Posts tagged as "Workers"

មើល​ក្រុង​អសុរា ថ្លែង​«ស»​ដាក់​គ្នា​តាម​ហ្វេសប៊ុក ម្ដងមើល៍!

មើល​ក្រុង​អសុរា ថ្លែង​«ស»​ដាក់​គ្នា​តាម​ហ្វេសប៊ុក ម្ដងមើល៍!

ថ្វីត្បិតតែភាពស្ងប់ស្ងាត់ ដូចជាបានកើតឡើងក្នុងរយៈពេលចុងក្រោយនេះ ដែលធ្វើឲ្យមានមន្ទិលពីការលបលួច​ចរចាគ្នាស្ងាត់ៗ​នោះក៏ដោយ តែនៅតាមបណ្ដាញសង្គម  បណ្តាថ្នាក់ដឹកនាំនៃគណបក្សធំៗទាំងពីរ បានធ្វើឲ្យក្រុម​អ្នក​គាំទ្រមិនបានសម្រាកនៅស្ងៀមនោះឡើយ ជាពិសេសប្រតិកម្ម ជុំវិញការបង្ក្រាប​លើបាតុករអហិង្សាកាលពី​ពេលថ្មីនេះ។ ប្រតិកម្មដែលបើសូម្បីក្រុមអ្នកវិភាគឯករាជ្យ ក៏បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់ពួកគេ ដើម្បី​លូក​មាត់​ចូល​មកបកស្រាយនឹងគេដែរ។


កងកម្លាំងប្រដាប់ដោយអាវុធ«គ្រាប់ពិត» ត្រូវបានបញ្ជូនឲ្យមកបង្ក្រាបបាតុករដៃទទេ ថ្ងៃទី០៣ ខែមករា​ ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវវេងស្រេង។ (រូបថត MONOROOM.info/ O.vary)

នយោបាយកម្ពុជា - ដោយមិនបានបង្ហើយ ពីការជួបចរចារជាថ្មី [...]

សហជីព​កម្មករ​ទាំង​៩ គ្រោង​ដឹក​នាំ​កូដកម្ម​«ជា​ថ្មី​នៅ​ទូទាំង​ប្រទេស»

សហជីព​កម្មករ​ទាំង​៩ គ្រោង​ដឹក​នាំ​កូដកម្ម​«ជា​ថ្មី​នៅ​ទូទាំង​ប្រទេស»

សហព័ន្ធសហជីព និងសមាគមចំនួន៩ គ្រោងនឹងដឹកនាំធ្វើមហាកូដកម្ម សាជាថ្មី ម្តងទៀត នៅទូទាំងប្រទេស នៅ​ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារអាមេរិក និងទាមទារ​ឲ្យមាន​ការដោះ​លែងជនទាំង២៣នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន នៅក្នុងពេលប៉ះទង្គិចគ្នា កាលពីធ្វើកូដកម្មកន្លងមក។


ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)

វិបត្តិការងារ - ប្រធានសហជីពសេរីកម្មករ លោក ជា មុន្នី បានថ្លែងប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ នេះថា ក្នុងពេលឆាប់ៗនេះ សហជីពរបស់លោក [...]

កូដកម្ម​បុគ្គលិក​សំរាម៖ សួន​សំរាម​កំពុង​ពង្រីក​ខ្លួន នៅ​រាជធានី​ភ្នំពេញ

កូដកម្ម​បុគ្គលិក​សំរាម៖ សួន​សំរាម​កំពុង​ពង្រីក​ខ្លួន នៅ​រាជធានី​ភ្នំពេញ

រាជធានីភ្នំពេញដែលត្រូវបានអួតអាងថា មានសម្រស់ផូរផងនោះ ឥឡូវបានធ្លាក់សម្រស់មួយកម្រិតហើយ ព្រោះ​តាមដងផ្លូវ សួន​ច្បារ មុខរោងចក្រ សហគ្រាស និងទីផ្សារមួយចំនួននោះ បានគ្របដណ្តប់ដោយគំនរសំរាម និង​ក្លិនស្អុយគគ្រុក។ បាតុភាពបែបនេះ គឺបានកើតឡើង ក្រោយការចរចាបរាជ័យម្តងហើយម្តងទៀត រវាងតំណាង​កម្មករនិងភាគី​ក្រុមហ៊ុន​ស៊ីនទ្រី (ក្រុមហ៊ុនប្រមូលសំរាមក្នុងរាជធានីភ្នំពេញ) ទាក់ទងនឹងការតវ៉ាដំឡើងប្រាក់​ឈ្នួល និងទាមទារ​ការផ្តល់អត្ថប្រយោជន៍មួយចំនួនទៀត។


សួនសម្រាមនៅរាជធានីភ្នំពេញ។ (រូបថត ឯកសារ)

វិបត្តិការងារ - នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ក្នុងរាធានីភ្នំពេញ គេសង្កេតឃើញថា តាមដងផ្លូវ សួនច្បារ មុខរោងចក្រ សហគ្រាស និងទីផ្សារមួយចំនួន [...]

​​កូដកម្ម​បុគ្គលិក​ក្រុមហ៊ុន​ស៊ីនទ្រីទាមទារ​​៩​​ចំណុច តម្លើង​ប្រាក់​ឈ្នួល​គោល

​​កូដកម្ម​បុគ្គលិក​ក្រុមហ៊ុន​ស៊ីនទ្រីទាមទារ​​៩​​ចំណុច តម្លើង​ប្រាក់​ឈ្នួល​គោល

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី (ក្រុមហ៊ុនប្រមូលសំរាមក្នុងរាជធានីភ្នំពេញ) ច្រើនរយ​នាក់ បានធ្វើកូដកម្មមិនចូលធ្វើការ នៅមុខទីតាំងមួយកន្លែងរបស់ក្រុមហ៊ុន នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលគោល ឲ្យបានយ៉ាងទាបបំផុត ១៥០ ដុល្លារអាមេរិក ក្នុងមួយខែ និងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀតផងដែរ។


ពេលរថយន្ដសម្រាមទៅដល់ទីកន្លែងចាក់សម្រាមនៅស្ទឹងមានជ័យ កាលពីប៉ុន្មានឆ្នាំមុន។ (រូបថត ឯកសារ)

វិបត្តិការងារ​ - លក្ខខណ្ឌដែលបុគ្គលិកក្រុមហ៊ុនប្រមូលសំរាមនេះ ទាមទាររួមមាន៩ចំណុច៖

ទី១. សុំដំឡើងប្រាក់ឈ្នួលគោល ១៥០ ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករ។
ទី២. សុំទាមទារប្រាក់បំណាច់ឆ្នាំ [...]

ជន​រង​គ្រោះ​ថា ម៉ក់ សម្បត្តិ កុហក​បោក​ប្រាស​ នៅអ.ស.ប

ជន​រង​គ្រោះ​ថា ម៉ក់ សម្បត្តិ កុហក​បោក​ប្រាស​ នៅអ.ស.ប

ជនរងគ្រោះពីការបាត់បង់ដ្លីធ្លី និងជនរងគ្រោះផ្សេងដែលមកសហគមន៍នានា បានធ្វើសន្និសិទកាសែត​នៅ​សហគមន៍​បឹងកក់នៅថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០១៤នេះ។ ការធ្វើសន្និសីទកាសែតនេះ គឺដើម្បីឆ្លើយតបទៅនឹង​តំណាងរដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ ដែលឡើងទៅការពាររបាយការណ៍ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា ដែល​លោកបានបកស្រាយថា ប្រជាពលរដ្ឋនិងសកម្មជនដីធ្លីកម្ពុជា បានធ្វើបាតុកម្មទាមទារ និងប្រឆាំងការរឹបអូស​យកដី និងផ្ទះសម្បែងកន្លងមក គឺជាក្រុមបង្កបញ្ហាសង្គម។

ថ្លែងក្នុងសន្និសិទកាសែតនៅព្រឹកនេះដែរ អ្នកស្រី ទេព វន្នី សកម្មជនតវ៉ាដីធ្លីនៅតំបន់បឹងកក់ បានលើកឡើង​ដោយ​ឆ្លើយទៅនិងមន្រ្តីរដ្ឋាភិបាលថា៖ «ការរំលោកសិទ្ធិមនុស្សមានជាបន្តបន្ទាប់ កំទិចផ្ទះប្រជាពលរដ្ឋ ដេញ​ប្រជាពលរដ្ឋយ៉ាងព្រៃផ្សៃ ចាប់ប្រជាពលរដ្ឋ វាយប្រជាពលរដ្ឋមិនដឹងចាស់មិនដឹងក្មេង ត្រង់ហ្នឹងហើយ ដែល​អ្នកឯងបានអនុវត្តន៍ តាមអនុសាសន៍របស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០០៩»។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...