Posts tagged as "Syrie"

រ៉ូស្ស៊ី​ផ្លោង​កាំជ្រួច​អន្តរទ្វីប​១៨គ្រាប់​ចេញ​ពី​នាវា សំដៅ​កំទេច ISIS

ប្រទេសរ៉ូស្ស៊ី បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ជាមួយក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដែលប្រកាសយ៉ាងចំហរ ចង់«រករឿង» ក្រុមប្រទេសនៅ​លោកខាង​លិច ជាពិសេសករណី បំផ្ទុះយន្ដហោះស៊ីវិលរ៉ូស្ស៊ី ក្នុងភាគខាងកើតនៃប្រទេសអេហ្សីព ធ្វើឲ្យមនុស្សជិះ​នៅ​លើ​យន្ដហោះ ២២៤នាក់ ស្លាប់ទាំងអស់។ ហើយនេះ ជាមេរៀនដ៏តូចមួយ...

កាំជ្រួចរយៈឆ្ងាយចំនួន១៨គ្រាប់ ត្រូវបានបាញ់ផ្លោងចេញ ពីនាវាចម្បាំងរ៉ូស្ស៊ី ដែលកំពុងមានវត្តមាន នៅ​កណ្ដាល​មហាសមុទ្រ កាស្ពែន កាលពីថ្ងៃទី២០ ខែវិច្ឆិកានេះ សំដៅទៅកំទេចសម្បុក ចំនួន១១កន្លែង របស់​ក្រុម​​រដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី។

ពីនាវាចម្បាំង ទៅកាន់ទីតាំង ដែលត្រូវកំទេចនោះ មានចំងាយយ៉ាងតិច ១៥០០គីឡូម៉ែត្រ ប៉ុន្តែកាំជ្រួច​រយៈ​ឆ្ងាយ​របស់រ៉ូស្ស៊ី ដែលមានឈ្មោះ «Kalibr» ទាំងនេះ អាចធ្វើការហោះរំលង ទឹកដីព្រៃភ្នំ ដល់ទៅ២០០០​គីឡូ​ម៉ែត្រ។

[...]
បារាំង​ទម្លាក់​គ្រាប់​បែក វាយ​បក​លើ​បញ្ជាការដ្ឋាន ISIS នៅស៊ីរី

បារាំង​ទម្លាក់​គ្រាប់​បែក វាយ​បក​លើ​បញ្ជាការដ្ឋាន ISIS នៅស៊ីរី

យន្ដហោះប្រម៉ាញ់លើអាកាស របស់បារាំង ១០គ្រឿង បានចេញធ្វើប្រតិបត្តិការវាយបក ដោយទម្លាក់​គ្រាប់​បែក ប្រមាណជា២០គ្រាប់ ទៅលើបញ្ជាការដ្ឋាន នៃក្រុមរដ្ឋអ៊ីស្លាម ក្នុងក្រុង រ៉ាកា (Raqa) ភាគខាងជើង នៃ​ប្រទេស​ស៊ីរី កាលពីថ្ងៃយប់អាទិត្យនេះ។ ការវាយបក ដែលជាចម្លើយរបស់បារាំង ទៅនឹង​អំពើភេរវកម្មនៅ​រដ្ឋធានី​ប៉ារីស កាលពីថ្ងៃសុក្រមុននេះ បានកំទេចចោល នូវទីបញ្ជាការធំ និងកន្លែងហ្វឹកហាត់ របស់​ក្រុម​រដ្ឋ​អ៊ីស្លាម។ នេះបើតាមការអះអាងឲ្យដឹង របស់ក្រសួងការពារជាតិបារាំង។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយដោយក្រសួងការពារជាតិបារាំង បានឲ្យដឹងថា៖ «ចំណុច​សំខាន់​ទីមួយ ដែលត្រូវបានកំទេចនោះ ត្រូវបានប្រើប្រាស់ ដោយក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ជាទីបញ្ជាការធំ ដែលជាកន្លែង ស្វែងរកយុទ្ធជន​ស្ម័គ្រ​ប្រយុទ្ធ របស់ព្រះអាឡាហ៍ថ្មីៗ និងជាកន្លែងផ្ទុកអាវុធ និងគ្រាប់។ [...]

វីដេអូ​ពន្យល់ពីវិបត្តិជនអន្ដោប្រវេសន៍ នៅអ៊ឺរ៉ុប

វីដេអូខាងលើនេះ ដែលមានរយៈពេលជាង៦នាទី ត្រូវបានផលិតឡើង ដោយ «In a Nutshell» ក្រុម​អ្នក​ជំនាញ​អាល្លឺម៉ង់ ខាងគំនូរមួយក្រុម នៅក្រុង «Kurzgesagt» ប្រទេសអាល្លឺម៉ង់។ វីដេអូនេះ ត្រូវបាន​សារព័ត៌មាន នៅក្នុង​ប្រទេសជាច្រើន នៅអ៊ឺរ៉ុបខាងលិច យកមកផ្សព្វផ្សាយបន្ត ដើម្បីពន្យល់អ្នកអានរបស់ពួកគេ ឲ្យ​ដឹង​ពី​វិបត្តិ​នៃ​ជន​អន្តោប្រវេសន៍ ដែលមានលក្ខណៈខ្លីៗ ងាយយល់។

វិបត្តិជនភៀសខ្លួន ដែលមានមូលហេតុ កើតចេញពីជម្លោះដ៏រ៉ាំរ៉ៃ នៅក្នុងប្រទេសស៊ីរីខ្លួនឯង បន្ទាប់ពីមេដឹកនាំ​ត្រកូល អែលអាសាធ (el-Assad) បានច្បាមយកអំណាច មកកាន់កាប់តាំងពីឪពុក រហូតដល់កូន...។ សូម​បញ្ជាក់​ដែរថា នៅលើវីដេអូ លោកអ្នកអាចជ្រើសរើស យកការដាក់ចំណងជើង ជាភាសាណាមួយ ដែលលោក​​អ្នក​អាច​អាន និងយល់បាន៕

ងប់​នឹង​«ISIS»​ពេក យុវតី​ម្នាក់​បាន​ចាក់​សម្លាប់​ម្ដាយ​ខ្លួន ២៩កាំបិត!

ងប់​នឹង​«ISIS»​ពេក យុវតី​ម្នាក់​បាន​ចាក់​សម្លាប់​ម្ដាយ​ខ្លួន ២៩កាំបិត!

កុមារី លីហ្សា ប៊ូឆ (Lisa Borch) ជាតិដាណឺម៉ាក ដែលទើបនឹងចូលវ័យជំទង់ ជាមួយនឹងអាយុ១៥ឆ្នាំ បាន​លើក​កាំបិតចុងស្រួច ប្រើប្រាស់ក្នុងផ្ទះបាយ ចាក់ម្ដាយរបស់នាង ជាច្រើនដងរហូតស្លាប់។ នៅប៉ុន្មាននាទី មុន​ហេតុការណ៍​នេះ យុវតីបានទស្សនាវីដេអូមួយ របស់ក្រុម«រដ្ឋអ៊ីស្លាម (ឬអង់គ្លេសហៅ ISIS និងបារាំងហៅ EI)» ដែល​បង្ហាញពីការ«កាត់ក» ទៅលើចំណាប់ខ្មាំងជាតិអង់គ្លេស ចំនួនពីរនាក់។

ហេតុការណ៍បានកើតឡើង តាំងពីអំឡុងខែតុលា ឆ្នាំ២០១៤ ប៉ុន្តែយុវតីទើបនឹងត្រូ​វបានតុលាការ នៃប្រទេស​ដាណឺម៉ាក កាត់ទោសឲ្យជាប់ពន្ធនាគារ កាលពីពេលថ្មីៗនេះ។ នេះ បើតាមការផ្សាយ របស់សារព័ត៌មាន​អង់គ្លេសជាច្រើន ដូចជា «The Telegraph» «Mirror» និងរាយការណ៍បន្ថែម ដោយសារព័ត៌មានអាល្លឺម៉ង់ «Bild»។

សារព័ត៌មានបានរាយការណ៍ថា យុវតីសក់ពោត មានភ្នែកខៀវ ដែលជាសិស្សថ្នាក់វិទ្យាល័យរូបនេះ បាន​ធ្វើ​ខ្លួន ឲ្យក្លាយជាអ្នកប្រតិបត្តិ សាសនា«អ៊ីស្លាមនិយមតឹង» [...]

អ្នក​ការសែត​ជាតិ​ហុងគ្រី​ម្នាក់ ទាត់​ជន​ភៀស​ខ្លួន ផ្ទុះ​រឿង​អាស្រូវ

អ្នកសារព័ត៌មានជាតិហុងគ្រី អ្នកស្រី Petra Laslzo របស់ស្ថានីយទូរទស្សន៍ N1TV ត្រូវបានបណ្ដេញ​ចេញពី​ការងារ កាលពីថ្ងៃអង្គារមុននេះ បន្ទាប់ពីអ្នកស្រី បានប្រព្រឹត្តិទង្វើខុសប្រក្រតី ទៅលើជនភៀសខ្លួនច្រើននាក់ ខណៈអ្នកស្រីបានចុះ ទៅយកព័ត៌មាននៅទីនោះ។ បើតាមស្ថានីយ៍ទូរទស្សន៍ ដែលគេស្គាល់ថា មាននិន្នាការ​ស្និតនឹងក្រុមស្ដាំនិយមជ្រុល របស់ប្រទេសហុងគ្រី បានអះអាងថា កាយវិការរបស់អ្នកស្រី ជារឿងមួយ មិនអាច​ទទួលយកបាន ហើយស្ថានីយទូរទស្សន៍ បានបណ្ដេញអ្នកស្រីចេញពីការងារ ចាប់ពីពេលជូនដំណឹង​នេះ​ភ្លាម។

ហេតុការណ៍បានកើតឡើង នៅក្រុង «Rozske» ជាប់ព្រំដែនភាគខាងត្បូង នៃប្រទេសហុងគ្រី កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ។ នៅក្នុងរូបភាពដែលថតជាប់ ដោយអ្នកសារព័ត៌មានផ្សេងទៀត បានបង្ហាញឲ្យឃើញថា អ្នកស្រីបានយកជើង ទាក់ឲ្យបុរសម្នាក់ អាយុប្រមាណជា៣០ឆ្នាំ ដែលមានពរកុមារម្នាក់ផង ឲ្យដួលទៅលើដី។ បន្ទាប់ពីនោះមក ក្នុងរូបភាពដដែល គេឃើញអ្នកស្រី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...