ដេវីដ ម៉យ ចាប់​ផ្តើម​ការងារ​ជា​ផ្លូវ​ការ នៅ​ក្រុម​បីសាច​ក្រហម​ម៉ែនញូ

លោកដេវីដ ម៉យ (David Moyes) បានចាប់ផ្តើមការងារនៅក្នុងក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្នុង​ដំណែងជាគ្រូបង្វឹកជាផ្លូវការហើយ កាលពីថ្ងៃច័ន្ទម្សិលមិញ បន្ទាប់ពីគាត់មកជំនួសដំណែងលោកអាឡិច ហ្វឹកឺសិន (Alex Ferguson) ដែលបានប្រកាសចូលនិវត្តន៏ កាលពីខែឧសភា កន្លងទៅ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកដេវីដ ម៉យ (David Moyes) បានចាប់ផ្តើមការងារនៅក្នុងក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្នុង​ដំណែងជាគ្រូបង្វឹកជាផ្លូវការហើយ កាលពីថ្ងៃច័ន្ទម្សិលមិញ បន្ទាប់ពីគាត់មកជំនួសដំណែងលោកអាឡិច ហ្វឹកឺសិន (Alex Ferguson) ដែលបានប្រកាសចូលនិវត្តន៏ កាលពីខែឧសភា កន្លងទៅ។


លោកដេវីដ ម៉យ ក្នុងពេលលោកជាអ្នកចាត់ការក្រុមអេរើតុន។

អតីតអ្នកចាត់ការ ក្រុមអេវើតុន (Everton) វ័យ៥០ឆ្នាំ បានបើកបររថយន្តផ្ទាល់ខ្លួន​របស់គាត់​ទៅកាន់ទីលានហ្វឹកហាត់​ខារីងតុន (Carrington) ដែលជាទីលានឧបត្ថមដោយក្រុមហ៊ុនឆេវរ៉ូឡិត (Chevrolet) និងត្រៀមកោះហៅកូនក្រុម ឲ្យចូល​ហ្វឹកហាត់ ដើម្បីប្រកួតកំដៅសាច់ដុំលក្ខណៈមិត្តភាព ក្នុងពេលខាងមុខឆាប់ៗនេះ។

មិនត្រឹមតែប៉ុណ្ណោះ ក្លិបក៏បានប្រកាសតែងតាំងក្រុមការងារថ្មីទាំងអស់ ក្នុងនោះមានដូចជា តែងតាំងលោក ស្ទីវ រ៉ោន (Steve Round) ជាជំនួយការគ្រូបង្វឹក, លោកគ្រីស វ៉ូដ (Chris Woods) ជាគ្រូបង្វឹកអ្នកចាំទី, និងលោកជីមី ឡាំស្តិន (Jimmy Lumsden) ជាអ្នកហ្វឹកហាត់ ដល់កីឡាករទូទៅ។

គួររំឮកថា ក្រុមការងារទាំងអស់នេះ ជាក្រុមការងារដែលធ្លាប់ធ្វើការជាមួយលោកដេវីដ ម៉យ ទាំងអស់ កាលពីគាត់នៅ​ដឹកនាំក្រុមអេវើតុន។ រីឯក្រុមការងាររបស់លោកហ្វឹកឺសិន បានចាកចេញពីក្លិបអស់ហើយ។

គ្រូបង្វឹកថ្មីក្រុមបីសាចក្រហម លោកម៉យ បាននិយាយថា៖ «ខ្ញុំបានធ្វើការជាមួយ ស្ទីវ, គ្រីស និងជីមី ជាច្រើនឆ្នាំមកហើយ ហើយខ្ញុំពិតជារីករាយណាស់ ដែលពួកគេសម្រេចចិត្តមកចូលរួមជាមួយខ្ញុំ នៅក្នុងក្លិបដ៏អស្ចារ្យមួយនេះ។»

ដេវីដ ម៉យ ក៏បានចុះកិច្ចសន្យាជាមួយនឹងអ្នកឧបត្ថមរបស់ក្រុមហ៊ុនទូរគមនាគមន៏ របស់ថៃដែរនៅក្នុងកីឡាករដ្ឋាន​អូលត្រាហ្វដ (Trafford) កាលពីម្សិលមិញ ពោលគឺគាត់បានព្រមព្រាង ជាមួយក្រុមហ៊ុនទូរគមនាគមន៏នាំមុខគេរបស់ថៃ ទ្រូ ខូផូរ៉េសិន ភីអិលស៊ី (True Corporation Plc)។

ទ្រូ នឹងក្លាយជាអ្នកឧបត្ថមធំមួយ សម្រាប់ការប្រកួតបើកឆាករបស់ក្រុមម៉ែនញូ ជាមួយនឹងក្រុម សឹង្ហាអលស្តា (Singha All Stars) នៅក្នុងទីក្រុងបាងកក នាថ្ងៃទី១៣ ខែកក្កដានេះ ដែលជាការប្រកួតដំបូងរបស់គ្រូបង្វឹកថ្មី លោកម៉យ ហើយក៏ដូច​ជា​ការប្រកួតដំបូងរបស់ក្រុមដែរ នៅរដូវកាលថ្មី៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...