ការប្រឡងបាក់ឌុបទី២៖ ជាការចម្រាញ់ទឹក១០ យកទឹក១ ឬដើម្បីចំណេញនយោបាយ?
បន្ទាប់ពីលទ្ធផលប្រឡងសញ្ញាប័ត្រទុតិយភូមិ ត្រូវបានប្រកាសរួចមក គេបានសង្កេតឃើញថា អត្រានៃចំនួនសិស្សធ្លាក់ មានច្រើនគួឲ្យកត់សម្គាល់។ នោះ គឺដោយសារការប្រឡងលើកទី១នាឆ្នាំនេះ មានការតឹងរឹងខុសពីឆ្នាំមុនៗ ហើយលទ្ធផលដែលទទួលបាននោះ មានគុណភាពពិតៗ ដោយសារកំណែរទម្រង់ថ្មីរបស់រដ្ឋាភិបាល។
សម្រាប់អ្នកដែលបានធ្លាក់ ពីការប្រលងលើកទីមួយនេះ នឹងត្រូវរងចាំឱកាស ដើម្បីប្រឡងជាថ្មីម្តងទៀត នាថ្ងៃទី១៣ ខែតុលាខាងមុខ។
កាលពីចុងខែសីហានេះដែរ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានអំពាវនាវឲ្យសិស្ស ដែលត្រូវប្រឡងបាក់ឌុបលើកទី២ ត្រូវប្រឹងប្រែងរៀនសូត្រ ឫត្រូវបំប៉នបន្ថែម ក្នុងរយៈពេលជាង ១ខែនេះ ដើម្បីការប្រឡងរបស់ពួកគេទទួលបានជោគជ័យ។ លោកបានសង្កត់ធ្ងន់ទៀតថា [...]