ក្រសួង​ការបរទេស​កម្ពុជា​ព្រមាន​ពលករ​ខ្មែរ កុំ​ឲ្យ​ពាក់ព័ន្ធ​បាតុកម្ម​នៅ​ថៃ

ខណៈមហាបាតុកម្មបិទក្រុងបាងកក អូសបន្លាយចូលដល់ថ្ងៃទី៤ ហើយកំពុងមានភាពរំជើបរំជួលកាន់តែខ្លាំងឡើងនោះ ក្រសួងការបរទេសកម្ពុជា តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំក្រុងបាងកក បានធ្វើការអំពាវនាវដល់ពលរដ្ឋ ឬពលករកម្ពុជាទាំងអស់ ដែលស្ថិតនៅប្រទេសថៃ មិនត្រូវធ្វើសកម្មភាពណាមួយ ដែលជាប់ពាក់ព័ន្ធជម្លោះនយោបាយផ្ទៃក្នុង របស់ប្រទេសថៃនោះទេ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈមហាបាតុកម្មបិទក្រុងបាងកក អូសបន្លាយចូលដល់ថ្ងៃទី៤ ហើយកំពុងមានភាពរំជើបរំជួល ​កាន់តែខ្លាំង​ឡើង​នោះ ក្រសួងការបរទេសកម្ពុជា តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំក្រុងបាងកក បានធ្វើការអំពាវនាវដល់ពលរដ្ឋ ឬ​ពលករកម្ពុជាទាំងអស់ ដែលស្ថិតនៅប្រទេសថៃ មិនត្រូវធ្វើសកម្មភាពណាមួយ ដែលជាប់ពាក់ព័ន្ធជម្លោះ​នយោបាយ​ផ្ទៃក្នុង របស់ប្រទេសថៃនោះទេ។


លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ (រូបថត MONOROOM.info/ D.Rith)

ការទូត - លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ នេះថា ក្នុងពេលដែលទីក្រុងបាងកក ពោរពេញដោយបាតុកម្មយ៉ាងរំពើតរំពើង អស់រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ បានពន្យល់ដល់ប្រជាពលរដ្ឋ ព្រមទាំងពលករកម្ពុជា នៅ​ប្រទេសថៃ ជាពិសេសនៅទីក្រុងបាងកក កុំឲ្យទៅចូលរួមការជួបជុំតវ៉ា ឬក៏បាតុកម្មណាមួយ ទាំងជាមួយក្រុម​គាំទ្រ​អាវក្រហម និងទាំងជាមួយក្រុមប្រឆាំងអាវលឿង។

អ្នកនាំពាក្យរូបនេះបន្តថា ស្ថានទូតកម្ពុជា និងក្រុមហ៊ុននាំពលករ ក៏បានណែនាំប្រជាពលរដ្ឋ និងពលករកម្ពុជា ថា​កន្លែងណាដែលពួកគេគួរទៅ និងកន្លែងណាដែលពួកគេមិនគួរទៅ ហើយចំណុចសំខាន់នោះ ពលករកម្ពុជាត្រូវខិត ខំ​ធ្វើការងារ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារជាប្រក្រតី។

ដោយឡែក ការរំលឹកទៅដល់ពលរដ្ឋខ្មែរនេះ ក៏ធ្លាប់ត្រូវបានទំព័រហ្វេសប៊ុកមួយ ដាក់ឈ្មោះលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា យកមកបកស្រាយពីថ្ងៃទី ១២ ខែមករាកន្លងទៅដែរ។ ទំព័រ Samdech Hun Sen, Cambodian Prime Minister បានសរសេរនៅលើ«ជញ្ជាំង»របស់ខ្លួនថា «កន្លងទៅមានការចោទប្រកាន់ លើពលករខ្មែរ​មួយ​ចំនួនថា ត្រូវបានគេជួលមកបង្ករអំពើហិង្សា ក្នុងរង្វង់បាតុកម្ម។ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងពលរដ្ឋ​ទេសចរណ៍ និងពលករដែលទៅធ្វើការនៅប្រទេសថៃ ថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួនអោយបានល្អ និងត្រូវជៀស​ចេញអោយឆ្ងាយពីកន្លែងបាតុកម្មនានា។»

គួររម្លឹកថាវិបត្តិនយោបាយរបស់ប្រទេសថៃ ត្រូវបានគេមើលឃើញថាកំពុងមានភាពធ្ងន់ធ្ងរ ព្រោះលោកស្រី​នាយក​រដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត្រា នៅតែពង្រឹងគោលជំហរដោយ មិនព្រមចុះចេញពីតំណែង រហូតដល់ថ្ងៃបោះឆ្នោត ទី២ ខែកុម្ភះ ឆ្នាំ២០១៤ ខណៈក្រុមបាតុករអាវលឿងរាប់ម៉ឺននាក់ ឡោមព័ទ្ធបិទក្រុងបាងកក និងគ្រប់គ្រងអាគារ​រដ្ឋាភិបាល ដើម្បីបង្ខំឲ្យលោកស្រី យីង ឡាក់ស៊ីណាវ៉ាត្រា ចុះចេញពីតំណែង។ ទន្ទឹមនឹងនេះកងនគរបាល និង​ទ័ព​ថៃរាប់ម៉ឺននាក់ ក៏ត្រូវបានគេដាក់ពង្រាយ ដើម្បីគ្រប់គ្រងស្ថានការណ៍ដ៏ស្មុគស្មាញនោះ ផងដែរ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...