Posts tagged as "Workers"

សុខ ឈុនអឿន អនុប្រធាន​របស់ វន់ ពៅ ត្រូវ​បាន​ដោះលែង​វិញ

សុខ ឈុនអឿន អនុប្រធាន​របស់ វន់ ពៅ ត្រូវ​បាន​ដោះលែង​វិញ

នៅព្រឹកថ្ងៃទី២០ ខែមករានេះ លោក សុខ ឈុនអឿន ប្រធានស្ដីទីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវ​បានស្នងការ​រាជធានីភ្នំពេញដោះលែងវិញហើយ បន្ទាប់ពីបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៩ខែមករា ម្សិលមិញ​នេះ។ ជាការឃាត់ខ្លួនមួយ ដែលត្រូវបានធ្វើបានធ្វើឡើងយ៉ាងទាន់ហន់ គ្មានទាំងដីកាចាប់ខ្លួន និងគ្មានទាំងការ​បញ្ជាក់ពី​មូលហេតុអ្វីទាំងអស់។


លោក សុខ​ ឈុនអឿន អនុប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - រហូតដល់ម៉ោង ១០ព្រឹកថ្ងៃទី២០ ខែមករានេះ លោក សុខ ឈុនអឿន ទីប្រធានស្ដីទីសមាគម​ប្រជាធិបតេយ្យ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានស្នងការរាជធានីភ្នំពេញដោះលែងវិញហើយ បន្ទាប់ពីលោក​ត្រូវ​បានឃាត់ខ្លួនអស់មួយយប់ ។ [...]

ស៊ូប៊ែឌី៖ ៧ចំណុចដែល​កម្ពុជា​អាច​ទម្លាយ​ភាព​ជាប់គាំង​ផ្នែក​នយោបាយ

ស៊ូប៊ែឌី៖ ៧ចំណុចដែល​កម្ពុជា​អាច​ទម្លាយ​ភាព​ជាប់គាំង​ផ្នែក​នយោបាយ

«កម្ពុជាឈរលើផ្លូវបំបែកមួយដ៏សំខាន់។ ខ្ញុំមានសិទិដ្ឋិនិយម និងមានបំណងចង់ឃើញការផ្លាស់ប្តូរមួយ​ នៅក្នុង​ប្រទេសនេះ ដែលគេអាចធ្វើបាន ប្រសិនជាមានការកំណត់យកការធ្វើកំណែទម្រង់ទូលំទូលាយ និងយ៉ាងម៉ឺងម៉ាត់​នៅស្ថាប័នរដ្ឋ។» នេះជាការលើកឡើង លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសខាងសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ មុនបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា។


លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា។

នយោបាយកម្ពុជា - ការបញ្ចប់បេសកកម្ម ជាមួយនឹងរបាយការណ៍ប្រាំពីចំណុច អ្នករាយការណ៍ពិសេសរូបនេះ បានធ្វើការផ្តោតសំខាន់ ទៅលើបញ្ហាប្រឈមផ្នែកនយោបាយរវាងគណបក្សធំៗពីរនៅកម្ពុជា [...]

សភា​អ៊ឺរ៉ុប​ប្រតិកម្មនឹង​ការ​ចាប់​ចង​ និង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នៅ​កម្ពុជា

សភា​អ៊ឺរ៉ុប​ប្រតិកម្មនឹង​ការ​ចាប់​ចង​ និង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នៅ​កម្ពុជា

សភាអ៊ឺរ៉ុប សម្ដែងការព្រួយបារម្ភ នៅចំពោះស្ថានភាពនៃក្រុមអ្នកការពារសិទ្ធិមនុស្ស និងក្រុមសកម្មជនបក្សប្រឆាំង នៅប្រទេសកម្ពុជា ស្ដែងចេញដោយការចាប់ចង់មនុស្ស២៣នាក់ កាលពីពេលថ្មីៗ និងរបាយការណ៍ស្ដីពីការលួច​បន្លំសន្លឹកឆ្នោតដ៏ធំមួយ។ នេះជាដំណោះស្រាយមួយនៅក្នុងដំណោះស្រាយចំនួនបី ដែលសភាអ៊ឺរ៉ុបបានសម្រេច​កាល​ពី​ថ្ងៃព្រហស្បត្តិ៍ទី១៦ ខែមករា សម្រាប់ប្រទេសចំនួនបី នៅអាស៊ី នោះគឺកម្ពុជា ឡាវ និងបង់ក្លាដេស។


ទងជាតិនៃបណ្ដាប្រទេសទាំង២៧ជាសមាជិកសហគមន៍អ៊ឺរ៉ុប។ (រូបថត MONOROOM.info/ D. KEO)

សិទ្ធិមនុស្ស - ដូចទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានជម្រាបជូនរួចហើយ កាលពីព្រឹកថ្ងៃសុក្រទី១៧ ខែមករា ស្ដី​ពីសេចក្ដីប្រកាសព័ត៌មានរបស់សភាអ៊ឺរ៉ុប [...]

អ្នកតវ៉ា៖ សេរីភាព​​នៃ​​អ្នក​បាញ់​និង​អ្នក​បញ្ជា ជា​«នីទណ្ឌ​ភាព​»នៅ​កម្ពុជា

អ្នកតវ៉ា៖ សេរីភាព​​នៃ​​អ្នក​បាញ់​និង​អ្នក​បញ្ជា ជា​«នីទណ្ឌ​ភាព​»នៅ​កម្ពុជា

«សូមឲ្យមានការដោះលែង អ្នកទាំង២៣ អ្នកជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ (...) រដ្ឋាភិបាលគួតែចាប់​អ្នកដែលប្រើ​ហិង្សា​លើប្រជាពលរដ្ឋមកផ្តន្ទាទោស តែបែរជាចាប់ជនរងគ្រោះ​ ពីការប្រើហិង្សារបស់​ក្រុមយោធាឆ័ត្រ​យោង​៩១១​ដាក់គុក ឯជនដៃដល់ត្រូវបាននៅក្រៅឃុំដោយរំភើយទៅវិញ។» នេះជាសម្រែកទាមទារ​បស់អ្នកបឹងកក់​ប្រមាណ​ជិតហាសិបនាក់ ដែលបានដង្ហែរជាក្បួនក្នុងការដាក់ញ្ញតិទៅតាមស្ថានទូតចំនួនប្រាំដោយឡៃកពីគ្នា។


ក្រុមសកម្មជនពីសហគមន៍បឹងកក់ តវ៉ាឲ្យមានការដោះលែងជនដែលត្រូវចាប់ខ្លួន២៣នាក់ ថ្ងៃទី១៧ ខែមករា ឆ្នាំ​២០១៤។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - ជាមួយនឹងសម្រែកដ៏កងរំពងតាមដងផ្លូវសាធារណៈ ដែលបានចាប់ផ្តើមមានជាថ្មី [...]

សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង ឲ្យ​រដ្ឋាភិបាលដោះលែង​ជន​ទាំង​២៣​នាក់​

សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង ឲ្យ​រដ្ឋាភិបាលដោះលែង​ជន​ទាំង​២៣​នាក់​

បើទោះជាសមត្ថកិច្ចរដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ចាត់ទុកជន២៣នាក់​ដែលត្រូវបាន​ឃាត់​ខ្លួន កាលពីដើមខែមករា ឆ្នាំ២០១៤ ថាជាជនល្មើសក៏ដោយ ក៏មជ្ឈដ្ឋានមួយចំនួន រាប់ទាំងគណបក្សសង្រ្គោះជាតិ អង្គការសង្គមស៊ីវិល សហគមន៍ជាតិ និងអន្តរជាតិកាន់តែច្រើនឡើងៗ បានប្រតិកម្មចំពោះការឃាត់ខ្លួននោះ ថាជា​រឿង«អយុត្តិធម៌» និងទទូចឲ្យដោះលែងជនទាំង២៣នាក់នោះជាបន្ទាន់។


អង្គការសង្គមស៊ីវិលចំនួនប្រាំពីរ ព្រលែងប៉េងប៉ោងដែលមានរូបតំណាងក្រុមអ្នកចាប់ខ្លួន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ នៅស្នាក់ការសមាគម​ប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ (រូបថត MONOROOM.info/O.Vary)

ប្រព័ន្ធយុត្តិធម៌ - សហភាពអ៊ឺរ៉ុបដែលមាន២៨ប្រទេសជាសមាជិក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...