Posts tagged as "Workers"

កម្ពុជា៖ សហជីពសេរីកម្មករ ប្តឹង​ក្រុមហ៊ុន​ទូរសព្ទ័​ចល័ត​អ៊ឹមហ្វូន (Mfone)

កម្ពុជា៖ សហជីពសេរីកម្មករ ប្តឹង​ក្រុមហ៊ុន​ទូរសព្ទ័​ចល័ត​អ៊ឹមហ្វូន (Mfone)

សហជីពសេរីកម្មករ បានដាក់ពាក្យបណ្តឹង ទៅនាយកដ្ឋានវិវាទការងារ ប្តឹងនាយកក្រុមហ៊ុនអ៊ឹមហ្វូន ពីបទមិន«គោរព​ច្បាប់ការងារ» ដោយបានព្យួរការងារបុគ្គលិកស្រ្តី ចំនួន៥០នាក់ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន​នេះ ហើយសន្យាឲ្យបុគ្គលិកទាំងនោះ រងចាំដោយគ្មានកាលកំណត់ច្បាស់លាស់ និងមិនមានប្រាក់ខែ។


រូបគេហទំព័ររបស់ ប្រព័ន្ធទូរស័ព្ទចល័ត​​អ៊ឺមហ្វូន។

លោក ម៉ាន់ សេងហាក់ អគ្គហិរញ្ញិក សហជីបសេរីកម្មករ បញ្ជាក់ថា ការដាក់ពាក្យបណ្តឹងនេះ ដោយមានការពឹងពាក់ ពី​បុគ្គលិកក្រុមហ៊ុនទូរសព្ទ័ចល័តអ៊ឹមហ្វូន(Mfone) ចំនួន២៥នាក់ ។លោកបន្តថា ក្រុមហ៊ុនបានព្យួរការងារបុគ្គលិក រហូត​ដល់៥០នាក់ ដោយគ្មានពេលកំណត់ និងមិនមានការទទួលខុសត្រូវឡើយ។ [...]

វាយនភ័ណ្ឌខ្មែរ: ការដេកដូចស្លាប់ (die-in) នៅមុខហាងមួយ កណ្ដាលប៉ារីស

វាយនភ័ណ្ឌខ្មែរ: ការដេកដូចស្លាប់ (die-in) នៅមុខហាងមួយ កណ្ដាលប៉ារីស

ក្រុមសហជីពជនជាតិលើផ្លាកយីហោ (Ethique sur l'étiquette) និងបណ្តាញមួយមានឈ្មោះថា ឃ្លីន ខ្លូត ខមផែង (Clean clothes campaing) នៅអ៊ឺរ៉ុប បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសពត៌មានមួយថា គ្រាន់តែក្នុងឆ្នាំ២០១១កន្លងមកនេះ និង ដោយផ្អែកលើតួរលេខផ្តល់ដោយសហជីពកម្ពុជា អ្នកធ្វើការទាំងប្រុសទាំងស្រី ចំនួន២ ៤០០នាក់ បានដួលសន្លប់នៅក្នុង រោងចក្រកាត់ដេរសំលៀកបំពាក់ ដែលបង្កឡើងដោយការធ្វើការលើសម៉ោង និង ការបរិភោគចំណីអាហារមិនគ្រប់គ្រាន់ ដែលមានលក្ខណៈជាប្រចាំ។

ក្រុមសហជីពនេះ ទាមទារអោយតម្លើងប្រាក់ខែ ដែលគួរតែមាន បួនដងនៃប្រាក់ខែសព្វថ្ងៃ មានជាមធ្យម៦៦ដុល្លា(៥០អ៊ឺរ៉ូ) ដល់កម្មករ កម្មការីនី ដើម្បីបំពេញតំរូវការបឋមរបស់ពួកគេ ក៏ដូចជារបស់គ្រួសារ។

ពួកគេនិយាយថា បានទាមទារជាច្រើនឆ្នាំមកហើយ ទៅកាន់ពួកក្រុមយីហោធំៗ ដែលមានរោងចក្រនៅប្រទេសកម្ពុជា មានជាអាថ៌ផ្លាកយីហោ អេជ អែន អឹម (H&M) ឡឺវីស (Levi's) ហ្កែប (Gap) និង អាំងឌីទិច [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...