ស្រ្តីបឹងកក់ទាំង១១រូប ត្រូវបានដោះលែង ដោយ«គ្មានទោស»?
ស្រ្តីរងគ្រោះ ដោយការតវ៉ារឿងដីធ្លី ចំនួន១០រូប ត្រូវបានដោះលែង ឲ្យមានសេរីភាព ដូចមនុស្សធម្មតាហើយ នៅម៉ោងប្រមាណ ៣កន្លះរសៀលថ្ងៃទី១១ ខែមេសា ក្រោមការទទួលស្វាគមន៍ ដល់ពន្ធនាគារព្រៃស ដោយអ្នកនយោបាយ នៃគណបក្សប្រឆាំង អ្នកគាំទ្រគណបក្សនេះ និងសកម្មជនការពារដីធ្លីក្នុងតំបន់បឹងកក់ ប្រមាណ ១០០នាក់។
ការដោះលែងអ្នកជាប់ឃុំ ១០នាក់នេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីព្រះមហាក្សត្រ បានឡាយព្រះហស្តលេខា លើពាក្យស្នើសុំព្រះរាជទានលើកលែងទោសពួកគេ កាលពីព្រឹកថ្ងៃទី១១ ខែមេសានេះ។ ចំពោះលោកមេធាវី ជូង ជូងី វិញ បានថ្លែងកាលពីមួយថ្ងៃមុនថា ការដោះលែងនេះ ដោយមានបញ្ជាក់ ពីភាពគ្មានទោសអ្វីទាំងអស់ សម្រាប់ស្ត្រីសកម្មជនទាំងនោះ។
ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥នេះ លោក ជូង ជូងី បានពន្យល់ថា ការដោះលែងនេះ ត្រូវបានធ្វើឡើង [...]