ដេវីដ ម៉យ ថា​មិន​បារម្មណ៏ ទោះ​ប្រកួត​ដំបូង​ចាញ់​ក៏​ដោយ

គ្រូបង្វឹកក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោក ដេវីដ ម៉យ (David Moyes) បាន​និយាយ​ថា គាត់គ្មានការព្រួយបារម្មណ៏នោះទេ ទោះបីជាការប្រកួតបើកឆាកដំបូងរបស់គាត់ ចាញ់ក្រុមសឹង្ហាអលស្តា (Singha All-Stars) របស់ថៃ ១-០ ក៏ដោយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោក ដេវីដ ម៉យ (David Moyes) បាន​និយាយ​ថា គាត់គ្មានការព្រួយបារម្មណ៏នោះទេ ទោះបីជាការប្រកួតបើកឆាកដំបូងរបស់គាត់ ចាញ់ក្រុមសឹង្ហាអលស្តា (Singha All-Stars) របស់ថៃ ១-០ ក៏ដោយ។


គ្រូបង្វឹកក្រុមម៉ែនឆេស្ទើ យូណៃធីត សម្ដែងគាវរកិច្ចនៅចំពោះព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ។ (រូបថត football365.com)

គ្រូបង្វឹកថ្មីសញ្ជាតិស្កុតឡែនរូបនេះ បានត្រឹមតែឈរមើលកីឡាករ ធីរ៉ាថេប វីណូថៃ (Teerathep Winothai) ដែលជា​អ្នក​គាំ​ទ្រក្រុមបីសាចក្រហមដែរនោះ ទាត់បញ្ចូលទីក្រុមរបស់ខ្លួនតែប៉ុណ្ណោះ បន្ទាប់ពីកីឡាករថៃរូបនោះ​ទាត់បំប៉ោង​សំណាញ់​ទី​ក្រុមម៉ែនញូ នៅ៤នាទីដំបូង វគ្គទី២ នៅក្នុងកីឡាដ្ឋានជាតិ រ៉ាចាម៉ាំងហ្គាឡា (Rajamangala National Stadium) កាលពី​រាត្រីថ្ងៃសៅរ៏។

ម៉ែនញូ លេងមិនបានល្អនោះទេ ខណៈដែលប៉ះក្រុមតារាឆ្នើមៗរបស់ក្រុមសឹង្ហាអលស្តា ដែលចម្រាញ់យកសុទ្ធតែ​កីឡាករ​ខ្លាំងៗមកពីលីកកំពូលនៃប្រទេសថៃ។ ប៉ុន្តែកីឡាករជម្រើសជាតិថៃ ដែលលេចធ្លោរខ្លាំងនៅលើឆាកអន្តរជាតិជាច្រើន ក៏​ពុំសូវមានវត្តមាននៅក្នុងក្រុមសឹង្ហាដែរ។

លោកដេវីដ ម៉យ បានលើកឡើងថា ការប្រកួតដំបូងរបស់លោកមួយនេះ លោកពុំមានជម្រើសកីឡាករច្រើននោះទេ ព្រោះ​កីឡាករសំខាន់ៗជាច្រើនរូបសុទ្ធតែអវត្តមាន ដែលធ្វើឲ្យលោកមិនអាចកែប្រែស្ថានការណ៏បាន។

បុរសវ័យ ៥០ឆ្នាំបាននិយាយថា៖ «ក្រុមរបស់យើងលេងមិនបានល្អទេ។ យើងមានឱកាសល្អៗ ២ ទៅ៣លើកដែរ ប៉ុន្តែ​កីឡាកររបស់យើងធ្វើមិនបានសម្រេច រហូតដល់ម៉ោងបញ្ចប់៩០នាទី។»

នៅពេលដែលអ្នកកាសែតចោទសួរថា តើលោកគិតថា វាអាចជារឿងដ៏អាក្រក់មួយដែរទេ ដោយសារតែការ​បរាជ័យ​មួយ​នេះ? គ្រូបង្វឹករូបនេះ បានឆ្លើយថា៖ «ខ្ញុំគិតថា វាមិនមែនជារឿងអាក្រក់នោះទេ ព្រោះនេះជាការប្រកួតមិត្តភាព ហើយខ្ញុំ​ក៏គ្មានការព្រួយបារម្មណ៏អ្វីនោះដែរ។ យើងនឹងធ្វើឲ្យបានល្អ នៅការប្រកួតបន្ទាប់។»

សូមរំឮកថា សករាជ២៧ឆ្នាំ របស់លោកហ្វឺកឺសិន (Ferguson) នៅក្នុងកីឡាដ្ឋានអូលត្រាហ្វដ (Old Trafford) ចាប់ផ្តើម​ប្រកួតបើកឆាកដំបូងក៏បរាជ័យដូចគ្នាដែរ ពោលគឺពេលនោះម៉ែនញូ ចាញ់ក្រុម អ៊ុកហ្វដ យូណៃធីត (Oxford United) ដោយលទ្ធផល ២-០ កាលពីឆ្នាំ១៩៨៦។

គួរបញ្ជាក់ថា ការប្រកួតដំបូងរបស់លោកដេវីដ ម៉យ ក្នុងនាមជាគ្រូបង្វឹកថ្មីក្រុមម៉ែនញូ ពុំមានវត្តមានកំពូល​ខ្សែប្រយុទ្ធ​ទាំង​៣៖ វ៉ែន រ៉ូនី (Wayne Rooney) មកដល់ទីក្រុងបាងកកមួយថ្ងៃចាប់ផ្តើមហ្វឹកហាត់ក៏រងរបួស ត្រឡប់ទៅកាន់អង់គ្លេសវិញ។ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) ក៏អវត្តមានដែរ ប៉ុន្តែគាត់នឹងអាចមកជួយក្រុមបាននៅប្រកួតបន្ទាប់ ដែលនឹងត្រូវប៉ះ​ក្រុមអូស្ត្រាលី។ រីឯចាវីយើ ហឺណាន់ដេស (Javier Hernandez) ក្លិបឲ្យសម្រាក (វិសមកាល) ដោយសារតែគាត់ទើប​តែ​បញ្ចប់ ភារកិច្ចជាមួយក្រុមជម្រើសជាតិម៉ិកសិកូ៕

សូមទស្សនាការសង្ខេបនៃការប្រកួតរវាងមេនញ៉ូ និងសិង្ហានេះឡើងវិញ៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...