ថៃ៖ បាតុករគម្រាមចាប់ខ្លួននាយករដ្ឋមន្ត្រី យីង ឡាក់ បង្ខំឲ្យចុះចេញ
ក្រុមបាតុករនៅក្នុងប្រទេសថៃ ដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល នៅក្នុងរដ្ឋធានីបាំងកក កាលពីម្សិលមិញ បានព្រមានចាប់ខ្លូនលោកស្រីនាយករដ្ឋមន្រ្តីថៃ យីង ឡាក់ស៊ីណាវ៉ាត្រា ព្រមទាំងបានចូលកាន់កាប់អាគាររដ្ឋសំខាន់ៗ ដើម្បីទាមទារឲ្យអ្នកស្រីចុះចេញពីតំណែង។ ក៏ប៉ុន្តែសម្រាប់លោកស្រី យីង ឡាក់ បានអះអាងថា នឹងមិនចុះចេញពីតំណែងជាដាច់ខាត។
នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ (រូបថត Reuter)
នយោបាយថៃ - ក្រោយពីធ្វើប្រតិបត្តិការបិទទីក្រុងបាងកក ដូចការគ្រោងទុករបស់ខ្លួននៅថ្ងៃចន្ទទី១៣ ខែមករារួចមក កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ ដែលដឹកនាំដោយអតីតឧបនាយករដ្ឋមន្រ្តីថៃលោក ស៊ូថេប ថងស៊ូបាន បានព្រមានចាប់ខ្លួននាយករដ្ឋមន្រ្តីថៃ [...]