ហ៊ីឡារី គ្លីនតុន ទទួលស្គាល់ការចាញ់ឆ្នោតទាំង«ក្ដុកក្ដួល»
យ៉ាងណាក៏ដោយ ក៏បេក្ខនារីចាញ់ឆ្នោត មកពីគណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានប្រកាសថា អ្នកស្រីអាចនឹងរួមធ្វើការ ជាមួយលោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនគូប្រជែងរបស់អ្នកស្រី ប្រសិនណាជាលោកត្រូវការ។ នេះជាការថ្លែងជាលើកដំបូង ទៅកាន់ក្រុមអ្នកគាំទ្ររបស់អ្នកស្រី កាលពីរសៀលថ្ងៃពុធ ក្នុងសណ្ឋាគារមួយ នៃសង្កាត់ ម៉ាណាតាន់ (Manhattan) របស់ទីក្រុង ញ៉ូយក នៅបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោត ត្រូវបានប្រកាសរួចរាល់ បង្ហាញថាអ្នកស្រីបានចាញ់ឆ្នោត បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ។
«ជូនពរលោក ត្រាំ ឲ្យក្លាយជាប្រធានាធិបតីមួយរូប ដែលជោគជ័យ»
ជាមួយនឹងការអះអាងថា ការបោះឆ្នោតនាវេលានេះ បានធ្វើឲ្យសហរដ្ឋអាមេរិក មានការប្រេះឆារ ជាងពេលណាៗទាំងអស់នោះ អ្នកស្រី គ្លីនតុន បានថ្លែងឡើងថា៖ [...]