Posts tagged as "Yingluck Shinawatra"

សុខ ទូច៖ អ្នក​នយោបាយ​ខ្មែរ​គួរ​កេង​ចំណេញ ពី​វិបត្តិ​នយោបាយ​ថៃ

សុខ ទូច៖ អ្នក​នយោបាយ​ខ្មែរ​គួរ​កេង​ចំណេញ ពី​វិបត្តិ​នយោបាយ​ថៃ

អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា​បានលើកឡើងថា អ្នកនយោបាយកម្ពុជាគួរប្រើភាពវៃឆ្លាតរបស់ខ្លួន ទាញយក​ផលចំណេញ ពីវិបត្តិនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃសម្រាប់ប្រទេសកម្ពុជា ក្នុងកាលៈទេសៈដ៏សំខាន់នេះ។ ព្រោះស្ថានការណ៍នយោបាយរបស់ប្រទេសថៃ កំពុងមានភាពរំជើបរំជួលខ្លាំង និងបានជះឥទ្ធិពលមិនល្អ​ដល់​កំណើនសេដ្ឋកិច្ចថៃ។ ហើយប្រទេសជិតខាងមួយនេះ ក៏ធ្លាប់កេងចំណេញយ៉ាងសម្បើម ពីជម្លោះផ្ទៃក្នុងរបស់​កម្ពុជាកាលពីអតីតកាលដូចគ្នាដែរ។


នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងនៅមុខព្រះមហាក្សត្រ នៅថ្ងៃបុណ្យចម្រើនព្រះជន្ម ទី៥ខែធ្នូឆ្នាំ២០១៣។ (រូបថត Indranil Mukherjee/AFP)

នយោបាយកម្ពុជា - លោក សុខ ទូច ជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា [...]

កម្ពុជា​ច្រាន​ចោល​ការ​ជាប់​ពាក់​ព័ន្ធ ក្នុង​ឃាតកម្ម​នៃ​មេ​ដឹក​នាំ​ប្រឆាំង​ថៃ

កម្ពុជា​ច្រាន​ចោល​ការ​ជាប់​ពាក់​ព័ន្ធ ក្នុង​ឃាតកម្ម​នៃ​មេ​ដឹក​នាំ​ប្រឆាំង​ថៃ

រដ្ឋាភិបាលកម្ពុជាបានធ្វើការបដិសេធភ្លាមៗ ចំពោះការចោទរបស់គណបក្សប្រជាធិបតេយ្យ ជាគណបក្សជំទាស់​ធំជាងគេរបស់ប្រទេសថៃ ដែលបានចោទប្រកាន់ថា ពលរដ្ឋកម្ពុជាមានជាប់ពាក់ព័ន្ធ​នឹងការបាញ់សម្លាប់មេដឹកនាំ​ក្រុមអាវលឿងដ៏សំខាន់មួយរូបកាលពីពេលថ្មីៗនេះ។ ការចោទប្រកាន់ដោយគណបក្សជំទាស់ថៃនេះ ត្រូវបាន​រដ្ឋាភិបាលកម្ពុជា ចាត់ទុកថាវាគ្រាន់តែជាសម្តីរបស់បុគ្គលម្នាក់ និងគ្នានមូលដ្ឋានច្បាស់លាស់។


លោកស៊ូថេប ថងស៊ូបាន មេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃបច្ចុប្បន្ន។ (រូបថត sindikasi.net)

ការទូត - មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ នេះថា [...]

ថៃ៖ ​គ្រាប់​​បែក​​ឆ្នៃ​​ពីរ​គ្រាប់​ផ្ទុះ​នៅ​បាង​កក របួស​៣៦​នាក់

ថៃ៖ ​គ្រាប់​​បែក​​ឆ្នៃ​​ពីរ​គ្រាប់​ផ្ទុះ​នៅ​បាង​កក របួស​៣៦​នាក់

មនុស្សជាច្រើនសិបនាក់ បានរងរបួសដោយសារការផ្ទុះគ្រាប់បែកឆ្នៃមួយគ្រាប់ នៅកណ្ដាលហ្វូងបាតុករ​ប្រឆាំង​រដ្ឋាភិបាល កាលពីថ្ងៃសុក្រទៅ១៧ ខែមករា ក្នុងរាជធានីបាងកកប្រទេសថៃ។ នៅយប់ថ្ងៃដដែល គ្រាប់បែកឆ្នៃ​មួយ​គ្រាប់ទៀត ត្រូវ​បានបោះចូលទៅក្នុង គេហដ្ឋានរបស់អភិបាលរាជធានី តែមិនបានធ្វើឲ្យរបួសអ្វីទេ។ ហេតុការណ៍ដ៏​អាក្រក់ បាន​បន្ថែម​ភាពតានតឹង ឲ្យមានកម្រិតខ្លាំងទ្វេឡើង ហើយបានបង្កការព្រួយបារម្ភពីអំពើហិង្សាផ្សេងទៀត ថានឹងអាច​កើត​មាន​ឡើងនៅទូទាំងប្រទេស។


សកម្មភាពទាញអ្នករងរបួស ចេញពីរថយន្ដបន្ទាប់ពីការបំផ្ទុះគ្រាប់បែបថ្ងៃទី១៧ ខែមករាឆ្នាំ២០១៤នោះ។ (រូបថត AFP)

នយោបាយថៃ - គ្រាប់បែកឆ្នៃនេះបានផ្ទុះឡើងតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ខាងមុខមេដឹកនាំបាតុកម្ម លោក ស៊ូថេប ថោងស៊ូបាន (Suthep [...]

ក្រសួង​ការបរទេស​កម្ពុជា​ព្រមាន​ពលករ​ខ្មែរ កុំ​ឲ្យ​ពាក់ព័ន្ធ​បាតុកម្ម​នៅ​ថៃ

ក្រសួង​ការបរទេស​កម្ពុជា​ព្រមាន​ពលករ​ខ្មែរ កុំ​ឲ្យ​ពាក់ព័ន្ធ​បាតុកម្ម​នៅ​ថៃ

ខណៈមហាបាតុកម្មបិទក្រុងបាងកក អូសបន្លាយចូលដល់ថ្ងៃទី៤ ហើយកំពុងមានភាពរំជើបរំជួល ​កាន់តែខ្លាំង​ឡើង​នោះ ក្រសួងការបរទេសកម្ពុជា តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំក្រុងបាងកក បានធ្វើការអំពាវនាវដល់ពលរដ្ឋ ឬ​ពលករកម្ពុជាទាំងអស់ ដែលស្ថិតនៅប្រទេសថៃ មិនត្រូវធ្វើសកម្មភាពណាមួយ ដែលជាប់ពាក់ព័ន្ធជម្លោះ​នយោបាយ​ផ្ទៃក្នុង របស់ប្រទេសថៃនោះទេ។


លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ (រូបថត MONOROOM.info/ D.Rith)

ការទូត - លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ នេះថា ក្នុងពេលដែលទីក្រុងបាងកក ពោរពេញដោយបាតុកម្មយ៉ាងរំពើតរំពើង អស់រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ [...]

ថៃ៖ យីង ឡាក់ បដិសេធ​សំណើ​សុំ​លើក​ពេល​បោះឆ្នោត

ថៃ៖ យីង ឡាក់ បដិសេធ​សំណើ​សុំ​លើក​ពេល​បោះឆ្នោត

លោកស្រីនាយរដ្ឋមន្រ្តីថៃ យីង ឡាក់ស៊ីណាវ៉ាត្រា កាលពីពុធម្សិលមិញ បានកោះប្រជុំជាមួយបន្ទាន់​ ដើម្បីពិភាក្សា​ទៅលើការស្នើសុំពន្យាពេលបោះឆ្នោត របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសថៃ ដោយសារតែ​ការវឹកវរនៅក្នុងប្រទេសនេះ។ ក៏ប៉ុន្តែក្រោយកិច្ចប្រជុំ លោកស្រី យីង ឡាក់ បានអះអាងថា តំណាងចូលរួម​ភាគច្រើន​គំាទ្រ​ឲ្យមានការបោះឆ្នោត នៅខែកុម្ភៈខាងមុខ មិនឲ្យលើកពេលនោះទេ។


ក្រុមបាតុករនៅមុខទីស្ដីការនាយករដ្ឋមន្ត្រីថៃ កណ្ដាលទីក្រងុបាងកក កាលពីដើមខែវិច្ឆិកា។ (រូបថត Reuters)

នយោបាយថៃ - «ការបោះឆ្នោតសកលនឹងនៅតែចាប់ផ្តើមធ្វើនៅថ្ងៃទី ០២ ខែកុម្ភៈខាងមុខ ដោយគ្មានការលើក​ពេលនោះទេ» នេះគឺជាការអះអាងរបស់ប្រមុខរដ្ឋាភិបាលថៃចាំផ្ទះ លោកស្រី យីង ឡាក់ស៊ីណាវ៉ាត្រា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...