កម្ពុជា៖ កងកម្លាំងរារាំងក្បួនដង្ហែរ និងដកហូតសម្ភារៈរបស់អ្នកតវ៉ា
ការរគ្រោងទុករបស់ក្រុមអ្នកតវ៉ា ដើម្បីអោយដោះលែងអ្នកទាំង២១នាក់ ដែលគ្រោងធ្វើពិធីបួងសួងនៅតុលាការកំពូលមិនបានសម្រេច ដោយសារមានការរារាំងពីសមត្ថកិច្ច មិនអោយក្រុមអ្នកតវ៉ាទាំងនោះដង្ហែរក្បួនទៅធ្វើពិធីបួងសួងរបស់ពួកគេបាន។ មិនត្រឹមតែប៉ុណ្ណោះ មានការដកហូតនូវសម្ភារៈរបស់ក្រុមអ្នកតវ៉ាយកទៅបាត់នោះ ថែមទៀត។
ក្រុមអ្នកតវ៉ាបានធ្វើពិធីបួងសួង នៅមុខរូបចម្លាក់តេជោមាស តេជោយ៉ត ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
សិទ្ធិ - នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៤នេះ ពិធីហែក្បួនទៅមុខតុលាការកំពូល ដើម្បីបួងសួងដើម្បីអោយតុលាការដោះលែងអ្នកជាប់ឃុំអ្នកទាំង២១នាក់ នៅគុកត្រពាំងផ្លុងខេត្តកំពុងចាម ត្រូវបានរារាំងពីសំណាក់កងកម្លាំងសមត្ថកិច្ច។ [...]