Posts tagged as "Workers"

តំណាងថៅកែ៖ និយោជក​មិន​អាច​ផ្តល់​ប្រាក់​ខែ ១៦០​ដុល្លារ​ដាច់​ខាត

តំណាងថៅកែ៖ និយោជក​មិន​អាច​ផ្តល់​ប្រាក់​ខែ ១៦០​ដុល្លារ​ដាច់​ខាត

បើទោះបីជា​មាន​ការ​ធ្វើបាតុកម្មស្ទើរគ្រប់រោងចក្រទាំងអស់នៅក្នុងប្រទេសកម្ពុជា ពីសំណាក់ក្រុមបាតុករ ដើម្បី​ទាមទារប្រាក់ខែគោល ១៦០ ដុល្លារយ៉ាងណាក៏ដោយ ក៏តំណាងថៅកែរោងចក្រកាត់ដេរជាច្រើននៅកម្ពុជា នៅតែ​អះអាងថា ពួកគេ​មិន​អាចតម្លើងប្រាក់ខែជូនកម្មករនិយោជិក ១៦០ ដុល្លារបានឡើយ ពីព្រោះហួសពីលទ្ធភាព​របស់​ពួកគេ។


សន្និបាតប្រចាំឆ្នាំរបស់សមាគមរោងចក្រកាត់ដេរនិងស្បែកជើងនៅកម្ពុជា កាលពីខែមិនាឆ្នាំ២០១៣។ (រូបថត gmac-cambodia.org)

វិស័យកាត់ដេរ - កម្មករស្ទើរគ្រប់រោងចក្រទាំងអស់នៃប្រទេសកម្ពុជា បានចេញដើរដង្ហែក្បួន​តាម​ដងផ្លូវជាច្រើន​ នៅថ្ងៃព្រហស្បតិ៍នេះ ពាសពេញរាជធានីភ្នំពេញតែម្តង ដើម្បីប្រឆាំងទៅនឹងសេចក្តីសម្រេច របស់ក្រុមប្រឹក្សា​ការងារកាលពីថ្ងៃអង្គារទី ២៤ [...]

សោម អូន៖ តម្លើង​​ប្រាក់​ឈ្នួល​គំហុក​១០០% មាន​«គ្រោះ​»​ដល់​សេដ្ឋកិច្ច

សោម អូន៖ តម្លើង​​ប្រាក់​ឈ្នួល​គំហុក​១០០% មាន​«គ្រោះ​»​ដល់​សេដ្ឋកិច្ច

ក្នុងពេលដែលកម្មករកាន់តែច្រើនឡើងៗ បាននឹងបន្តធ្វើ«កូដកម្ម»របស់ពួកគេនោះ សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា​បាន​សម្តែង​ការព្រួយបារម្ភ និងចោទគណបក្សសង្គ្រោះជាតិថា កំពុងញុះញង់កម្មករ។ សហព័ន្ធដែលមានលោក សោម អូន ជាប្រធាននេះ បានលើកហេតុផលថា គណបក្សជំទាស់កន្លងមក បាន​បង្ហាញគោលជំហគាំទ្រ​ឲ្យមាន​ការតម្តើង​ប្រាក់​ឈ្នួលគោល ដល់កម្មករ១៦០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ខណៈកំណើនសេដ្ឋកិច្ចកម្ពុជា មិន​អាចឆ្លើយតបទៅនឹងការទាមទារ ហើយបានអះអាងទៀតថា គណបក្សសង្រ្គោះជាតិ កំពុងយកនយោបាយ​មកពាក់​ព័ន្ធជាមួយបញ្ហាបច្ចេកទេស ដែលវាអាចបង្កគ្រោះថា្នក់ដល់សេដ្ឋកិច្ច និងសង្គម។


ក្រុមកម្មករ ដែលដង្ហែក្បួនបាតុកម្មមកកាន់ទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

[...]
ជីវិត៖ ​កម្មការិនី​រង​គ្រោះ​ដោយ ឈូក បណ្ឌិត បង្ហាញ​ក្តី​អស់​សង្ឃឹម​ជា​ថ្មី

ជីវិត៖ ​កម្មការិនី​រង​គ្រោះ​ដោយ ឈូក បណ្ឌិត បង្ហាញ​ក្តី​អស់​សង្ឃឹម​ជា​ថ្មី

អតីតកម្មការិនីរងគ្រោះបីនាក់ ដែលរងរបួសរហូតស្ទើពិកា ដោយសារការបាញ់ប្រហារ ពីសំណាក់អតីត​អភិបាល​ក្រុងបាវិត លោកឈូក បណ្ឌិត កាលពី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងមកនោះ បានថ្លែងក្ដីអស់សង្ឃឹម​របស់ខ្លួន​ជាថ្មី នៅលើវេទិកា​បាតុកម្ម​កណ្ដាលរាជធានីភ្នំពេញ បន្ទាប់ពីក្រសួងការងារប្រកាសជាផ្លូវការ នូវការតម្លើងប្រាក់ខែ​សម្រាប់កម្មករ ក្នុងឆ្នាំ២០១៤​ខាងមុខនេះ ត្រឹមតែ១៥ដុល្លាអាមេរិក។ មិនតែប៉ុណ្ណោះ សំនុំរឿង«ឈូក បណ្ឌិត»ដែល​កំពុង​រស់នៅក្រៅ​ឃុំ​យ៉ាង​«សង្ហា»នោះ ក៏ជាបញ្ហាមួយស្ថិតនៅជាបច្ចុប្បន្នភាព សម្រាប់កម្មការិនីទាំងបីរូបនេះដែរ។


កម្មការិនីរងគ្រោះទាំងបីនាក់ នៅទីលានប្រជាធិបតេយ្យថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONROOM.info/ O.Vary)

ជីវិតកម្មករ - [...]

កម្មករ​មួយ​ចំនួន​ ធ្វើ​បាតុកម្ម​ចង់​ប្តូរ​រដ្ឋាភិបាល ជាង​ចង់​បាន​ប្រាក់​ខែ

កម្មករ​មួយ​ចំនួន​ ធ្វើ​បាតុកម្ម​ចង់​ប្តូរ​រដ្ឋាភិបាល ជាង​ចង់​បាន​ប្រាក់​ខែ

បើទោះជាគោលជំហរទូទៅរបស់ក្រុមបាតុករ ត្រូវបានគេដឹងថា ដើម្បីទាមទារឲ្យមានការតម្លើងប្រាក់ខែគោល របស់ពួកគេរហូតដល់១៦០ដុល្លានោះក៏ដោយ តែនៅក្នុងចំណោមនោះ មានបាតុករមួយចំនួន បានថ្លែងថាពួកគេ​ចង់ធ្វើ​ការផ្លាស់ប្ដូរដ្ឋាភិបាលលោក​ ហ៊ុន សែន សព្វថ្ងៃ ជៀសជាងចង់បានការតម្លែងប្រាក់ខែ។ ទស្សនាវដ្ដី​មនោរម្យព័ងអាំងហ្វូ បានជួបជាមួយក្រុមកម្មករទាំងនោះ ដើម្បីយកមកជម្រាបជូនប្រិយមិត្តអ្នកអាន។


ក្រុមបាតុករជាកម្មករនៅខេត្តកំពង់ចាម ដែលចង់ប្ដូរលោក ហ៊ុន សែន ចេញ ជាងចង់បានការតម្លើងប្រាក់ខែ។ (រូបថត ហ្វេសប៊ុក)

នយោបាយកម្ពុជា -  ក្រោយពីការសម្រេចរបស់ក្រសួងការងារ ផ្ទុយពីការចង់បានរបស់ក្រុមកម្មករកាត់ដេរ កាល​ពី​ថ្ងៃអង្គារទី២៤ ខែធ្នូ ឆ្នាំ២០១៣រួចមក [...]

មេកម្មករ៖ បាតុកម្ម​នឹង​​រីក​​កាន់​​តែ​​ធំ​ បើ​មិន​បាន១៦០​ដុល្លា​ក្នុង​មួយ​ខែ

មេកម្មករ៖ បាតុកម្ម​នឹង​​រីក​​កាន់​​តែ​​ធំ​ បើ​មិន​បាន១៦០​ដុល្លា​ក្នុង​មួយ​ខែ

បាតុកម្មនឹងផ្ទុះកាន់ធំឡើងៗ ប្រសិនបើរដ្ឋាភិបាលមិនអាចតម្លើងតម្លៃប្រាក់ឈ្នួល ដល់១៦០ដុល្លាក្នុងឆ្នាំ២១០៤​នេះ​បានទេ។ បំណងនេះ ក៏ត្រូវបានគណបក្សសង្រ្គោះជាតិ យកមកថ្លែងដើម្បីប្រមែប្រមូល កម្មករឲ្យចូលរួមធ្វើ​បាតុកម្ម​ ឬកូដកម្មជាមួយគណបក្សប្រឆាំងមួយនេះដែរ ជាពិសេសវាត្រូវនឹងការសន្យា ដែលគណបក្សនេះធ្លាប់បានបញ្ជាក់ថា ប្រសិនបើខ្លួនជាប់ឆ្នោត នឹងផ្តល់ប្រាក់ខែអោយកម្មករ ១៦០ដុល្លាក្នុងមួយខែ។


ក្រុមកម្មករនៅទីលានប្រជាធិបតេយ្យ លើកបង្ហាញពីការទាមទារប្រាក់ខែគោល ១៦០ដុល្លា ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

សេដ្ឋកិច្ចកម្មករ - ចូលមកដល់ថ្ងៃទី៣ហើយ បន្ទាប់ពីការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ដែលបានសម្រេចថា ២០១៤នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...