Posts tagged as "Manchester United"

អេដិន ហាស្ស៊ាដ ថា​គាត់​ស្វាគមន៏ បើ​វ៉ែន រ៉ូនីទៅ​ក្រុម​ឆែលស៊ី

អេដិន ហាស្ស៊ាដ ថា​គាត់​ស្វាគមន៏ បើ​វ៉ែន រ៉ូនីទៅ​ក្រុម​ឆែលស៊ី

ខ្សែបម្រើអេដិន ហាស្ស៊ាដ (Eden Hazard) និយាយថា កីឡាករវ៉ែន រ៉ូនី (Wayne Rooney) នឹងក្លាយជា «ការទិញចូលដ៏ល្អ​បំផុតមួយ» សម្រាប់ក្រុមឆែលស៊ី (Chelsea) ហើយគាត់នឹងស្វាគមន៏ បើរ៉ូនី ពិតជាមកកាន់កីឡាដ្ឋាន ស្តេមហ្វដ ប្រិជ្ជ (Stamford Bridge) មែន។


កីឡាករ វ៉ែន រ៉ូនី (ខាងឆ្វេង) និងកីឡាករ អេដិន ហាស្ស៊ាដ ក្នុងការជួបប្រកួតរវាងមែនឆេស្ទើរ យូណាយធីត និងឆែលស៊ី កន្លងមក។ (រូបថត football365.com)

រ៉ូនី បានចាកចេញពីទីក្រុងបាងកក ទៅកាន់ប្រទេសអង់គ្លេសវិញ កាលពីសប្តាហ៏មុន បន្ទាប់ពីមានរបួសសរសៃរ​ពួរគន្លាក់​ជើង ដែលធ្វើឲ្យគាត់មិនអាចបន្តជួយក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្នុងការប្រកួតមិត្តភាពនៅ​តំបន់​អាស៊ី និងអូស្ត្រាលីបាន។

គ្រូបង្វឹកម៉ែនញូ លោកដេវីដ [...]

អេមើតុន នឹង​ធ្វើ​ជា​ប្រធាន​ក្រុម​អូស្ត្រាលី ប្រកួត​ជា​មួយ​ម៉ែនញូ

អេមើតុន នឹង​ធ្វើ​ជា​ប្រធាន​ក្រុម​អូស្ត្រាលី ប្រកួត​ជា​មួយ​ម៉ែនញូ

កីឡាករវ័យ ៣៤ឆ្នាំរូបនេះ បច្ចុប្បន្នលេងឲ្យក្រុមស៊ីដនី អេហ្វស៊ី (Sydney FC) បន្ទាប់ពីគាត់ចំណាយពេលអស់៩ឆ្នាំ នៅក្នុង​កីឡាដ្ឋាន អេវ៉ូដផាក (Ewood Park)។ ជាមួយនឹងបទពិសោធដ៏ច្រើនរបស់គាត់ នៅក្នុងប្រទេសអង់គ្លេសនេះ បានធ្វើឲ្យ​លោកគ្រូបង្វឹក អេនចេ ផូសតេកូកឡូ (Ange Postecoglou) សម្រេចចិត្តឲ្យរូបគាត់ ដឹកនាំតារាឆ្នើមប្រចាំលីកអូស្ត្រាលី ក្នុង​ការប្រកួតនាកីឡាដ្ឋាន អេអិនស្ស៊ិដ (ANZ Stadium)។

អេមើតុន ដែលបានចូលលេងឲ្យក្រុមប្លែកបឺន ប្រមាណជិត២៥០ប្រកួត បាននិយាយថា គាត់ពិតជារីករាយ និងមាន​កិត្តិយសខ្លាំងណាស់ ដែលបានធ្វើជាប្រធានក្រុម ក្នុងការប្រកួតជាមួយក្រុមដ៏ធំបំផុតរបស់ពិភពលោក (ម៉ែនញូ) និងជា​ក្រុមដ៏មានប្រជាប្រិយភាពបំផុត។

ខ្សែបម្រើរូបនេះ បាននិយាយ​នៅលើគេហទំព័រ របស់សហព័ន្ធបាល់ទាត់ ប្រទេសអូស្ត្រាលី (FFA) ថា៖ «វាជាកិត្តិយស​ដ៏​ធំធេងបំផុត ដែលខ្ញុំជាប់ឈ្មោះជាប្រធានក្រុម របស់តារាឆ្នើម [...]

ដេវីដ ម៉យ ថា​មិន​បារម្មណ៏ ទោះ​ប្រកួត​ដំបូង​ចាញ់​ក៏​ដោយ

ដេវីដ ម៉យ ថា​មិន​បារម្មណ៏ ទោះ​ប្រកួត​ដំបូង​ចាញ់​ក៏​ដោយ

គ្រូបង្វឹកក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោក ដេវីដ ម៉យ (David Moyes) បាន​និយាយ​ថា គាត់គ្មានការព្រួយបារម្មណ៏នោះទេ ទោះបីជាការប្រកួតបើកឆាកដំបូងរបស់គាត់ ចាញ់ក្រុមសឹង្ហាអលស្តា (Singha All-Stars) របស់ថៃ ១-០ ក៏ដោយ។


គ្រូបង្វឹកក្រុមម៉ែនឆេស្ទើ យូណៃធីត សម្ដែងគាវរកិច្ចនៅចំពោះព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ។ (រូបថត football365.com)

គ្រូបង្វឹកថ្មីសញ្ជាតិស្កុតឡែនរូបនេះ បានត្រឹមតែឈរមើលកីឡាករ ធីរ៉ាថេប វីណូថៃ (Teerathep Winothai) ដែលជា​អ្នក​គាំ​ទ្រក្រុមបីសាចក្រហមដែរនោះ ទាត់បញ្ចូលទីក្រុមរបស់ខ្លួនតែប៉ុណ្ណោះ បន្ទាប់ពីកីឡាករថៃរូបនោះ​ទាត់បំប៉ោង​សំណាញ់​ទី​ក្រុមម៉ែនញូ នៅ៤នាទីដំបូង វគ្គទី២ នៅក្នុងកីឡាដ្ឋានជាតិ រ៉ាចាម៉ាំងហ្គាឡា [...]

បាយឺនម៉ូនិជ ទិញ​ទីចាហ្គួ អាល់ខាន់តារ៉ា បាន​ជា​ផ្លូវ​ការ

បាយឺនម៉ូនិជ ទិញ​ទីចាហ្គួ អាល់ខាន់តារ៉ា បាន​ជា​ផ្លូវ​ការ

ក្រុមអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) បានយល់ព្រមទិញយកកីឡាករ ដែលជាគោលដៅចំបងរបស់​ក្រុម​ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ទីចាហ្គូ អាល់ខាន់តារ៉ា (Thiago Alcantara) មកពីក្រុមបាសេឡូណា (Barcelona) ជាផ្លូវការហើយ ក្នុងតម្លៃប្រមាណ ២១.៦លានផោន (៣២.៦២លានដុល្លាសហរដ្ឋអាមេរិក)។


កីឡាករ ទីចាហ្គូ អាល់ខាន់តារ៉ា ពេលទាត់ឲ្យក្រុមបាសឺឡូណា។

ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញវ័យ២២ឆ្នាំ នឹងធ្វើការជាមួយអតីតគ្រូបង្វឹកក្រុមបាសេឡូណា ប៉ិប ហ្គាឌីអូឡា (Pep Guardiola) ជាថ្មីទៀត នៅក្នុងក្រុមម្ចាស់ជើងឯកកំពូលរបស់អ៊ឺរ៉ុប។

ប្រធានក្លិបបាយឺន លោកខាលហេន រ៉ាំម៉ិនិក (Karl-Heinz Rummenigge) បាននិយាយថា៖ «ទីចាហ្គូ អាល់ខាន់តារ៉ា ជា​បំណងប្រាថ្នាដ៏ធំមួយរបស់លោកគ្រូបង្វឹកថ្មី ប៉ិប [...]

វ៉ែន រ៉ូនី រង​របួស​ត្រូវ​ត្រឡប់​ទៅ​អង់គ្លេស​វិញ

វ៉ែន រ៉ូនី រង​របួស​ត្រូវ​ត្រឡប់​ទៅ​អង់គ្លេស​វិញ

ខ្សែប្រយុទ្ធក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) នឹងឡើង​យន្តហោះ​ចាកចេញពីទីក្រុងបាងកក ត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ នៅថ្ងៃសុក្រនេះ ដោយសារតែគាត់មានរបួស។


កីឡាករខ្សែប្រយុទ្ធ វ៉ែន រ៉ូនី របស់ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត។ (រូបថត Scanpix )

រយះពេលមួយថ្ងៃ បន្ទាប់ពីមកដល់ទីក្រុងបាងកកប្រទេសថៃ ក្លិបម៉ែនញូបានប្រាប់ឲ្យដឹងថារ៉ូនី បានរងរបួស​សរសៃរពួរ​គន្លាក់ជើង នៅកំឡុងពេលហ្វឹកហាត់។

ក្លិបម្ចាស់ជើងឯកព្រីមែលីក (Premier League) បានប្រកាសនៅលើគេហទំព័ររបស់ក្លិបថា៖ «វាជារឿងគួរ​ឲ្យសោកស្តាយ​មួយ ព្រោះគាត់នឹងមិនអាចចូលលេងបាន រហូតដល់រយះពេល១ខែ។»

បញ្ហារបួសនេះ ធ្វើឲ្យរ៉ូនីកាន់តែមានភាពស្ងប់ស្ងាត់បន្ថែមទៀត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...