទេសផងខ្លួន ដើម្បីបង្ហាញនូវការប្រឆាំង ទល់នឹង ការសំលាប់ដ៏រង្គាលមួយ នៅតំបន់ អ៊ូឡា Houla ក្នុងប្រទេសស៊ីរី ដែលធ្វើអោយមនុស្សចំនួន ១០៨នាក់ ស្លាប់។

ទីក្រុងវ៉ាស៊ីនតោន បារីស ឡុងដ៍ និង ប៊ែកឡាំង រួមជាមួយនឹងយន្ដការមួយ ដែលតាំងពីច្រើនខែកន្លងមក បានប្រឆាំងនឹង នយោបាយ គាបសង្កត់របស់ប្រធានាធិបតី ប្រទេសស៊ីរី លោក បាឆា អាល់-អាសាដ បានសំរេចចិត្តព្រមគ្នានៅថ្ងៃនេះ បញ្ឈប់ ទំនាក់ទំនងការទូត ជាមួយរបបនេះ។

ប្រធានាធិបតីជាប់ឆ្នោតថ្មី លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...