Posts tagged as "Manchester United"

ហ្គិកស៏ ក្លាយ​ជា​គ្រូ​ហ្វឹក​ហាត់​កីឡាករ នៅ​ម៉ែនញូ

ហ្គិកស៏ ក្លាយ​ជា​គ្រូ​ហ្វឹក​ហាត់​កីឡាករ នៅ​ម៉ែនញូ

ខ្សែបម្រើស្លាប និងជាវីរបុរសរបស់ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) រ៉ាយ៉ាន ហ្គិកស៏ (Ryan Giggs) នឹងត្រូវធ្វើការផ្សងព្រេងមួយក្នុងអាជីពថ្មីរបស់គាត់ បន្ទាប់ពីគាត់ ត្រូវបានគេតែងតាំងជាគ្រូហ្វឹកហាត់កីឡាករ នា​រដូវ​ក្រោយ នៅក្នុងក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League)។


អតីតកីឡាករ រ៉ាយ៉ាន ហ្គិកស៏ របស់ម៉េនឆេស្ទើ យូណែធីត ក្លាយជាគ្រូបង្វឹករបស់ក្រុមនេះ។

កីឡាករវ័យ ៣៩ឆ្នាំសញ្ជាតិវ៊ែល ដែលទើបតែចុះកិច្ចសន្យាថ្មី ១ឆ្នាំទៀត កាលពីខែមិនា រូបនេះ នឹងត្រូវបន្ថែម​កាតព្វកិច្ចថ្មី​មួយទៀត ពោលគឺគាត់មានកាតព្វកិច្ច២៖ ជាកីឡាករក្នុងក្រុមផង និងជាគ្រូហ្វឹកហាត់កីឡាករផង។

ហ្គិកស៏ ជាកីឡាករដែលជោគជ័យបំផុត នៅក្នុងពិភពបាល់ទាត់ប្រទេសអង់គ្លេស។ [...]

គ្រីស្ទែណូ រ៉ូណាល់ដូ៖ ខ្ញុំ​នឹក​ម៉ែនឆេស្ទើ យូណៃធីត

គ្រីស្ទែណូ រ៉ូណាល់ដូ៖ ខ្ញុំ​នឹក​ម៉ែនឆេស្ទើ យូណៃធីត

ខ្សែបម្រើស្លាបក្រុមរៀលម៉ាឌ្រីដ (Real Madrid) គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) បាននិយាយថា គាត់នឹកដល់​ពេលវេលា ដែលគាត់លេងឲ្យក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ខណៈដែលតារាឆ្នើមរបស់ព័រទុយហ្គាល​រូបនេះ កំពុងតែមានពាក្យចចាមអារ៉ាមថា នឹងអាចត្រឡប់មកកាន់ទឹកដីអូលត្រាហ្វដ (Old Trafford) នៅរដូវក្តៅនេះ។ នេះបើតាមសេចក្ដីរាយការណ៍ របស់គេហទំព័រហ្គោលដតខម (Goal.com) ។


គ្រីស្ទែណូ រ៉ូណាល់ដូ កីឡាករបាល់ទាត់ របស់ក្រុមរៀលម៉ាឌ្រីដ ដ៏ល្បីនៃប្រទេសអេស្ប៉ាញ។

បើទោះបីជាគាត់និយាយថា គាត់នឹកក្រុមម៉ែនញូយ៉ាងនោះក៏ដោយ គាត់ក៏បាននិយាយថា គាត់រីករាយក្នុង​ការលេងឲ្យ​ក្រុម​រៀលម៉ាឌ្រីដ និងពេញចិត្តជីវិតរបស់គាត់ នៅក្នុងប្រទេសអេស្ប៉ាញដែរ។

ពាក្យចចាមអារ៉ាមជាច្រើននៅតែបន្តលើកឡើងថា [...]

ដេវីដ ម៉យ ចាប់​ផ្តើម​ការងារ​ជា​ផ្លូវ​ការ នៅ​ក្រុម​បីសាច​ក្រហម​ម៉ែនញូ

ដេវីដ ម៉យ ចាប់​ផ្តើម​ការងារ​ជា​ផ្លូវ​ការ នៅ​ក្រុម​បីសាច​ក្រហម​ម៉ែនញូ

លោកដេវីដ ម៉យ (David Moyes) បានចាប់ផ្តើមការងារនៅក្នុងក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្នុង​ដំណែងជាគ្រូបង្វឹកជាផ្លូវការហើយ កាលពីថ្ងៃច័ន្ទម្សិលមិញ បន្ទាប់ពីគាត់មកជំនួសដំណែងលោកអាឡិច ហ្វឹកឺសិន (Alex Ferguson) ដែលបានប្រកាសចូលនិវត្តន៏ កាលពីខែឧសភា កន្លងទៅ។


លោកដេវីដ ម៉យ ក្នុងពេលលោកជាអ្នកចាត់ការក្រុមអេរើតុន។

អតីតអ្នកចាត់ការ ក្រុមអេវើតុន (Everton) វ័យ៥០ឆ្នាំ បានបើកបររថយន្តផ្ទាល់ខ្លួន​របស់គាត់​ទៅកាន់ទីលានហ្វឹកហាត់​ខារីងតុន (Carrington) ដែលជាទីលានឧបត្ថមដោយក្រុមហ៊ុនឆេវរ៉ូឡិត (Chevrolet) និងត្រៀមកោះហៅកូនក្រុម ឲ្យចូល​ហ្វឹកហាត់ ដើម្បីប្រកួតកំដៅសាច់ដុំលក្ខណៈមិត្តភាព ក្នុងពេលខាងមុខឆាប់ៗនេះ។

មិនត្រឹមតែប៉ុណ្ណោះ ក្លិបក៏បានប្រកាសតែងតាំងក្រុមការងារថ្មីទាំងអស់ [...]

ណីម៉ា ចង់​ឲ្យ​រ៉ូនី ទៅ​ចូល​រួម​ក្រុម​បាសេឡូណា​ដូច​គាត់

ណីម៉ា ចង់​ឲ្យ​រ៉ូនី ទៅ​ចូល​រួម​ក្រុម​បាសេឡូណា​ដូច​គាត់

កីឡាករវ័យក្មេងថ្មី របស់ក្រុមបាសេឡូណា (Barcelona) ណីម៉ា (Neymar) បាននិយាយថា វាជាសុបិន្តមួយ ដែលបានលេង​ជាមួយនឹងកីឡាករវ៉ែន រ៉ូនី (Wayne Rooney) ហើយគាត់បន្តថា ចង់ឲ្យខ្សែប្រយុទ្ធក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ទៅចូលរួមជាមួយគាត់ នៅប្រទេសអេស្ប៉ាញ។


កីឡាករ ណឺម៉ា ជួបជាមួយកីឡាករវ៉ែន រ៉ូនី ហើយបបួលឲ្យទៅបាសឺឡូណាជាមួយខ្លួន។ (រូបថត football365.com)

កីឡាករអន្តរជាតិអង់គ្លេស រ៉ូនី ដែលនៅមានកិច្ចសន្យា២ឆ្នាំទៀតជាមួយក្រុមម៉ែនញូនោះ បានដាក់សំណើរមួយ សុំចាក​ចេញពីក្រុមកាលពីចុងរដូវកាលមុន ហើយបច្ចុប្បន្នកំពុងតែមានក្លិបជាច្រើនទាក់ទង ក្នុងនោះមានដូចជាក្រុមបាសេឡូណា, រៀលម៉ាឌ្រីដ (Real Madrid), ឆែលស៊ី (Chelsea) និងក្រុមកាំភ្លើងធំអាសិណល (Arsenal)។

កាសែតអង់គ្លេសសាន់ដេ [...]

ម៉ែនញូ ចាប់​ផ្តើម​ដេញ​ថ្លៃ​ខ្សែ​ការពារ​ក្រុម​អេវើតុន

ម៉ែនញូ ចាប់​ផ្តើម​ដេញ​ថ្លៃ​ខ្សែ​ការពារ​ក្រុម​អេវើតុន

ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) បានឲ្យតម្លៃខ្សែការពារអន្តរជាតិអង់គ្លេស ឡៃតុន បែន (Leighton Baines) ប្រមាណ ១២លានផោន (១៨.៣០លានដុល្លា) ខណៈដែលគ្រូបង្វឹកថ្មី លោកដេវីដ ម៉យ (David Moyes) ចង់បានកីឡាកររូបនេះមកចូលរួមក្រុម ប៉ុន្តែត្រូវបានក្រុមអេវើតុន (Everton) បដិសេធចំពោះតម្លៃខាងលើ​នេះ។


កីឡាករខ្សែការពារអន្តរជាតិអង់គ្លេស ឡៃតុន បែន នៃក្រុមអេវើតុន។ (រូបថត football365.com)

អតីតគ្រូបង្វឹកក្រុមអេវើតុន លោកម៉យ បានចាត់ទុក បែន វ័យ២៨ឆ្នាំ ជាកីឡាករម្នាក់ស្ថិតក្នុងបញ្ជីគោលដៅសំខាន់​របស់លោក ក្នុងការដោះដូរកីឡាកររដូវក្តៅនេះ ហើយពេលនេះគាត់នឹងព្យាយាមលួងលោមកីឡាកររូបនេះ ឲ្យចាក​ចេញពីកីឡាដ្ឋានហ្គូឌីសិនផាក (Goodison Park) ឲ្យបាន។

ទោះបីជាយ៉ាងណា ក្រុមអេវើតុន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...