សហជីពប្រកាសគាំទ្របក្សសង្រ្គោះជាតិ ដាក់សម្ពាធលើបក្សប្រជាជន
ខណៈដែលគណបក្សសង្រ្គោះជាតិ តាមរយៈមហាបាតុកម្មអហិង្សាជាអចិន្រ្តៃយ៍ បានកំណត់ពេលបីខែឲ្យគណបក្សប្រជាជនកម្ពុជាត្រៀមរៀបចំការបោះឆ្នោតឡើងវិញនៅឆ្នាំ២០១៤ សភាពសហជីពកម្ពុជាដែលមានកម្មករ-កម្មការនី រាប់ម៉ឺននាក់ជាសមាជិក បានបង្ហាញគោលជំហរគាំទ្រចលនាគណបក្សជំទាស់នេះ ដោយលើកហេតុផលថាដើម្បីយុត្តិធម៌ ឯករាជ្យភាព និងការទទួលបានលិទ្ធិប្រជាធិបតេយ្យពិតប្រាកដជាដើម។
លោករ៉ុង ឈុន ថ្លែងក្នុងពិធីជួបជុំស្វែងរកសន្តិភាពមួយ របស់យុវជន កាលពីដើមខែកញ្ញាឆ្នាំ២០១៣។( រូបថត MONOROOM.info/ Kessor)
នយោបាយកម្ពុជា - ក្នុងលិខិតចំហមួយរបស់សភាពសជីពកម្ពុជាចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ដែលមានលោក រ៉ុង ឈុន ជាប្រធាន បានធ្វើការអំពាវនាវត្រង់ៗទៅដល់មហាជនទូទៅ មានទាំងកម្មករនិយោជិត មន្រ្តីរាជការ [...]