Posts tagged as "Workers"

រដ្ឋាភិបាល នឹង​រឹត​បន្តឹង​លើ​ជន​បរទេស​នៅ​កម្ពុជា

រដ្ឋាភិបាល នឹង​រឹត​បន្តឹង​លើ​ជន​បរទេស​នៅ​កម្ពុជា

ពីពេលនេះទៅ សមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា នឹងរឹតបន្តឹង ឲ្យមានប្រសិទ្ធភាព«មួយកម្រិត»ថែមទៀត លើជនបរទេស​ដែលមកបង្កបទល្មើសលើទឹកដីកម្ពុជា អ្នកធ្វើការជនជាតិបរទេស និងពលករបរទេស​ដែលមកធ្វើការនៅ​ប្រទេស​កម្ពុជា។ នេះ ជាការអះអាងរបស់មន្រ្តីជាន់ខ្ពស់ នៃនគរបាលជាតិកម្ពុជា។


បណ្ដាជនវៀតណាម រស់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។

ពលករបរទេស - អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជា លោកឧត្តមសេនីយ៍ សុខ ផល បានលើកឡើងថា ជនបរទេសដែលមករស់នៅ ឬមកធ្វើការលើទឹកដីកម្ពុជា ចាំបាច់ត្រូវគោរពច្បាប់របស់​ប្រទេសកម្ពុជា។ ឧត្តមសេនីយ៍ដដែលបន្តថា តាមច្បាប់របស់ប្រទេសកម្ពុជា តម្រូវឲ្យពលករបរទេសទាំងអស់ ដែល​មករស់នៅ [...]

អគ្គីភ័យ​រោងចក្រ​ចិន៖ ស្លាប់​ម្នាក់ របួស​បី​នាក់ ឆេះ​អាគារ​អស់​ពីរ​ខ្នង

អគ្គីភ័យ​រោងចក្រ​ចិន៖ ស្លាប់​ម្នាក់ របួស​បី​នាក់ ឆេះ​អាគារ​អស់​ពីរ​ខ្នង

ភ្លើងឆេះរោងចក្រចិនមួយកន្លែងឈ្មោះ ឆឹង ស៊ីង បានបំផ្លាញ អាគាររោងចក្រអស់ពីរខ្នង និងផលិតផលរោងចក្រ​បង្កឲ្យមានការខាតបង់ជាច្រើន។


អគ្គិភ័យឆេះរោងចក្រចិន ស្លាប់ម្នាក់ និងរបួសបីនាក់។ (រូបថត ហ្វេសប៊ុក)

អគ្គិភ័យ - ព្រឹត្តការណ៍នេះបានធ្វើឲ្យមនុស្សម្នាក់ស្លាប់ និងរបួសបីនាក់ ដែលសុទ្ធសឹងជាជនជាតិចិន គេងស្នាក់​នៅ​ក្នុងរោងចក្រនេះ។ ជនជាតិចិនដែលស្លាប់ ឈ្មោះ យ៉ាង ឈីគង់ ភេទស្រី ជាបុគ្គលិក និងគេងស្នាក់នៅ​ក្នុងរោងចក្រ​ផ្ទាល់តែម្តង។ រីឯអ្នករបួសបីនាក់ទៀត ត្រូវបានគេបញ្ជូនទៅសង្រ្គោះមន្ទីពេទ្យជាបន្ទាន់ ដោយរថយន្តសង្គ្រោះរបស់ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ។

ព្រឹត្តការណ៍ភ្លើងឆេះរោងចក្រនេះ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខ័ណ្ឌពោធ៍ [...]

យួន​៤​នាក់ ព្រួត​វាយ​ខ្មែរ​ម្នាក់ រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព

យួន​៤​នាក់ ព្រួត​វាយ​ខ្មែរ​ម្នាក់ រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព

ជនជាតិយួន ដែលជាអាជីវករលក់ដូ នៅផ្សារនាគមាស បានប៉ះទង្គិចពាក្យសម្តីគ្នា ជាមួយស្រ្តីជនជាតិខ្មែរម្នាក់ បណ្តាលឲ្យរងរបួសចំក្បាល។ អ្វីដែលគួរឲ្យហួសចិត្តនោះ ជម្លោះបានកើតឡើងនៅកណ្ដាលផ្សារ តែជនដែលបង្ក​របួសស្នាមទាំងបួននាក់ បាននាំគ្នារត់យករួចខ្លួនបាត់ ដោយ«សុវត្ថិភាព» បើទោះជាមានបណ្ដាជនផ្សេងទៀត ជួយ​ឈឺឆ្អាល មកចូលជួយក៏ដោយ។


រូបភាព កំទេចកំទី ទំនិញរបស់ជនជាតិវៀតណាម ដែលត្រូវបានបណ្ដាជនវាយបំផ្លាញ។ (រូបថតផ្តិតពីវីដេអូ)

ជម្លោះបង្ករបួសស្នាម - អាជីវករដែលត្រូវបានគេស្គាល់ថា ជាជនជាតិវៀតណាមមានគ្នាបួននាក់ លក់ដូរនៅ​ផ្សារ​នាគមាស បានវាយស្ត្រីជនជាតិកម្ពុជា ដែលជាមូយទិញអីវ៉ានរបស់ខ្លួនឲ្យរងរបួសជា ទម្ងន់។ សាក្សីនៅផ្ទាល់កន្លែង [...]

បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សម្រាម ស៊ីនទ្រី ផ្ទុះ​កូដកម្ម​ជា​ថ្មី

បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សម្រាម ស៊ីនទ្រី ផ្ទុះ​កូដកម្ម​ជា​ថ្មី

យ៉ាងហោចណាស់ មានបុគ្គលិកផ្នែកបើកបររថយន្តដឹកសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី ចំនួន៥៥នាក់ បានធ្វើកូដកម្ម​មិនចូលធ្វើការនៅថ្ងៃ០៧ ខែកក្កដា ឆ្នាំ២០១៤នេះ។ ការមិនចូលធ្វើការ ដោយសាររមានការបំភិតបំភ័យ ពីភាគី​ក្រុមហ៊ុនស៊ីនទ្រី និងការចោទប្រកាន់បុគ្គលិកថា បានលួចបូមប្រេងរបស់ក្រុមហ៊ុនលក់។


សកម្មភាពកូដកម្ម (រាំកំសាន្ដ) លើកមុន របស់កម្មករបុគ្គលិកក្រុមហ៊ុនប្រមូលសម្រាម ស៊ីនទ្រី។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - រហូតមកដល់ពេលនេះ បើទោះជាភាគីក្រុមហ៊ុន បានសន្យាថានឹងដោះស្រាយបញ្ហា ជាមួយភាគី​ក្រុមកម្មករក៏ដោយ ក៏កម្មករដែលមានការភិតភ័យ ពីលទ្ធភាពចាប់ខ្លួន នៅមិនទាន់សម្រេច​ចូលធ្វើការ​នៅ​ឡើយ ខណៈកម្លាំងកងរាជអាវុធសហត្ថ [...]

ក្រសួង និង​សហជីព​ជាតិ​អន្តរជាតិ រួម​គ្នា​មើល​ពី​បញ្ហា​សន្តិសុខ​ការងារ

ក្រសួង និង​សហជីព​ជាតិ​អន្តរជាតិ រួម​គ្នា​មើល​ពី​បញ្ហា​សន្តិសុខ​ការងារ

នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤នេះ ក្រសួងការងារ និងក្រុមសហជីពជាតិ និងអន្តរជាតិ បានរៀបចំសិក្ខា​សាលា​មួយ ដើម្បីជជែកពីមូលហេតុ និងរកដំណោះស្រាយពីបញ្ហា ដែលនាំឱ្យការងារវិស័យកាត់ដេរនៅកម្ពុជា មិនមាន​សន្តិសុខ។


សិក្ខាសាលា ស្តីពីសន្តិសុខការងារ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ការងារ - ក្នុងរយៈពេលថ្ងៃពីរនេះ ចាប់ពីថ្ងៃទី០៤ ដល់ទី០៥ ខែកក្កដា ឆ្នាំ២០១៤ ក្រុមប្រឹក្សាសហភាពការងារ​អន្តរជាតិ​ ប្រចាំកម្ពុជា បានរៀបចំធ្វើសិក្ខាសាលាមួយស្តីពីសន្តិសុខការងារ និងទំនាក់ទំនងឧស្សាហកម្មនៅកម្ពុជា ដោយមានការចូលរួម ពីតំណាងសហជីពធំៗមួយចំនួន មន្ត្រីក្រសួងការងារ និងម្ចាស់ជំនួយពីប្រទេសជប៉ុន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...