រូបភាព​ថ្មី​ថត​ពី​លើ​អាកាស នៃ​«មហា​វិនាស​កម្ម»​នៅ អាឡិប

ទីក្រុងអាឡិប (Alep) ទីក្រុងទីពីរនៃប្រទេសស៊ីរី កំពុងត្រូវបាន​កងទ័ព​ស្មោះស្ម័គ្រ នឹងប្រធានាធិបតី បាឆារ អែល-អាសាធ (Bachar al-Assad) ក្រោមការជួយអន្តរាគមន៍ ពីសំណាក់កងទ័ពរ៉ូស្ស៊ី ដណ្ដើមមកកាន់កាប់​វិញ​បន្តិច​ម្ដងៗ​ហើយ ចាប់ពីដើមសប្ដាហ៍នេះមក បន្ទាប់ពីបានផ្លោងគ្រាប់ និង​ទម្លាក់​គ្រាប់បែក ដូចស្រោច​គ្រាប់​ភ្លៀង ចូល​ក្នុងក្រុង ដែលជា​ទីតាំង​ដ៏​សំខាន់ របស់​​ក្រុម​បះបោរមួយនេះ អស់រយៈពេលជាច្រើនខែរួច។ ហើយ​នេះ​​​ជា​លទ្ធផល​​ចុង​ក្រោយ ដែល​ថត​បង្ហាញ ដោយ​រដ្ឋាភិបាល របស់លោក អែល-អាសាធ ខ្លួនឯង។
រូបភាព​ថ្មី​ថត​ពី​លើ​អាកាស នៃ​«មហា​វិនាស​កម្ម»​នៅ អាឡិប
ទិដ្ឋភាពខ្ទេចខ្ទាំ នៃក្រុងអាឡិប នៅក្រោយការប្រយុទ្ធ នៃសង្គ្រាមស៊ីវិល​ដ៏រ៉ាំរ៉ៃ។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី១៣ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 14, 2016
  • ប្រធានបទ: វិបត្តិស៊ីរី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សង្កាត់ជាមូលដ្ឋានដ៏សំខាន់ នៃក្រុមបះបោរ នៅក្នុងក្រុងអាឡិប (Alep) ដែលជាក្រុងទីពីរ នៃប្រទេសស៊ីរី (បន្ទាប់​ពីរដ្ឋធានី ដាម៉ាស) កំពុងដួលរំលំរលាយ ហើយនឹងឈាន​ទៅចុះចាញ់​កងទ័ពស្មោះស្ម័គ្រ នឹង​លោក ប្រធានាធិបតី បាឆារ អែល-អាសាធ (Bachar al-Assad) ទាំងស្រុងហើយ នៅថ្ងៃអង្គារទី ១៣ ចូល​មក​ថ្ងៃ​ពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។ ជាលទ្ធផលចុងក្រោយ នៃសមរភូមិដ៏ក្ដៅរោលរាល ដុត​ឆេះហុយ​ផ្សែង​ទ្រលោម ក្រោម​សូរ​គ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែក មិនដាច់​ពីសំណាក់​កងទ័ព​របស់លោក អាសាធ និងកងទ័ព​អាកាស​រ៉ូស្ស៊ី។

ហើយលទ្ធផលចុងក្រោយ នៃ«មហាវិនាសកម្ម» ដោយសារសង្គ្រាមដ៏រន្ធត់ ត្រូវបានបង្ហាញ តាមរយៈ​រូបភាព​ខាង​ក្រោម​នេះ ដែលទើបនឹងថតបាន និងដាក់បង្ហោះនៅថ្ងៃទី ១២ ខែធ្នូនេះ ដោយក្រសួងការពារជាតិ នៃ​រដ្ឋាភិបាល​ស៊ីរី​ខ្លួន​ឯង។

» វីដេអូរបស់ក្រសួងការពារជាតិស៊ីរី បង្ហោះនៅថ្ងៃទី១២ ខែធ្នូ

ពីពេលមុនៗ គេធ្លាប់ឃើញតែរូបភាព នៃភាពខ្ទេចខ្ទាំនេះ ដែលថតពីលើអាកាស ដោយក្រុមអ្នកយកព័ត៌មាន នៅផ្ទាល់នឹងកន្លែងប៉ុណ្ណោះ។ ប៉ុន្តែនៅ​ពេល​ដែលរូបភាពទាំងនោះ ត្រូវបានបង្ហោះ​ចេញម្ដងៗ ជាពិសេស​នៅ​ក្នុង​​អំឡុង​​​ខែ​កញ្ញា តុលា និងខែវិច្ឆិកាកន្លងមកនោះ ពិភពលោកមួយចំហៀង បានបិទភ្នែក និងបាន​ចោទ​ប្រកាន់​​ថា រូបភាព​ទាំង​នោះ ជាការ​ឃោសនា របស់​ប្រទេស​លោក​ខាង​លិច​ទៅវិញ។

» វីដេអូរបស់ក្រុមអ្នកយកព័ត៌មាន នៅនឹងកន្លែង បង្ហោះនៅថ្ងៃទី១០ ខែតុលា៖

សង្គ្រាមស៊ីវិល នៅក្នុងប្រទេសស៊ីរី មានរយៈពេលជិត៦ឆ្នាំហើយ រាប់មកទល់នឹងថ្ងៃនេះ ហើយវាបាន​សម្លាប់​ជីវិត​មនុស្ស អស់មិនតិច​ជាង៣សែន​នាក់ឡើយ។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អង្គការ​សហ​ប្រជា​ជាតិ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...